អង្គការថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់) គឺជាអង្គការក្រៅរដ្ឋាភិបាលឈានមុខគេ ធ្វើការលើផ្នែក សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។ អង្គការរ៉ាក់បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦មកម៉្លេះ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាព ដែលមានគុណភាពជូនដល់ប្រជាជន។
ក្នុងនោះដែរ គម្រោងយុវវ័យរបស់អង្គការរ៉ាក់ បាននឹងកំពុងតែធ្វើការយ៉ាងសកម្មក្នុងខេត្តគ្របដណ្តប់ចំនួន៣ គឺខេត្តកំពត ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់យុវវ័យតាមរយៈ (១)ការអប់រំលើរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយនៅក្នុងសាលារៀន, (២)ផ្សព្វផ្សាយចំណេះដឹងអំពីសុខភាពផ្លូវភេទ
សុខភាពបន្តពូជ និងសិទ្ធិទៅកាន់យុវវ័យក្រៅសាលា (យុវវ័យនៅកន្លែងធ្វើការ និងយុវវ័យក្នុងសហគមន៍ដែលមិនបានសិក្សា), (៣) ពង្រឹងសេវាយុវវ័យមេត្រីភាពនៅគ្រឹស្ថានផ្តល់សេវាសាធារណៈ។
បច្ចុប្បន្ននេះ អង្គការរ៉ាក់ ស្នាក់ការខេត្តបាត់ដំបង កំពុងត្រូវការជ្រើសរើស អ្នកអប់រំសុខភាពយុវវ័យ នៅមណ្ឌលយុវវ័យ ចំនួន០១រូប។
សង្ខេបមុខតំណែង៖ អ្នកអប់រំសុខភាពយុវវ័យ ត្រូវធ្វើការយ៉ាងជិតស្និតជាមួយនឹងមន្រ្តីគម្រោង និងបុគ្គលិកថ្នាក់ខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិតាមរយៈ៖
ប្រចាំការនៅមណ្ឌលយុវវ័យ ដើម្បីស្វាគមន៍យុវវ័យដែលមកទស្សនាមណ្ឌលយុវវ័យ ឬធ្វើសកម្មភាពនានា
កៀរគរយុវវ័យដែលមកទស្សនាមណ្ឌលយុវវ័យ ដើម្បីធ្វើក្រុមពិភាក្សាអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងចាក់វីដេអូអប់រំគំនូរជីវចលរ៉ាក់
ប្រមូលព័ត៌មាន និងរៀបចំរបាយការណ៍នានាអំពីការអប់រំ ឬការធ្វើក្រុមពិភាក្សាជាមួយយុវវ័យជាប្រចាំ
សហការណ៍ជាមួយបុគ្គលិកគម្រោង ក្នុងការរៀបចំកិច្ចប្រជុំ ការធ្វើយុទ្ធនាការ ព្រឹត្តិការណ៍ ទិវាផ្សេងៗ
ធ្វើការជិតស្និទ្ធិជាមួយនាយកសាលា អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ និងចូលរួមការប្រជុំផ្សេងៗ
រៀបចំសៀវភៅ និងមើលការខុសត្រូវនៅក្នុងមណ្ឌលយុវវ័យ
ធ្វើការងារផ្សេងៗទៀតក្នុងករណីចាំបាច់ ដែលស្នើសុំដោយប្រធានក្រុមការងារ និងធ្វើការជាជំនួយការបច្ចេកទេសដល់ប្រធានក្រុមប្រចាំខេត្តក្នុងការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធិភាព។
តម្រូវការផ្នែកចំណេះដឹង និងបទពិសោធន៍ៈ
កម្រិតសិក្សា៖ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាប័ត្រ
បទពិសោធន៍៖ មានបទពិសោធន៍ធ្វើការជាយុវវ័យបង្គោល ឬធ្លាប់ធ្វើការងារស្ម័គ្រចិត្តផ្សេងៗ
ចំណេះដឹង៖ មានចំណេះដឹង និងធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ
ជំនាញ៖ ចេះប្រើប្រាស់កុំព្យូទ័រ (MS word, Excel & PowerPoint)
បុគ្គលិកលក្ខណៈ៖ មានទំនាក់ទំនងល្អ ស្មោះត្រង់ មានឆន្ទៈក្នុងការធ្វើការ ធ្វើដំណើរតាមសហគមន៍ និងសហការជាក្រុម
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេប និងពាក្យសុំបម្រើការងារមានបញ្ជាក់ពីមុខដំណែង និងទីតាំងបម្រើការងារដូចប្រកាសខាងលើ នៅក្នុងប្រវត្ដិរូបសង្ខេប និងក្នុងអ៊ីម៉ែល ដោយមានភ្ជាប់មកជាមួយនូវសញ្ញាប័ត្រ មកកាន់ការិយាល័យកណ្តាលរបស់អង្គការរ៉ាក់ ដែលមានអាស័យដ្ឋានផ្ទះលេខ៥ ផ្លូវលេខ៦០០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈសារអេឡិចត្រូនិក អ៊ីម៉ែល៖ admin@rhac.org.kh ។ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ បេក្ខជន និងបេក្ខនារី ដែលត្រូវបានជ្រើសរើសនឹងត្រូវបានអញ្ជើញមកធ្វើការសម្ភាសន៍។ សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣ ៨៨២ ០៤៦ ដើម្បីសាកសួរព័ត៌មានលម្អិតអំពីការងារដែលមានប្រកាសជូនខាងលើ។ សូមអរគុណ!
សម្រាប់ការងារផ្សេងៗទៀត សូមចុច លីងខាងក្រោម៖
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់