រំលងម៉ឺនុយទំព័រ

rhac clinic services cover

លើកកម្ពស់ការគាំទ្រសិទ្ធិក្នុងការទទួលបានព័ត៍មាន និងសេវាសុខភាព

ចាប់តាំងពីឆ្នាំ១៩៩៧ រ៉ាក់បានដើរតួជាអ្នកគាំទ្រ និងផ្តល់ភាពអង់អាច ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ ដូចជា៖ យុវវ័យ ស្ត្រី កុមារី ក្រុមអ្នកមាននិន្នាការភេទចម្រុះ ជនមានពិការភាព តាមរយៈការប្រមូលផ្តុំ ចងក្រងឯកសារ ទិន្នន័យ និង ស្វែងរកការគាំទ្រមតិ ដោះស្រាយ និងលើកកម្ពស់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិ។ ដើម្បីឆ្លើយតបនឹងគោលបំណងនេះ រ៉ាក់បានពង្រឹងក្រុមការងារស្រាវជ្រាវ និងស្វែងរកការគាំទ្រមតិទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ និងធ្វើការសហការណ៍យ៉ាងសកម្មក្នុងកម្រិតអន្តរជាតិ។

សកម្មភាព

រ៉ាក់ប្តេជ្ញាបន្តដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលនៃឯកសារ និងប្រភពនៃចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទាំងផ្នែករឹង និងតាមប្រព័ន្ធឌីជីថល។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ រ៉ាក់បានធ្វើការសិក្សាស្រាវជ្រាវជាច្រើនរួមមាន៖

  • ការសិក្សាផ្តោតលើស្ថានភាពនៃអំពើហិង្សា ប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយ
  • តម្រូវការចំណេះដឹង និងសេវាទាក់ទងនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជក្នុងចំណោមកម្មករចំណាកស្រុក កម្មកររោងចក្រ
  • សេវាសុខភាពយុវវ័យប្រកបដោយមិត្តភាព
  • ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ មកលើសុខភាពផ្លូវភេទ សុខភាពបន្តពូជ
  • ការបង្កើតសៀវភៅអប់រំកុមារ ស្តីពីរាងកាយខ្ញុំ សិទ្ធិខ្ញុំ និងខ្ញុំក្លាហាន
  • ឧបករណ៍វាស់វែងការឆ្លើយតបស៊ីដរ (CEDAW) សម្រាប់សុខភាពផ្លូវភេទ សុខភាពបន្តពូជ

បន្ថែមពីនេះរ៉ាក់បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងអប់រំ យុវវជន និងកីឡា ផលិតវីដេអូអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ សៀវភៅគោលអប់រំសុខភាព សមាសភាពសុខភាពផ្លូវភេទ សុខភាពបន្តពូជ ជាដើម។ ឯកសារ ទិន្នន័យដែលរ៉ាក់បានផលិត ត្រូវបានប្រើប្រាស់ជាឯកសារពិគ្រោះក្នុងការរៀបចំប្រើប្រាស់ស្វែងរកការគាំទ្រមតិ ទៅតាមរូបភាព និងសកម្មភាពដែលគោរពតាមវិជ្ជាជីវៈ។ ជាក់ស្តែងការប្រើប្រាស់ទិន្នន័យដែលរ៉ាក់មានសម្រាប់រៀបចំផ្នែកនៃរបាយការណ៍ស៊ីដរឆ្លើយតបនឹងសុខភាពស្ត្រី និងស្វែងរកការគាំទ្រមតិសមាហរណកម្មសូចនាករសេវាមេត្រីភាពយុវវ័យទៅក្នុងផែនការយុទ្ធសាស្រ្តជាតិនៅឆ្នាំ២០២២ ជាដើម។


ការងារ​របស់​យើង

ដៃគូរបស់យើង

Logo of pkan
Logo of ippf
Logo of rfsu
Logo of ministry of health
Logo of australian aid
Logo of arrow
Logo of saaf
Logo of levi strauss foundation
Logo of amaze
Logo of japan people
Logo of unfpa
Logo of joicfp
Logo of usaid
Logo of pkan
Logo of ippf