អំពី រ៉ាក់
អង្គការរ៉ាក់ធ្វើការដើម្បីលើកកម្ពស់សុខភាពផ្លូវភេទ សុខភាពបន្តពូជដល់ស្រ្តី យុវវ័យ កម្មកររោងចក្រ និងក្រុមងាយរងគ្រោះនានា ដូចជាស្រ្តីធ្វើការក្នុងសេវាកំសាន្ត បុរសស្រឡាញ់បុរស និងអ្នកប្លែងភេទនិងយេនឌ័រ។ រ៉ាក់ធ្វើការជាដៃគូជាមួយនឹងក្រសួងសុខាភិបាល ក្រសួងអប់រំយុវជននិងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងផែនការ ព្រមទាំងសាលារៀន សាកលវិទ្យាល័យ រោងចក្រសហគ្រាស និងជាមួយអ្នកស្ម័គ្រចិត្តក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត ដើម្បីចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ លើកកម្ពស់ការប្រើប្រាស់សេវាសុខាភិបាលសាធារណៈ និងឯកជន និងពង្រឹងការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយដល់យុវវ័យ។ ព័ត៌មានបន្ថែមអំពីរ៉ាក់ សូមចូលគេហទំព័រ www.rhac.org.kh បណ្តាញសង្គមហ្វេសប៊ុក RHAC Social Page និង RHAC Youtube។ ប្រសិនបើមានចំងល់ផ្នែកសុខភាព ឬសេវាគ្លីនិក សូមទាក់ទងមកលេខទូរស័ព្ទដូចខាងក្រោម៖
- ទូរស័ព្ទ៖ 010 812 812 | 089 333 990 | 088 7 107 107
- អ៊ីមែល៖ info@rhac.org.kh
- វែបសាយ៖ www.rhac.org.kh
- ហ្វេសប៊ុក៖ RHAC Social Page
- យូធូប៖ RHAC រ៉ាក់
ការងាររបស់យើង
ពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន
ពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន
រ៉ាក់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងការផ្តល់សេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ នៅតាមសហគមន៍ ដោយផ្តោតសំខាន់ទៅលើស្ត្រីក្នុងវ័យបន្តពូជ យុវវ័យ ជនចំណាកស្រុក និងជនមានពិការភាព។ រ៉ាក់សហការជាមួយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងអង្គការអភិវឌ្ឍន៍នានា។
អានបន្ថែម
ផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនង និងបណ្តាញសង្គម
ផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនង និងបណ្តាញសង្គម
ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅតាមនិន្នាការចម្រុះ រ៉ាក់បានពង្រីកសក្តានុពលនៃការទទួលបានចំណេះដឹង ព័ត៌មាននិងសេវាតាមរយៈមធ្យោបាយទំនាក់ទំនងផ្សេងៗ និងការពង្រីកតំបន់គ្របដណ្តប់របស់ខ្លួន(តំបន់ភូមិសាស្ត្រ និងក្រុមប្រជាជន) ដើម្បីធានាថា ប្រជាជនទូទៅ និងក្រុមគោលដៅ ជាពិសេស យុវវ័យ កម្មកររោងចក្រ និងអ្នកមាននិន្នាការភេទចម្រុះ អ្នកធ្វើការនៅសេវាកម្សាន្ត ជនដែលរស់នៅជាមួយពិពិការភាព ឬជំងឺរ៉ាំរ៉ៃ មានទំនាក់ទំនងជាមួយរ៉ាក់ និងប្រាប់ពីតម្រូវការ សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិរបស់ពួកគេ តាមរយៈដៃគូរ ការទំនាក់ទំនងដោយផ្ទាល់ និងតាមប្រព័ន្ធឌីជីថល។
អានបន្ថែម
លើកកម្ពស់សុខភាពយុវវ័យ
លើកកម្ពស់សុខភាពយុវវ័យ
រ៉ាក់មានឆន្ទៈនិងការប្តេជ្ញាចិត្តក្នុងការចូលរួមគាំទ្រ និងលើកកម្ពស់ក្នុងការផ្សព្វផ្សាយអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបានថា យុវវ័យលើសពី ៣.៥លាននាក់ ទទួលបានព័ត៌មានទាក់ទងនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិស្របតាមអាយុរបស់ពួកគេ។ នៅរ៉ាក់ ក្រុមយុវវ័យត្រូវបានចាត់ទុកជាក្រុមអាទិភាពមួយ ដែលពួកគេតែងតែត្រូវបានផ្តល់ឱកាសក្នុងការចូលរួមជាផ្នែកមួយ ដើម្បីលើកកម្ពស់ចំណេះដឹងអប់រំ ទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅដល់យុវវ័យ ដោយរាប់បញ្ចូលទាំងក្រុមអ្នកមាននិន្នាការចម្រុះ ទាំងក្នុង និងក្រៅសាលារៀន។
អានបន្ថែម
លើកកម្ពស់សុខភាពស្រ្តីធ្វើការនៅសេវាកម្សាន្ដ និងអ្នកស្រលាញ់ភេទដូចគ្នា
លើកកម្ពស់សុខភាពស្រ្តីធ្វើការនៅសេវាកម្សាន្ដ និងអ្នកស្រលាញ់ភេទដូចគ្នា
រ៉ាក់បានប្តេជ្ញាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់បញ្ហាអេដស៍នៅកម្ពុជាមុនដំណាច់ឆ្នាំ២០៣០។ រ៉ាក់មានបេសកកម្មអនុវត្តកម្មវិធីបង្ការអេដស៍និងកាមរោគក្នុងចំណោមប្រជាជនវ័យក្មេង ជាពិសេសក្រុមប្រឈមខ្ពស់ ដូចជាបុរសស្រឡាញ់ភេទដូចគ្នា អ្នកប្លែងភេទ និងនារីធ្វើការនៅសេវាកម្សាន្តដែលមានចំនួន ៧៤% នៃចំនួនប៉ាន់ស្មានអ្នកមានផ្ទុកមេរោគអេដស៍សរុបក្នុងប្រទេសកម្ពុជា។ រ៉ាក់ធ្វើការនៅក្នុងខេត្តក្រុងចំនួន១៣ ស្ថិតនៅផ្នែកខាងជើងនៃប្រទេសកម្ពុជា ដោយគ្របដណ្តប់លើក្រុមប្រឈមខ្ពស់ ចំនួន ៣៩.៤៤៥ នាក់ នៅកន្លែងប្រមូលផ្តុំជាង ១.០០០ទីតាំង (មានខារ៉ាអូខេ កន្លែងម៉ាស្សា កោសជប់ ក្លិប ភោជនីយដ្ឋាន បៀហ្គាដិន កាស៊ីណូ សាឡន សួនសាធារណៈ ផ្ទះជួល ជាដើម)។
អានបន្ថែម
លើកកម្ពស់ការគាំទ្រសិទ្ធិក្នុងការទទួលបានព័ត៍មាន និងសេវាសុខភាព
លើកកម្ពស់ការគាំទ្រសិទ្ធិក្នុងការទទួលបានព័ត៍មាន និងសេវាសុខភាព
ចាប់តាំងពីឆ្នាំ១៩៩៧ រ៉ាក់បានដើរតួជាអ្នកគាំទ្រ និងផ្តល់ភាពអង់អាច ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ ដូចជា៖ យុវវ័យ ស្ត្រី កុមារី ក្រុមអ្នកមាននិន្នាការភេទចម្រុះ ជនមានពិការភាព តាមរយៈការប្រមូលផ្តុំ ចងក្រងឯកសារ ទិន្នន័យ និង ស្វែងរកការគាំទ្រមតិ ដោះស្រាយ និងលើកកម្ពស់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិ។ ដើម្បីឆ្លើយតបនឹងគោលបំណងនេះ រ៉ាក់បានពង្រឹងក្រុមការងារស្រាវជ្រាវ និងស្វែងរកការគាំទ្រមតិទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ និងធ្វើការសហការណ៍យ៉ាងសកម្មក្នុងកម្រិតអន្តរជាតិ។
អានបន្ថែម