រំលងម៉ឺនុយទំព័រ

rhac clinic services cover

លើកកម្ពស់សុខភាពយុវវ័យ

រ៉ាក់មានឆន្ទៈនិងការប្តេជ្ញាចិត្តក្នុងការចូលរួមគាំទ្រ និងលើកកម្ពស់ក្នុងការផ្សព្វផ្សាយអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ​ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបានថា យុវវ័យលើសពី ៣.៥លាននាក់ ទទួលបានព័ត៌មានទាក់ទងនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិស្របតាមអាយុរបស់ពួកគេ។ នៅរ៉ាក់ ​ក្រុមយុវវ័យត្រូវបានចាត់ទុកជាក្រុមអាទិភាពមួយ ដែលពួកគេតែងតែត្រូវបានផ្តល់ឱកាសក្នុងការចូលរួមជាផ្នែកមួយ ដើម្បីលើកកម្ពស់ចំណេះដឹងអប់រំ ទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅដល់យុវវ័យ ដោយរាប់បញ្ចូលទាំងក្រុមអ្នកមាននិន្នាការចម្រុះ ទាំងក្នុង និងក្រៅសាលារៀន។​

សកម្មភាព

រ៉ាក់បានបន្តសហការយ៉ាងជិតស្និតជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលមន្ត្រីក្រសួងចំនួនប្រហែល ៥០០នាក់ក្នុងមួយឆ្នាំ និងបានចូលរួមចងក្រងសៀវភៅមុខវិជ្ជាអប់រំសុខភាពសម្រាប់សិស្សនិងគ្រូថ្នាក់ទី ៥ ដល់ទី​ ១២។ រ៉ាក់បន្តសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ដើម្បីគាំទ្រដល់គ្រូបង្រៀនមុខវិជ្ជា បំណិនជីវិត សុខភាពផ្លូវភេទ សុខភាពបន្តពូជ ដល់សិស្សចំនួនជាង ៥ម៉ឺននាក់ក្នុងមួយឆ្នាំ មកពីសាលារៀនសរុបជាង៤០០កន្លែង។


ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ រ៉ាក់បានធ្វើការដោះស្រាយលើបញ្ហាជាច្រើនដែលយុវវ័យបាននិងកំពុងជួបប្រទះដោយក្នុងនោះរួមមាន៖ បញ្ហារៀបការវ័យក្មេង អំពើហិង្សាផ្លូវភេទ និងយេនឌ័រ ការទទួលបានសេវា និងព័ត៌មានត្រឹមត្រូវស្តីពីសេវាពន្យារកំណើត ការរំលូតដោយសុវត្ថិភាព និងជំនឿ បទដ្ឋានសង្គមអវិជ្ជមានមួយចំនួនដែលជាឧបសគ្គរារាំងយុវវ័យមិនអាចឱ្យពួកគេទទួលបានចំណេះដឹងពេញលេញស្តីអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិបាន។ សកម្មភាពជាច្រើនត្រូវបានរៀបចំ និងបង្កើតឡើង ដើម្បីជាចំណែកក្នុងការលើកកម្ពស់ចំណេះដឹង និងផ្សព្វផ្សាយទៅកាន់យុវវ័យ ដោយនៅក្នុងនោះរួមមាន ការរៀបចំឱ្យមានមណ្ឌលយុវវ័យ ការធ្វើក្រុមពិភាក្សានៅតាមសាលារៀន និងសហគមន៍ ការពង្រឹងអំណាចយុវវ័យតាមរយៈការរៀបចំព្រឹត្តិការណ៍ យុទ្ធនាការនានាជាដើម ក្នុងគោលបំណងផ្តល់នូវបរិយាកាសដែលគ្មានការរើសអើងឬការវិនិច្ឆ័យ សម្រាប់យុវវ័យក្នុងការស្វែងយល់អំពីសុខភាពរបស់ខ្លួន។


ដោយឡែកបច្ចុប្បន្ននេះ យើងបាននឹងកំពុងអនុវត្តនូវសកម្មភាពមួយចំនួនផ្សេងទៀតដូចជា៖ ពង្រឹងសមត្ថភាពបណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព ដោយរៀបចំឱ្យមានផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ធ្វើការជាមួយសាលារដ្ឋ និងសាលាឯកជនក្នុងការបង្រៀនមុខវិជ្ជាអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ និងធ្វើការជាមួយសហគមន៍រួមមានស្ត្រីបង្គោលទាក់ទងទៅនឹងជំនឿ បទដ្ឋាន និងសេវាជុំវិញការរំលូតដោយសុវត្ថិភាព។

ការងារ​របស់​យើង

ដៃគូរបស់យើង

Logo of pkan
Logo of ippf
Logo of rfsu
Logo of ministry of health
Logo of australian aid
Logo of arrow
Logo of saaf
Logo of levi strauss foundation
Logo of amaze
Logo of japan people
Logo of unfpa
Logo of joicfp
Logo of usaid
Logo of pkan
Logo of ippf