រំលងម៉ឺនុយទំព័រ

rhac clinic services cover

ផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនង និងបណ្តាញសង្គម

ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅតាមនិន្នាការចម្រុះ រ៉ាក់បានពង្រីកសក្តានុពលនៃការទទួលបានចំណេះដឹង ព័ត៌មាននិងសេវាតាមរយៈមធ្យោបាយទំនាក់ទំនងផ្សេងៗ និងការពង្រីកតំបន់គ្របដណ្តប់របស់ខ្លួន(តំបន់ភូមិសាស្ត្រ និងក្រុមប្រជាជន) ដើម្បីធានាថា ប្រជាជនទូទៅ និងក្រុមគោលដៅ ជាពិសេស យុវវ័យ កម្មកររោងចក្រ និងអ្នកមាននិន្នាការភេទចម្រុះ អ្នកធ្វើការនៅសេវាកម្សាន្ត ជនដែលរស់នៅជាមួយពិពិការភាព ឬជំងឺរ៉ាំរ៉ៃ មានទំនាក់ទំនងជាមួយរ៉ាក់ និងប្រាប់ពីតម្រូវការ សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិរបស់ពួកគេ តាមរយៈដៃគូរ ការទំនាក់ទំនងដោយផ្ទាល់ និងតាមប្រព័ន្ធឌីជីថល។

សកម្មភាព

ជាក់ស្តែង គេហទំព័រ និងគណនេយ្យបណ្តាញសង្គមរបស់រ៉ាក់ ត្រូវបានបង្កើតឡើងដើម្បីចែករំលែកនូវព័ត៌មាន ចំណេះដឹង សេវា និងការគាំទ្រទាក់ទងនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។ វីដេអូអប់រំ អត្ថបទអប់រំ គន្លឹះសុខភាព រឿងពិតពីសហគមន៍ និងឯកសារផ្សេងៗត្រូវបានបង្កើត និងចងក្រងឡើងដើម្បីផ្តល់ជូនដល់ប្រជាជន នូវព័ត៌មានពិតប្រាកដ និងត្រឹមត្រូវ។ លោកអ្នកអាចសាកល្បងស្វែងយល់ជាមួយយើង តាមរយៈការចូលទស្សនាវីដេអូ នៅគេហទំព័រយូធូប ឯកសារ/អត្ថបទសុខភាព គន្លឹះសុខភាព និងឯកសារផ្សេងៗ នៅគេហទំព័ររ៉ាក់និងបណ្តាញសង្គមហ្វេសប៊ុករ៉ាក់ ដោយចុះប៊ូតុងខាងក្រោមនេះ។


ការងារ​របស់​យើង

ដៃគូរបស់យើង

Logo of pkan
Logo of ippf
Logo of rfsu
Logo of ministry of health
Logo of australian aid
Logo of arrow
Logo of saaf
Logo of levi strauss foundation
Logo of amaze
Logo of japan people
Logo of unfpa
Logo of joicfp
Logo of usaid
Logo of pkan
Logo of ippf