រំលងម៉ឺនុយទំព័រ

rhac clinic services cover

អំពីគ្លីនិករ៉ាក់

គ្លីនិករ៉ា​ក់​ជាមជ្ឈមណ្ឌលដែលល្អបំផុត និងគួរជាទីទុកចិត្តខាងផ្នែកសុខភាពស្រ្តី សុខភាពផ្លូវភេទ និងបន្តពូជ​។ គុណភាពសេវាកម្មគ្លីនិកត្រូវបានទទួលស្គាល់ដោយសហព័ន្ធអន្តជាតិផែនការគ្រួសារតាមរយៈការវាយតម្លៃទទួលស្គាល់គុណភាព។ គ្លីនិករ៉ាក់មានឆន្ទៈខ្ពស់ក្នុងការគោរពសិទ្ធិអតិថិជន ផ្តល់ជូនអតិថិជននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដា និងមានប្រសិទ្ធិពលខ្ពស់​។ អតិថិជនភាគច្រើនរបស់គ្លីនិករ៉ាក់ ជាស្រ្តីទូទៅ និង ស្ត្រី វ័យក្មេង។ អតិថិជនបុរសមានប្រហែល ១៥% នៃអតិថិជនសរុប ។ បុរសទាំងនោះមកទទួលការព្យាបាល ឬប្រឹក្សាផ្នែកសុខភាពបន្តពូជ និងជំងឺទូទៅ។ សេវាសំខាន់ៗរបស់គ្លីនិករ៉ាក់មាន៖ ការពិនិត្យនិងព្យាបាលការកររោគក្នុងផ្លូវ​បន្ត​ពូជ ​​ពន្យារកំណើត ​ការធ្លាក់ឈាមតាមទ្វារមាស រដូវមិនទៀង ឈឺឬចុកពោះដោយសារជំងឺទាក់ទងនឹងប្រព័ន្ធបន្តពូជ ការថែទាំ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ សេវារំលូតដោយសុវត្ថិភាព ជំងឺឆ្លងតាមផ្លូវបន្តពូជ ភាពអារឬពិបាកក្នុងការមានផ្ទៃពោះ ជំងឺរោគស្ត្រីផ្សេងៗទៀត ​សេវាចាក់ថ្នាំបង្ការ សេវាមន្ទីរពិសោធន៏ ជំងឺទូទៅរបស់បុរសនិងស្រ្តី និង សេវាមេត្រីភាពចំពោះយុវវ័យជាពិសេសចំពោះអ្នកដែលបម្រុងនឹងរៀបការ។ បច្ចុប្បន្នគ្លីនិករ៉ាក់មាន១៥ទីតាំង។ ក្រុងភ្នំពេញមាន៨ទីតាំង និង មាននៅក្នុងទីរួមខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងក្រុងកំពង់សោម។

គ្លីនិករ៉ាក់បានសហការណ៍ជាមួយ បេឡាជាតិសន្តិសុខសង្គម (បសស) ដើម្បីផ្ដល់សេវាជូនដល់សមាជិក បសស ដោយមិនគិតថ្លៃ។​ គ្លីនិករ៉ាក់ផ្តល់ជូនបុគ្គលិកនូវឱកាសដើម្បីឲ្យជំនាញរបស់ពួកគេកាន់តែឈានមុខ និងចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាជនឲ្យកាន់តែល្អប្រសើរ ដោយយើងផ្តល់នូវសេវាកម្ម និងព័ត៌មានសុខភាពទៅតាមតម្រូវការគ្រប់អតិថិជន និងដោយការយកចិត្តទុកដាក់។

​​គ្លីនិករ៉ាក់បើកបម្រើសេវាជូនអតិថិជនជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង​ ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច។ សូមអញ្ជើញមកកាន់ទីតាំងគ្លីនិករ៉ាក់ទាំង១៥សាខា នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដែលនៅជិតផ្ទះលោកអ្នកជាងគេ។

សេវាគ្លីនិករ៉ាក់

iconពន្យារកំណើត និងបញ្ឈប់កំណើត (ចងបំពង់មេជីវិតបុរស)
iconពិនិត្យ និងព្យាបាលជំងឺកររោគលើផ្លូវបន្តពូជ បុរស-ស្រ្តី
iconសេវាថែទាំ និងគាំទ្រជនរងគ្រោះដោយការរំលោភ និងអំពើហិង្សាក្នុងគ្រួសារ
iconផ្តល់ប្រឹក្សា និងព្យាបាលការពិបាកមានកូន
iconសេវាថែទាំសុខភាពផ្លូវភេទបុរស និងស្រ្តីវ័យចំណាស់
iconការថែទាំផ្ទៃពោះមុន និងក្រោយសម្រាល
iconវិភាគកោសិកាមាត់ស្បូនរកមើលមហារីកមាត់ស្បូន និងមហារីកសុដន់
iconព្យាបាលជំងឺមហារីកមាត់ស្បូនដោយវិធីស្អំត្រជាក់
iconពិគ្រោះ និងធ្វើតេស្តមេរោគអេដស៍
iconផ្តល់ប្រឹក្សា និងបង្ការការឆ្លងមេរោគអេដស៍ និងផ្ទៃពោះបន្ទាន់
iconសេវារំលូតសុវត្ថិភាព និងថែទាំក្រោយរំលូត
iconសេវាពិគ្រោះពិភាក្សា និងព្យាបាលក្រុមបុរសស្រឡាញ់បុរស និងអ្នកប្លែងភេទ
iconពិនិត្យ និងព្យាបាលជំងឺទូទៅ
iconវះកាត់តូច
iconអេកូសាស្ត្រ
iconមន្ទីរពិសោធន៍វេជ្ជសាស្រ្ត (ពិនិត្យឈាមគ្រប់ប្រភេទ)
iconចាក់វ៉ាក់សាំង
iconផ្សេងៗ

ទីតាំងគ្លីនិករ៉ាក់

គ្លីនិករ៉ាក់បើកពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង 8:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច

Clinic RHAC Depo Market - គ្លីនិករ៉ាក់ ផ្សារដេប៉ូ

គ្លីនិករ៉ាក់ ផ្សារដេប៉ូ

ផ្ទះលេខ៦ ផ្លូវលេខ១៥០ សង្កាត់វាលវង់ ខណ្ឌ៧មករា ភ្នំពេញ

Clinic RHAC Toul Tompoung - គ្លីនិករ៉ាក់ ទួលទំពូង

គ្លីនិករ៉ាក់ ទួលទំពូង

ផ្ទះលេខ៦២ ផ្លូវលេខ៤៣២ ទួលទំពូង១ ខណ្ឌចំការមន ភ្នំពេញ

Clinic RHAC Trapaing Thleung - គ្លីនិករ៉ាក់ ត្រពាំងថ្លឹង

គ្លីនិករ៉ាក់ ត្រពាំងថ្លឹង

ផ្ទះលេខ ១៩.២០.២១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធី៍សែនជ័យ ភ្នំពេញ

Clinic RHAC Chak Angre Khroum - គ្លីនិករ៉ាក់ ចាក់អង្រែក្រោម

គ្លីនិករ៉ាក់ ចាក់អង្រែក្រោម

ផ្ទះលេខ S30-S31 មហាវិថីសម្តេចហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ

Clinic RHAC Ressey Keo - គ្លីនិករ៉ាក់ ឬស្សីកែវ

គ្លីនិករ៉ាក់ ឬស្សីកែវ

ផ្ទះលេខB1-2B ផ្លូវជាតិលេខ ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ

Clinic RHAC Teuk Thla - គ្លីនិករ៉ាក់ ទឹកថ្លា

គ្លីនិករ៉ាក់ ទឹកថ្លា

ផ្ទះលេខ G35-G37 ផ្លូវហ្គូដឌី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

Clinic RHAC Steung Meanchey - គ្លី​និករ៉ាក់ ស្ទឹងមានជ័យ

គ្លី​និករ៉ាក់ ស្ទឹងមានជ័យ

ផ្ទះលេខ 10R-11R ផ្លូវមុន្នីរ៉េត ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ

Clinic RHAC Odem - គ្លី​និករ៉ាក់ អូរឌឹម

គ្លី​និករ៉ាក់ អូរឌឹម

ផ្ទះលេខ B03-B04 ផ្លូវបេតុងលេខ ២ ភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។

Clinic RHAC Battambang - គ្លីនិករ៉ាក់ ខេត្តបាត់ដំបង

គ្លីនិករ៉ាក់ ខេត្តបាត់ដំបង

គ្លីនិក/មណ្ឌលយុវវ័យ៖ ផ្ទះលេខ១៥៤ ផ្លូវ៥២៤ ភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកបាត់ដំបង

Clinic RHAC Sihanouk - គ្លីនិករ៉ាក់ ខេត្តព្រះសីហនុ

គ្លីនិករ៉ាក់ ខេត្តព្រះសីហនុ

ផ្ទះលេខ៥៦ ផ្លូវ២០៦ ក្រុម៤ សង្កាត់៤ ក្រុងព្រះសីហនុ​​ ខេត្តព្រះសីហនុ

Clinic RHAC Kampong Cham - គ្លីនិករ៉ាក់ ខេត្តកំពង់ចាម

គ្លីនិករ៉ាក់ ខេត្តកំពង់ចាម

ផ្ទះលេខ១០ ផ្លូវត្រសក់ផ្អែម ភូមិ១៥ ឃុំកំពង់ចាម ស្រុកកំពង់ចាម

Clinic RHAC Takeo - គ្លីនិករ៉ាក់ ខេត្តតាកែវ

គ្លីនិករ៉ាក់ ខេត្តតាកែវ

ផ្ទះលេខ៥ ផ្លូវលេខ៨ ភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ

Clinic RHAC Siem Reap - គ្លីនិក​រ៉ាក់ ខេត្តសៀមរាប

គ្លីនិក​រ៉ាក់ ខេត្តសៀមរាប

គ្លីនិក/មណ្ឌលយុវវ័យ៖ ភូមិត្រពាំងសេះ ឃុំគោកចក

Clinic RHAC Kampong Speu - គ្លីនិករ៉ាក់ ខេត្តកំពង់ស្ពឺ

គ្លីនិករ៉ាក់ ខេត្តកំពង់ស្ពឺ

ភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន

Clinic RHAC Kampot - គ្លីនិករ៉ាក់ ខេត្តកំពត

គ្លីនិករ៉ាក់ ខេត្តកំពត

គ្លីនិក/មណ្ឌលយុវវ័យ៖ ផ្លូវជាតិលេខ ៣ ភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត

សំណួរគេសួរញឹកញាប់

តើគ្លីនិករ៉ាក់មានផ្តល់សេវាកម្មអ្វីខ្លះ?

ចម្លើយ ៖ គ្លីនិករ៉ាក់ទាំង១៥សាខាមានផ្តល់សេវាជូនដូចជា៖

- ពន្យាកំណើត (ថ្នាំលេប ថ្នាំចាក់ កងដាក់ដៃ កងដាក់ក្នុងស្បូន ស្រោមអនាម័យ) បញ្ឈប់កំណើតរហូត (ចង់ដៃស្បូន នឹងចងបំពង់មេជីវិតបុរស)

- ពិនិត្យ និងព្យាបាលជំងឺទូទៅ (មនុស្សចាស់ កុមារ)

- ថែទាំផ្ទៃពោះ មុន និង ក្រោយសម្រាល

- សេវារំលូតសុវត្ថិភាព និងថែទាំក្រោយរំលូត

- ពិនិត្យ និងព្យាបាលជំងឺកាមរោគលើផ្លូវបន្តពូជ បុរស-ស្តី្រ

- ពិនិត្យ និងព្យាបាលសុខភាពបន្តពូជ បុរស-ស្តី្រ

- វិភាគកោសិកាមាត់ស្បូន រកមើលមហារីមាត់ស្បូន និងមហារីកសុដន់

- ព្យាបាលមហារីកមាត់ស្បូនដោយវិធីស្អំត្រជាក់

- សេវាថែទាំ និងគាំទ្រជនរងគ្រោះដោយការរំលោភ និងអំពើហិង្សាក្នុងគ្រួសារ

- ផ្តល់ប្រឹក្សា និងពិនិត្យឈាមរកមេរោគអេដស៍

- ផ្តល់ប្រឹក្សា និងបង្ការការឆ្លងមេរោគអេដស៍ និងផ្ទៃពោះបន្ទាន់

- ផ្តល់ប្រឹក្សា និងព្យាបាលក្រុមបុរស ស្រលាញ់បុរស

- សេវាថែទាំសុខភាពផ្លូវភេទបុរស និងស្ត្រីវ័យចំណាស់

- វះកាត់តូច

- ពិនិត្យអេកូសាស្ត្រ

- មន្ទីពិសោធន៍ វេជ្ជសាស្ត្រ (ពិនិត្យឈាមគ្រប់ប្រភេទ)

- ចាក់វ៉ាក់សាំងគ្រប់ប្រភេទ ៖ តេតាណូស រលាកថ្លើមប្រភេទបេការពារមហារីកមាត់ស្បូន ផ្ដាសាយ ឆ្កែឆ្កួត រលាកស្រោមខួរ លោកសូត ស្រឡទែន នឹងកញ្ជ្រឹល

តើគ្លីនិករ៉ាក់មានទីតាំងនៅកន្លែងណាខ្លះ?

គ្លីនិករ៉ាក់ មាន១៥ទីតាំងក្នុងប្រទេសកម្ពុជា ៨ ទីតាំងនៅភ្នំពេញ និង៧ ទីតាំងនៅតាមបណ្តាលខេត្ត ៖

1_ គ្លីនិករ៉ាក់ ផ្សារដេប៉ូ ៖ ផ្ទះលេខ 6 ផ្លូវលេខ 150 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (+855 23) 881 621

2_ គ្លីនិករ៉ាក់ ទួលទំពូង ៖ ផ្ទះលេខ 62 ផ្លូវលេខ 432 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ (+855 23) 218 504

3_ គ្លីនិករ៉ាក់ ត្រពាំងថ្លឹង ៖ ផ្ទះលេខ 19-21 ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ( +855 23) 985 773

4_ គ្លីនិករ៉ាក់ ចាក់អង្រែក្រោម ៖ ផ្ទះលេខ 530-531 មហាវិថីសម្ដេចហ៊ុននាង សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ (+855 24) 985 079

5_ គ្លីនិករ៉ាក់ ឬស្សីកែវ ៖ ផ្ទះលេខ B1-B2 ផ្លូវជាតិលេខ 5 ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (+855 23) 990 773

6_ គ្លីនិករ៉ាក់ ទឹកថ្លា ៖ ផ្ទះលេខ 635-G37 ផ្លូវហ្វូដឌី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (+855 23) 883 026

7_ គ្លីនិករ៉ាក់ ស្ទឹងមានជ័យ ៖ ផ្ទះលេខ 1OR-11 ផ្លូវមុន្នីរ៉េត ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ( +855 29) 829 097

8_ គ្លីនិករ៉ាក់ អូឌឹម ៖ ផ្ទះលេខ B03-B04 ផ្លូវបេតុងលេខ 2 ភូមិអូរឌឹម សង្កាត់ចោមចៅ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ (+855 96) 996 9176 / 076 277 823 / 097 455 6996

9_ គ្លីនិករ៉ាក់ បាត់ដំបង ៖ គ្លីនិក / មណ្ឌលយុវវ័យ ៖ ផ្ទះលេខ 154 ផ្លូវ 524 ភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកបាត់ដំបង (+855 53) 952 610

10_ គ្លីនិករ៉ាក់ ព្រះសីហនុ ៖ ផ្ទះលេខ 56 ផ្លូវលេខ 206 ក្រុម 4 សង្កាត់ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (+855 34) 933 942

11_ គ្លីនិករ៉ាក់ កំពង់ចាម ៖ ផ្ទះលេខ 10 ផ្លូវត្រសក់ផ្អែម ភូមិ 15 ឃុំកំពង់ចាម ស្រុកកំពង់ចាម ខេត្តកំពង់ចាម (+855 42) 941 502

12_ គ្លីនិករ៉ាក់ តាកែវ ៖ ផ្ទះលេខ 5 ផ្លូវលេខ 8 ភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ (+855 32) 931 361

13_ គ្លីនិករ៉ាក់ សៀមរាប ៖ គ្លីនិក / ម៉ណ្ឌលយុវវ័យ៖ ភូមិត្រពាំងសេះ ឃុំគោកចក ខេត្តសៀមរាប (+855 63) 964 960

14_ គ្លីនិករ៉ាក់ កំពង់ស្ពឺ ៖ ភូមិស្មេរទី១ សង្កាត់រកាធំ ក្រុងច្បារម ខេត្តកំពង់ស្ពឺ (+855 25) 987 145,

15_ គ្លីនិករ៉ាក់ កំពត ៖ គ្លីនិក / មណ្ឌលយុវវ័យ ៖ ផ្លូវជាតិលេខ 3 ភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត (+855 33) 932 768

តើ​សារធាតុ​ញៀន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​យ៉ាង​ណា?

ការប្រើប្រាស់សារធាតុញៀន មានន័យថា ការលេបថ្នាំ (ក្រៅពីថ្នាំដែលត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតសម្រាប់ជំងឺជាក់លាក់មួយ) ក្នុងបរិមាណដែលគ្រោះថ្នាក់ ឬរារាំងមនុស្សម្នាក់ពីការធ្វើសកម្មភាពប្រចាំថ្ងៃ រួមទាំងការទៅសាលារៀន ឬការងារ។ សារធាតុដែលត្រូវបានបំពានអាចជាគ្រឿងស្រវឹង កញ្ឆា ថ្នាំគ្រាប់ដែលហៅថាថ្នាំស្ងប់ស្ងាត់ដែលធ្វើឱ្យមនុស្សមានអារម្មណ៍នឿយហត់ ឬបន្ធូរអារម្មណ៍ ផលិតផលគ្រួសារដែលស្រូបចូល ឬថ្នាំមួយចំនួនទៀត។ គ្រឿងញៀនកើតមានពាសពេញពិភពលោក លើមនុស្សគ្រប់វ័យ មិនថាក្មេង និងចាស់។ វាជារឿយៗបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រាងកាយរបស់មនុស្ស ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ និងអាជីព ឬការអប់រំ។ ក្នុងករណីខ្លះ ការប្រើសារធាតុញៀននាំឱ្យស្លាប់ ព្រោះអ្នករំលោភបំពានមានគ្រោះថ្នាក់ ឬដោយសារគាត់ទទួលយកសារធាតុគ្រប់គ្រាន់ធ្វើឱ្យរាងកាយបិទទាំងស្រុង។

Why is sleep necessary for good health?

Scientists do not know exactly why people need sleep, but studies show that sleep is necessary for survival. Sleep appears to be necessary for the nervous system to work properly. While too little sleep one night may leave us feeling drowsy and unable to concentrate the next day, a long period of too little sleep leads to poor memory and physical performance. Hallucinations (experiencing things that aren’t really there), vision problems, and mood swings may develop if sleep deprivation continues.