
ពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន
រ៉ាក់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងការផ្តល់សេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ នៅតាមសហគមន៍ ដោយផ្តោតសំខាន់ទៅលើស្ត្រីក្នុងវ័យបន្តពូជ យុវវ័យ ជនចំណាកស្រុក និងជនមានពិការភាព។ រ៉ាក់សហការជាមួយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងអង្គការអភិវឌ្ឍន៍នានា។
សកម្មភាព
រ៉ាក់គាំទ្រការបណ្តុះបណ្តាលនានាដល់បុគ្គលិកមន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព អំពីអំពើហិង្សាលើផ្លូវភេទ និងយេនឌ័រ ការបញ្ជាក់អំពីគុណតម្លៃ និងការផ្លាស់ប្តូរឥរិយាបទជុំវិញការរំលូតដោយសុវត្ថិភាព ការផ្តល់សេវាថែទាំការរំលូតដោយសុវត្ថិភាព និងការបណ្តុះបណ្តាលស្តីពីការផ្តល់សេវាវេជ្ជសាស្ត្រពីចម្ងាយ (Telemedicine)។ រ៉ាក់ ក៏បានផ្គត់ផ្គង់ ជួសជុល និងសង់បន្ថែមនូវបន្ទប់ថែទាំនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួន ដើម្បីធានាបាននូវ សេវាថែទាំជនរងគ្រោះដោយរំលោភបំពានផ្លូវភេទ ការផ្គត់ផ្គង់ឱសថរំលូត ឧបករណ៍តាមដានចង្វាក់បេះដូងទារកអំឡុងពេលថែទាំផ្ទៃពោះមុនសម្រាល ឧបករណ៍រំលូតដោយសុវត្ថិភាព សេវាអ៊ីនធឺណេត និងកុំព្យូទ័រជាដើម។ រ៉ាក់ក៏បានគាំទ្រដល់មន្ត្រីផ្នែកគាំពារសុខភាពមាតា និងកុមារនៃមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិមានដំណើរការចុះអភិបាលកែលម្អគុណភាពសេវាពន្យារកំណើត ការរំលូតដោយសុវត្ថិភាព សេវាថែទាំជនរងគ្រោះដោយអំពើហិង្សា និងសេវាវេជ្ជសាស្ត្រពីចម្ងាយផងដែរ ។ រ៉ាក់ក៏សហការជាមួយ អាជ្ញាធរមូលដ្ឋាន និងស្ត្រីបង្គោលដែលភាគច្រើនជាសមាជិក គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.ន.ក) ដើម្បីចុះសួរសុខទុក្ខ និងថែទាំជនរងគ្រោះដោយអំពើហិង្សាផងដែរ។ ដោយឡែក រ៉ាក់ធ្វើការជាមួយមណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តភូមិ ក្នុងការផ្តល់សេវាពន្យារកំណើត (ថ្នាំគ្រាប់ពន្យារកំណើត និងស្រោមអនាម័យ) នៅតាមសហគមន៍មួយចំនួន។
លើសពីនេះទៅទៀត រ៉ាក់ចូលរួមលើកកម្ពស់សុខភាពកម្មករ-កម្មការិនីរោងចក្រកាត់ដេរ តាមរយៈការចូលរួមចែករំលែកដឹងសុខភាព បញ្ជូនទៅទទួលសេវា និងប្រមូលមតិកែលម្អពីពួកគាត់។ អន្តរាគមន៍របស់រ៉ាក់មានដូចជា៖ ការអប់រំដោយបុគ្គលិករ៉ាក់និងភ្នាក់ងារមិត្តអប់រំមិត្ត ការអប់រំសុខភាពតាមប្រព័ន្ធឌីជីថល ការផ្ញើសារអប់រំ (SMS) ការចាក់ផ្សាយវីដេអូអប់រំនៅក្នុងរោងចក្រ ការឆ្លើយសំណួរសុខភាពតាមប្រព័ន្ធឌីជីថល ជាដើម។ រ៉ាក់ចូលរួមពង្រឹងលើការរៀបចំគិលានដ្ឋានក្នុងរោងចក្រឱ្យស្របទៅតាមគោលការណ៍ណែនាំថ្នាក់ជាតិ ព្រមទាំងជម្រុញការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស ក្នុងការទៅទទួលសេវាពិនិត្យ និងព្យាបាលសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន។ ជាមួយគ្នានេះដែរ រ៉ាក់ធ្វើការផ្សព្វផ្សាយដល់សិស្សនិស្សិត ក្រុមប្រឈមនឹងជំងឺអេដស៍ និងប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីកំណត់ និងស្វែងរកករណីជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទនិងយេនឌ័រ ដើម្បីបង្កើនលទ្ធភាពដល់ពួកគេឱ្យទទួលបានព័ត៌មានពិតត្រឹមត្រូវ និងណែនាំដល់ជនរងគ្រោះឱ្យទទួលបាននូវសេវាកម្មសមស្រប និងតាមតម្រូវការ។ រ៉ាក់សហការជាមួយអង្គការដៃគូ ដើម្បីគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សា ក្នុងរោងចក្រ និងក្នុងសហគមន៍តាមរយៈការជួយបង់ថ្លៃសេវាព្យាបាលជំនួស និងបញ្ជូនជនរងគ្រោះក្រីក្រទៅទទួលសេវាដែលពួកគេត្រូវការ។
ការងាររបស់យើង
ពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន
ពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន
រ៉ាក់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងការផ្តល់សេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ នៅតាមសហគមន៍ ដោយផ្តោតសំខាន់ទៅលើស្ត្រីក្នុងវ័យបន្តពូជ យុវវ័យ ជនចំណាកស្រុក និងជនមានពិការភាព។ រ៉ាក់សហការជាមួយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងអង្គការអភិវឌ្ឍន៍នានា។
អានបន្ថែម
ផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនង និងបណ្តាញសង្គម
ផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនង និងបណ្តាញសង្គម
ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅតាមនិន្នាការចម្រុះ រ៉ាក់បានពង្រីកសក្តានុពលនៃការទទួលបានចំណេះដឹង ព័ត៌មាននិងសេវាតាមរយៈមធ្យោបាយទំនាក់ទំនងផ្សេងៗ និងការពង្រីកតំបន់គ្របដណ្តប់របស់ខ្លួន(តំបន់ភូមិសាស្ត្រ និងក្រុមប្រជាជន) ដើម្បីធានាថា ប្រជាជនទូទៅ និងក្រុមគោលដៅ ជាពិសេស យុវវ័យ កម្មកររោងចក្រ និងអ្នកមាននិន្នាការភេទចម្រុះ អ្នកធ្វើការនៅសេវាកម្សាន្ត ជនដែលរស់នៅជាមួយពិពិការភាព ឬជំងឺរ៉ាំរ៉ៃ មានទំនាក់ទំនងជាមួយរ៉ាក់ និងប្រាប់ពីតម្រូវការ សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិរបស់ពួកគេ តាមរយៈដៃគូរ ការទំនាក់ទំនងដោយផ្ទាល់ និងតាមប្រព័ន្ធឌីជីថល។
អានបន្ថែម
លើកកម្ពស់សុខភាពយុវវ័យ
លើកកម្ពស់សុខភាពយុវវ័យ
រ៉ាក់មានឆន្ទៈនិងការប្តេជ្ញាចិត្តក្នុងការចូលរួមគាំទ្រ និងលើកកម្ពស់ក្នុងការផ្សព្វផ្សាយអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបានថា យុវវ័យលើសពី ៣.៥លាននាក់ ទទួលបានព័ត៌មានទាក់ទងនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិស្របតាមអាយុរបស់ពួកគេ។ នៅរ៉ាក់ ក្រុមយុវវ័យត្រូវបានចាត់ទុកជាក្រុមអាទិភាពមួយ ដែលពួកគេតែងតែត្រូវបានផ្តល់ឱកាសក្នុងការចូលរួមជាផ្នែកមួយ ដើម្បីលើកកម្ពស់ចំណេះដឹងអប់រំ ទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅដល់យុវវ័យ ដោយរាប់បញ្ចូលទាំងក្រុមអ្នកមាននិន្នាការចម្រុះ ទាំងក្នុង និងក្រៅសាលារៀន។
អានបន្ថែម
លើកកម្ពស់សុខភាពស្រ្តីធ្វើការនៅសេវាកម្សាន្ដ និងអ្នកស្រលាញ់ភេទដូចគ្នា
លើកកម្ពស់សុខភាពស្រ្តីធ្វើការនៅសេវាកម្សាន្ដ និងអ្នកស្រលាញ់ភេទដូចគ្នា
រ៉ាក់បានប្តេជ្ញាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់បញ្ហាអេដស៍នៅកម្ពុជាមុនដំណាច់ឆ្នាំ២០៣០។ រ៉ាក់មានបេសកកម្មអនុវត្តកម្មវិធីបង្ការអេដស៍និងកាមរោគក្នុងចំណោមប្រជាជនវ័យក្មេង ជាពិសេសក្រុមប្រឈមខ្ពស់ ដូចជាបុរសស្រឡាញ់ភេទដូចគ្នា អ្នកប្លែងភេទ និងនារីធ្វើការនៅសេវាកម្សាន្តដែលមានចំនួន ៧៤% នៃចំនួនប៉ាន់ស្មានអ្នកមានផ្ទុកមេរោគអេដស៍សរុបក្នុងប្រទេសកម្ពុជា។ រ៉ាក់ធ្វើការនៅក្នុងខេត្តក្រុងចំនួន១៣ ស្ថិតនៅផ្នែកខាងជើងនៃប្រទេសកម្ពុជា ដោយគ្របដណ្តប់លើក្រុមប្រឈមខ្ពស់ ចំនួន ៣៩.៤៤៥ នាក់ នៅកន្លែងប្រមូលផ្តុំជាង ១.០០០ទីតាំង (មានខារ៉ាអូខេ កន្លែងម៉ាស្សា កោសជប់ ក្លិប ភោជនីយដ្ឋាន បៀហ្គាដិន កាស៊ីណូ សាឡន សួនសាធារណៈ ផ្ទះជួល ជាដើម)។
អានបន្ថែម
លើកកម្ពស់ការគាំទ្រសិទ្ធិក្នុងការទទួលបានព័ត៍មាន និងសេវាសុខភាព
លើកកម្ពស់ការគាំទ្រសិទ្ធិក្នុងការទទួលបានព័ត៍មាន និងសេវាសុខភាព
ចាប់តាំងពីឆ្នាំ១៩៩៧ រ៉ាក់បានដើរតួជាអ្នកគាំទ្រ និងផ្តល់ភាពអង់អាច ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ ដូចជា៖ យុវវ័យ ស្ត្រី កុមារី ក្រុមអ្នកមាននិន្នាការភេទចម្រុះ ជនមានពិការភាព តាមរយៈការប្រមូលផ្តុំ ចងក្រងឯកសារ ទិន្នន័យ និង ស្វែងរកការគាំទ្រមតិ ដោះស្រាយ និងលើកកម្ពស់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិ។ ដើម្បីឆ្លើយតបនឹងគោលបំណងនេះ រ៉ាក់បានពង្រឹងក្រុមការងារស្រាវជ្រាវ និងស្វែងរកការគាំទ្រមតិទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ និងធ្វើការសហការណ៍យ៉ាងសកម្មក្នុងកម្រិតអន្តរជាតិ។
អានបន្ថែម