
ដំណឹងជ្រើសរើសបុគ្គលិកមុខតំណែង: ភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ (Outreach Worker) ប្រចាំខេត្តក្រចេះ (ចំនួន០១នាក់)
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា គឺជាជាអង្គការក្រៅរដ្ឋាភិបាលឈានមុខគេ ស្តីពីសុខភាពបន្តពូជផ្លូវភេទ ។
កម្មវិធីបង្ការអេដស៍ភូមិភាគឧត្តរប្រតិបត្តិ ដោយអង្គការរ៉ាក់ សហការជា មួយអង្គការសេវាសង្គមសុខភាពបុរស ( MHSS) និងអង្គការសុខភាពបុរសកម្ពុជា ( MHC ) និងអង្គការនារី អភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ (WOMEN) អនុវត្តក្នុង ១៣ខេត្ត ៖ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រត្តនៈគីរី ក្រចេះ មណ្ឌលគីរី ក្រោមជំនួយថវិកាពីមូលនិធិសកល GF-HV ។
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ត្រូវបានជ្រើសរើសបុគ្គលិកដែលមានសម្ថភាពគ្រប់គ្រាន់ធ្វើការ ជាមួយប្រជាជន ប្រឈមមុខខ្ពស់ ក្នុងចំណោម នារីបម្រើសេវាកម្សាន្ត បុរសស្រលាញ់បុរស និង អ្នកបំប្លែងភេទ ដែលតម្រូវអោយធ្វើការចាប់ពីម៉ោង ៨:00 ដល់ម៉ោង ៥:00 ល្ងាច ពីថ្ងៃច័ន្ទ ដល់សុក្រ សម្រាប់មុខតំណែងដូចខាងក្រោម ៖
មុខតំណែង៖ ភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ (Outreach Worker) ប្រចាំខេត្តក្រចេះ ( ចំនួន០១នាក់ )
លក្ខណៈសម្បត្តិដែលត្រូវជ្រើសរើស៖
បេក្ខជនត្រូវមានសញ្ជាតិខ្មែរអាយុ ១៨ ឆ្នាំឡើងទៅ
យ៉ាងហោចត្រូវមានសញ្ញាប័ត្រមធ្យមសិក្សា (បាក់ឌុប)
មានបទពិសោធន៏ចុះអប់រំទាក់ទងអេដស៏ និង កាមរោគ សុខភាពបន្តពូជនៅតាមសហគមន៏ចាប់ពី០១ឆ្នាំ
មានបទពិសោធន៏ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ទទិន្នន័យកុំព្យូទ័រខ្លះៗកាន់តែល្អ
មានជំនាញទំនាក់ទំនងនិងអាចធ្វើការងារជាក្រុមបាន ។
អាចចុះធ្វើការងារពេលយប់បាន ។
ការទទួលខុសត្រូវ ៖
១. ស្វែងរកករណីឆ្លងថ្មីតាមការចុះជួបផ្ទាល់
ស្វែងរកករណីថ្មី និងធ្វើតេស្តអេដស៍ចុងម្រាមដៃ ដល់គ្រប់ក្រុម ប្រឈមម្នាក់ៗ រៀងរាល់៦ខែយ៉ាងតិច ដោយចុះតាមគ្រឹះស្ថាន សេវាកម្សាន្ត កន្លែងប្រមូលផ្តុំ និងសហគមន៍ ដើម្បីចង់ដឹងថាក្រុម ប្រឈមម្នាក់ៗមានផ្ទុកមេរោគអេដស៍ឬអត់។
បញ្ជូនក្រុមគោលដៅទៅរកសេវាតេស្តបញ្ជាក់និងទទួលការ ព្យាបាល ប្រសិនបើគាត់ធ្វើតេស្តចុងម្រាមដៃចេញលទ្ធផល ប្រតិកម្ម
ស្វែងរកករណីថ្មីករណីសង្ស័យជម្ងឺកាមរោគ និងបញ្ជូនទៅធ្វើ តេស្តនិងព្យាបាល រៀងរាល់ ៣ខែសម្រាប់ក្រុមគោលដៅម្នាក់ៗ។
ធ្វើការយ៉ាងតិច៨ម៉ោងក្នុង១ថ្ងៃ ចាប់ពីម៉ោង១២កន្លះថ្ងៃត្រង់ដល់ ម៉ោង៨កន្លះយប់ លើកលែងករណីណាត់ជួប បញ្ចូលទិន្នន័យ ប្រជុំ
២. ស្វែងរកករណីឆ្លងថ្មីតាមរយៈយុទ្ធសាស្រ្តថ្មីៗ
PDI+: ស្វែងរកនិងលើកទឹកចិត្តក្រុមប្រឈមមុខខ្លាំង ដែលជា ដៃគូរឬមិត្តភ័ក្តដែលប្រឈមខ្លាំង (Sexually Active &High-Risk Group) នៅគ្រឹះស្ថានកម្សាន្ត (Karaoke, កន្លែងម៉ាស្សាតូចធំ កន្លែងសូណា ស្ទីម កន្លែងកោសជប់ខ្យល់) ដោយសួរនាំដើម្បី វាយតម្លៃឥរិយាបថប្រឈមរបស់បុគ្គលនិមួយៗ (Risk Screening) បន្ទាប់មកផ្តល់ប្រឹក្សា និងធ្វើតេស្តចុងម្រាមដៃ ។
PNTT: ទំនាក់ទំនងទៅដៃគូរអ្នកជំងឺ (PLHIV) បន្ទាប់មកផ្តល់ ប្រឹក្សា និងធ្វើតេស្តចុងម្រាមដៃ។
HIVST: ផ្តល់ប្រឹក្សានិងអប់រំពីរបៀបធ្វើតេស្តដោយខ្លួនឯង ដល់ក្រុមលាក់អត្តសញ្ញាណ និងមិនចង់បង្ហាញមុខ តាមរយៈ Virtual Outreach តាមគោលការណែនាំរបស់ថ្នាក់ជាតិ
Night Time Outreach: កំណត់ទីតាំងប្រមូលផ្តុំក្រុម free land ទីតាំងកន្លែងបុណ្យ ប្រគំតន្រ្តីធំៗ តាមភូមិ វត្ត និងទីសាធារណៈ ទំនាក់ទំនងអជ្ញាធរដែនដី ដើម្បីចុះអប់រំ និងធ្វើតេស្តចុងម្រាមដៃ ពេលយប់
ចូលក្នុងបណ្តាញដែលពេញនិយមរបស់FEW ឬMSM ឬTG រួច chat ស្វែងរកបុគ្គលដែលមានក្នុងបណ្តាញនោះ ដើម្បីផ្តល់ការអប់រំ និងធ្វើតេស្តចុងម្រាមដៃ ។
ផ្តល់ប្រឹក្សាដល់បុគ្គលដែលប្រឈមខ្លាំង អោយទៅទទួលសេវា PrEP ក្រោយពេលធ្វើតេស្តចុងម្រាមដៃមិនមានប្រតិកម្ម
ធ្វើការផ្ទាល់ជាមួយអ្នកអភិបាលភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ (OW Supervisor) តាមផែនការដែលបានរៀបចំរៀងរាល់ខែ
បំពេញរាល់តម្រូវការចាំបាច់របស់អ្នកសម្របសម្រួលខេត្ត មន្ត្រី គម្រោង ប្រធានកម្មវិធី និងថ្នាក់ដឹកនាំអង្គ
ការរ៉ាក់ ។
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន ភូមិម៉ុងបារាំង សង្កាត់ប្អៀរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទំនាក់ទំនងតាមរយៈលេខទូរសព្ទ័ ០២៣ ៨៨២ ០៤៦ , E-mail : admin@rhac.org.kh ។
ចាប់ផ្តើមទទួលពាក្យ : ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ។
ឈប់ទទួលពាក្យ : ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ។
សូមបញ្ជាក់៖ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលបំរើការងារការពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច។
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់