
Job Vacancy៖ គណនេយ្យករ ០១ រូប (ស្នាក់ការកណ្ដាល ភ្នំពេញ)
អង្គការថែទាំសុខភាពគ្រួសារកម្ពុជាបានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុង ការនាំយកសេវាសុខភាពដែលមានគុណភាពជូនដល់ប្រជាជនជន។ អង្គការរ៉ាក់ជាអង្គការដែលមានកេរ្តិ៍ឈ្មោះ និងឈានមុខគេក្នុងការផ្តល់នូវការធ្វើផែនការគ្រួសារ សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមាន គុណភាពនៅប្រទេសកម្ពុជា ហើយនឹងផ្តល់អោយបុគ្គលិកនូវឱកាសដើម្បីឲ្យជំនាញរបស់ពួកគេកាន់តែឈាន មុខ។ បច្ចុប្បន្នអង្គការរ៉ាក់កំពុងត្រូវការជ្រើសរើសបុគ្គលិកដើម្បីបម្រើកាងារដូចខាងក្រោមៈ
គណនេយ្យករ៖ ០១ រូប (ស្នាក់ការកណ្ដាល ភ្នំពេញ)
តួនាទីសង្ខេប៖
ជាគណនេយ្យករ លោក/លោកស្រីត្រូវមានតួនាទីជួយដល់អង្គការ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមតម្រូវការរបស់ច្បាប់គណនេយ្យ និងស្របតាមម្ចាស់ជំនួយនានា។
ភារកិច្ចដែលត្រូវធ្វើសំខាន់ៗ៖
រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ
រៀបចំរបាយការណ៍ជូនម្ចាស់ជំនួយតាមតម្រូវការក្នុងកិច្ចសន្យា
ពិនិត្យលើឯកសារចំណាយរបស់កម្មវិធីនានា
ត្រួតពិនិត្យថវិការរបស់កម្មវិធីនានា
ចុះអភិបាលកិច្ច
រៀបចំឯកសារចំណូល និងចំណាយឱ្យបានត្រឹមត្រូវស្របតាមការណែនាំ
ធ្វើការជិតស្និតជាមួយសវនករខាងក្រៅប្រចាំឆ្នាំ
ធ្វើការងារផ្សេងៗដែលចាំបាច់
តម្រូវការ៖
សញ្ញាប័ត្របរិញ្ញាប័ត្រផ្នែកគណនេយ្យ
មានចំណេះដឹង ក្នុងការប្រើប្រាស់ប្រព័ន្ធគណនេយ្យដូចជា Quick Book
មានចំណេះដឹងប្រើប្រាស់កុំព្យូទ័រសម្រាប់ការិយាល័យដូចជា Ms.Office Word,Excel និង Power Point
មានចំណេះដឹងផ្នែកភាសាអង់គ្លេស
មានបទពិសោធន៍យ៉ាងតិច ៣ ឆ្នាំផ្នែកគណនេយ្យ
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេប និងសញ្ញាបត្រមកកាន់ការិយាល័យរបស់អង្គការរ៉ាក់នៅទីស្នាក់ការកណ្ដាល ផ្ទះលេខ ០៥ ផ្លូវលេខ ៦០០ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬផ្ញើប្រវត្ដិរូបសង្ខេបតាមរយៈសារអេឡិចត្រូនិក admin@rhac.org.kh ។ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៥:០០ល្ងាច។ បេក្ខជន-បេក្ខនារីដែលត្រូវបានជ្រើសរើសនឹងត្រូវអញ្ជើញមកធ្វើការសម្ភាសន៍។ ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រអង្គការរ៉ាក់ www.rhac.org.kh ឬទាក់ទងទូរស័ព្ទលេខ 023 883 027 ។
ការងារផ្សេងៗទៀត👇
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់