
ចំណេះដឹងសុខភាពទាក់ទងនឹង ជំងឺក្រពេញប្រូស្តាត
ក្រពេញប្រូស្តាតគឹស្ថិតនៅខាងក្រោមប្លោកនោម និងនៅខាងមុខពោះវៀនធំហើយវាព័ទ្ធជុំវិញផ្នែកខាងលើរបស់បង្ហួរនោម។ មានន័យថានៅពេលដែលក្រពេញប្រូស្តាតមានបញ្ហាគឹវាប៉ះពាល់ដល់ការបញ្ចេញទឺកនោម និង ការរួមភេទ។ ក្រពេញប្រូស្តាតមានតួនាទីជួយក្នុងការផលិតទឺករំអិលសម្រាប់ ចិញ្ចឹម និងសម្រួលចលនាមេជីវិតឈ្មោល។
ជំងឺដែលច្រើនកើតលើក្រពេញប្រូស្តាតមានដូចជា៖
ការរលាកក្រពេញប្រូស្តាត(Prostatitis)
ការរីកក្រពេញប្រូស្តាត(BPH = Benign Prostatic Hyperplasia)
ដែលអាចហៅបានម៉្យាងទៀតថាជាដុំក្រពេញប្រូស្តាតដែលមិនមែនជាមហារីក។
មូលហេតុភាគច្រើនគឺកើតឡើងដោយសារការប្រែប្រួលអ័រម៉ូនរបស់បុរសនៅពេលដែលមានអាយុកាន់តែច្រើនឡើងៗ។
វាច្រើនកើតមានចំពោះបុរសអាយុលើសពី50ឆ្នាំ។
មហារីកក្រពេញប្រូស្តាត(cancer)
មូលហេតុដែលបង្កឱ្យមានបញ្ហាខាងលើ
ឆ្លងមេរោគពួកបាក់តេរី
បម្រែបម្រួលអ័រម៉ូន
តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យបុរសប្រឈមនឹងបញ្ហាទាំងអស់នោះ?
កត្តាអាយុលើសពី50ឆ្នាំ
ទាក់ទងនឹងរបៀបរបបនៃការរស់នៅ
អ្នកដែលមានបញ្ហាស្ត្រេស បាក់ទឺកចិត្ត
អ្នកដែលធាត់
អ្នកមានជំងឺប្រចាំកាយដូចជា លើសឈាម ទឺកនោមផ្អែម។ល។
តើមានរោគសញ្ញាអ្វីខ្លះដែលសង្ស័យថាមានជំងឺក្រពេញប្រូស្តាត?
ពាក់ព័ន្ធជាមួយនឹងការរលាកក្រពេញប្រូស្តាតស្រួចស្រាវ យើងឃើញមានសញ្ញាមួយចំនួនដូចជា ក្ដៅខ្លួន ញាក់ ល្ហិតល្ហៃ
ឈឺសាច់ដុំ និង ពិបាកនោម។
ពាក់ព័ន្ធជាមួយនឹងការរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ យើងឃើញមានសញ្ញាមួយចំនួនដូចជា ឈឺពោះផ្នែកខាងក្រោម រាន់នោម
នោមញឹក នោមឈឺ/ក្រហាយ នោមអត់អស់ លឺង្គមិនឡើងរឺង អាចមានឈាមលាយជាមួយទឺកកាម
ពាក់ព័ន្ធជាមួយនឹងការរីកក្រពេញប្រូស្តាត យើងឃើញមានសញ្ញាមួយចំនួនដូចជា នោមខ្សោយ នោមយូរ នោមអត់អស់
រាន់នោម នោមញឹក។
តើពេលណាគួរទៅជួបជាមួយគ្រូពេទ្យ?
បុរសៗទាំងអស់នៅពេលដែលមានរោគសញ្ញាដូចខាងក្រោមគួរជួបប្រឺក្សាជាមួយគ្រូពេទ្យ
ឈឺពោះផ្នែកខាងក្រោម
នោមខ្សោយ
នោមយូរ
រាន់នោម
នោមញឹក
នោមឈឺ/ក្រហាយ
នោមមិនអស់
លឺង្គមិនឡើងរឺង
អាចមានឈាមលាយជាមួយទឺកកាម
ត្រូវធ្វើដូចម្ដេចដើម្បីបង្ការបញ្ហាទាំងនេះ?
ផ្លាស់ប្ដូររបៀបរបបនៃការរស់នៅ(Life style)
កាត់បន្ថយការផឺកគ្រឿងស្រវឺង កាហ្វេ និង ភេសជ្ជៈដែលមានជាតិហ្គាស
មិនត្រូវបរិភោគសារជាតិផ្អែមសិប្បនិម្មិត
ហាត់ប្រាណឱ្យបានទៀងទាត់
ញ៉ាំទឺកតិចនៅពេលល្ងាច
រៀបចំដោ វេជ្ជ. សាយ ស៊ុនពិសី គ្រូពេទ្យទទួលបន្ទុកគ្លីនិករ៉ាក់កំពត
ប្រភពឯកសារ
RHAC Sexual Health Protocol 2019(BPH)
https://www.health.harvard.edu/topics/prostate-health
មតិយោបល់