រំលងម៉ឺនុយទំព័រ

rhac clinic services cover

លើកកម្ពស់សុខភាពស្រ្តីធ្វើការនៅសេវាកម្សាន្ដ និងអ្នកស្រលាញ់ភេទដូចគ្នា

រ៉ាក់បានប្តេជ្ញាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់បញ្ហាអេដស៍នៅកម្ពុជាមុនដំណាច់ឆ្នាំ២០៣០។ រ៉ាក់មានបេសកកម្មអនុវត្តកម្មវិធីបង្ការអេដស៍និងកាមរោគក្នុងចំណោមប្រជាជនវ័យក្មេង ជាពិសេសក្រុមប្រឈមខ្ពស់ ដូចជាបុរសស្រឡាញ់ភេទដូចគ្នា អ្នកប្លែងភេទ និងនារីធ្វើការនៅសេវាកម្សាន្តដែលមានចំនួន ៧៤% នៃចំនួនប៉ាន់ស្មានអ្នកមានផ្ទុកមេរោគអេដស៍សរុបក្នុងប្រទេសកម្ពុជា។ រ៉ាក់ធ្វើការនៅក្នុងខេត្តក្រុងចំនួន១៣ ស្ថិតនៅផ្នែកខាងជើងនៃប្រទេសកម្ពុជា ដោយគ្របដណ្តប់លើក្រុមប្រឈមខ្ពស់ ចំនួន ៣៩.៤៤៥ នាក់ នៅកន្លែងប្រមូលផ្តុំជាង ១.០០០ទីតាំង (មានខារ៉ាអូខេ កន្លែងម៉ាស្សា កោសជប់ ក្លិប ភោជនីយដ្ឋាន បៀហ្គាដិន កាស៊ីណូ សាឡន សួនសាធារណៈ ផ្ទះជួល ជាដើម)។

សកម្មភាព

រ៉ាក់មានអន្តរាគមន៍សំខាន់ៗ ជាច្រើនដូចជា៖ ការអប់រំសុខភាពតាមរថយន្តចល័ត តាមរយៈមិត្តភ័ក្រ ការអប់រំជាក្រុម ការផ្តល់ប្រឹក្សាម្នាក់ទល់ម្នាក់ ការផ្តល់ស្រោមអនាម័យនិងទឹករអិល និងការធ្វើតេស្តឈាមរហ័សរកមេរោគអេដស៍និងស្វាយ នៅតាមហាងសេវាកម្សាន្ត និងកន្លែងប្រមូលផ្តុំរបស់ក្រុមប្រឈមខ្ពស់ គ្រប់ទីកន្លែងជិតឆ្ងាយ (មានទីរូមខេត្ត ស្រុកនិងឃុំ/សង្កាត់ ) ទាំងនៅពេលថ្ងៃនិងពេលយប់។ ការធ្វើតេស្តអេដស៍រហ័ស ជួយដល់ក្រុមប្រឈមទាំងនេះ និងដៃគូរបស់ពួកគាត់ បានដឹងអំពីស្ថានភាពសុខភាពរបស់ពួកគាត់ និងបញ្ជូនទៅទទួលការព្យាបាលបានទាន់ពេល ក្នុងករណីវិជ្ជមាន។ បន្ថែមពីលើសកម្មភាពខាងលើ រ៉ាក់បានប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងការពង្រីកការអប់រំ និងទាក់ទាញឬគៀងគរបុគ្គល ឬក្រុមដែលលាក់អត្តសញ្ញាណ អោយមកទទួលការធ្វើតេស្តរកមេរោគអេដស៍ ឬទទួលកញ្ចប់ធ្វើតេស្តអេដស៍ដោយខ្លួនឯង។ ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ រ៉ាក់បានអប់រំលើកទឹកចិត្តក្រុមប្រឈម អោយប្រើប្រាស់ថ្នាំប្រឹពជាមួយស្រោមអនាម័យអោយបានជាប់លាប់។


រ៉ាក់បានអប់រំក្រុមប្រឈម ៣៤.៦៧៣ និងធ្វើតេស្តរកមេរោគអេដស៍និងស្វាយ ១៨.៦៦៧ នាក់ជាមធ្យម ជារៀងរាល់ត្រីមាស ហើយចាប់ពីខែមេសា២០១៨រហូតដល់ខែមិនាឆ្នាំ២០២៣ រ៉ាក់បានរកឃើញអ្នកមានវិជ្ជមានមេរោគអេដស៏ចំនួន១.៥៥៧នាក់ និងបានបញ្ជូនទៅទទួលការព្យាបាលទាន់ពេលវេលា ។ ក្នុងអំឡុងពេលដូចគ្នា រ៉ាក់បានរកឃើញមេរោគស្វាយវិជ្ជមានចំនួន២.២៥០ករណី និង ជំងឺកាមរោគផ្សេងទៀតចំនួន៣.៤៨៣ករណី ហើយបានបញ្ជូនទៅទទួលការព្យាបាលបានទាន់ពេលវេលា ។ សមិទ្ធិផលនិងការខិតខំដែលរ៉ាក់សម្រេចបានខាងលើ ត្រូវបានទទួលការកោតសរសើរពីអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍ កាមរោគ និងសើស្បែក ក្រសួងសុខាភិបាល អង្គការជាតិ និងអន្តរជាតិជាច្រើន។


ការងារ​របស់​យើង

ដៃគូរបស់យើង

Logo of pkan
Logo of ippf
Logo of rfsu
Logo of ministry of health
Logo of australian aid
Logo of arrow
Logo of saaf
Logo of levi strauss foundation
Logo of amaze
Logo of japan people
Logo of unfpa
Logo of joicfp
Logo of usaid
Logo of pkan
Logo of ippf