រំលងម៉ឺនុយទំព័រ

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក៖ មន្ត្រីគម្រោង និងអ្នកអប់រំសុខភាពសហគមន៍

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក៖ មន្ត្រីគម្រោង និងអ្នកអប់រំសុខភាពសហគមន៍

អាជីព និងឱកាស
160

មន្ត្រីគម្រោងសហគមន៍ ២រូប

អង្គការថែទាំងសុខភាពគ្រួសារកម្ពុជា(រ៉ាក់) បាន​ធ្វើការ​លើ​វិស័យ​សុខភាព​ស្ត្រី និង​សុខភាព​បន្តពូជ​និង​ផ្លូវ​ភេទ ចាប់តាំង​ពី​ឆ្នាំ ១៩៩៦ មក។ យើង​ធ្វើការ​ជាមួយ​ក្មេង​ជំទង់ ស្ត្រី​នៅ​តាម​ជនបទ កម្មករ/កម្មការិនី​រោងចក្រ អ្នកធ្វើការនៅផ្នែកសេវា​កម្សាន្ត និង​ក្រុម​ងាយ​រងគ្រោះ​ផ្សេងៗទៀត។ យើង​បានអនុវត្ត​ការងារ​របស់​យើង​នៅ​ក្នុង​ខេត្ត​ចំនួន ១៩ ក្នុង​ចំណោម​ខេត្ត​ទាំង ២៥ របស់​កម្ពុជា ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍។ បច្ចុប្បន្ន អង្គការរ៉ាក់ ត្រូវការបុគ្គលិក​ជនជាតិ​ខ្មែរ ដើម្បី​បំពេញ​តំណែង​ទំនេរ​ មន្ត្រី​គម្រោងសហគមន៍ ចំនួនពីររូបសម្រាប់​គម្រោង "បង្កើនការគ្របដណ្តប់​ការប្រើប្រាស់សេវា​រំលូត​ដោយឱសថ" ដែល​ម្នាក់មាន​មូលដ្ឋាន​នៅ​ខេត្ត ស្ទឹងត្រែង និងម្នាក់ទៀតនៅ​ខេត្ត រតនគិរី។

សេចក្តី​សង្ខេប​តួនាទី៖

មន្ត្រីគម្រោងសហគមន៍ នឹងធ្វើការដឹកនាំ ​ រាល់​សកម្មភាព​គម្រោងនៅសហគមន៍ទាំង​អស់​ដោយផ្ទាល់ ក៏ដូចជា​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅខេត្ត​ទាំង​ពីរ (ស្ទឹងត្រែង និង​រតនគិរី)។ រៀបចំ​ផែនការការងារនិងផែនការថវិការប្រចាំខែ ​ប្រចាំ​សប្តាហ៍ ។ អនុវត្តផែនការអោយបានជោគជ័យ។ ផ្តល់​ការ​គាំទ្រ​និង​ត្រួតពិនិត្យ ការងារលើកកម្ពស់ចំណេះដឹងនៅសហគមន៍ប្រចាំ​ថ្ងៃ ដែលធ្វើដោយសមាជិកក្រុមទ្រទ្រង់សុខភាពភូមិ(VHSGs)។​រៀបចំ​របាយការណ៍​ចំណាយ​ប្រចាំ​សប្តាហ៍ ​ប្រចាំ​ខែ និង​សរសេរ​របាយការណ៍​វឌ្ឍនភាព​ជូន​អ្នក​គ្រប់គ្រង​ផ្ទាល់ និង​អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ។ 

លក្ខណៈ​សម្បត្តិ និង​បទពិសោធន៍​ដែល​ត្រូវ​ការចាំបាច់៖

  • មាន​សញ្ញាបត្រ​មហាវិទ្យាល័យ  ផ្នែក​វិទ្យាសាស្ត្រ​សង្គម សុខភាព​សាធារណៈ ឬ​ សញ្ញាបត្រ​ប្រហាក់ប្រហែល។

  • មាន​បទពិសោធន៍​យ៉ាងតិច ពីរ (០២) ឆ្នាំ ក្នុង​ការ​អនុវត្ត​កម្មវិធី​សុខភាព​សហគមន៍។

  • មាន​សមត្ថភាព​ក្នុង​ការ​បង្កើតនិង​រក្សា​ទំនាក់​ទំនង​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយនឹង ​អាជ្ញាធរមូលដ្ឋាន និងមន្រ្តីមន្ទីរពាក់ព័ន្ធ។

  • មាន​សមត្ថភាព​ក្នុង​ការ​ទំនាក់​ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព ទាំង​ការ​និយាយ និង​ការ​សរសេរ ។

មាន​ជំនាញ​កុំព្យូទ័រ​ល្អ៖កម្មវិធី Word (អាច​វាយ​អក្សរ​ខ្មែរនិង​អង់គ្លេស) Excel, PowerPoint ជាដើម។

អ្នក​អប់រំសុខភាពសហគមន៍ ៤រូប

អង្គការថែទាំងសុខភាពគ្រួសារកម្ពុជា(រ៉ាក់) បាន​ធ្វើការ​លើ​វិស័យ​សុខភាព​ស្ត្រី និង​សុខភាព​បន្តពូជ​និង​ផ្លូវ​ភេទ ចាប់តាំង​ពី​ឆ្នាំ ១៩៩៦ មក។ យើង​ធ្វើការ​ជាមួយ​ក្មេង​ជំទង់ ស្ត្រី​នៅ​តាម​ជនបទ​កម្មករ/កម្មការិនី​រោងចក្រ អ្នកធ្វើការនៅផ្នែកសេវា​កម្សាន្ត និង​ក្រុម​ងាយ​រងគ្រោះ​ផ្សេងៗទៀត។ យើង​បានអនុវត្ត​ការងារ​របស់​យើង​នៅ​ក្នុង​ខេត្ត​ចំនួន ១៩ ក្នុង​ចំណោម​ខេត្ត​ទាំង ២៥ របស់​កម្ពុជា ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍។ បច្ចុប្បន្ន អង្គការរ៉ាក់ ត្រូវការបុគ្គលិក​ជនជាតិ​ខ្មែរ ដើម្បី​បំពេញ​តំណែង​ អ្នកអប់រំសុខភាពសហគមន៍ ៤រូប សម្រាប់ ​គម្រោង "បង្កើនការគ្របដណ្តប់​ការប្រើប្រាស់សេវា​រំលូត​ដោយឱសថ" ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត ស្ទឹងត្រែងពីររូប និង​ខេត្ត រតនគិរីពីររូប។

សេចក្តី​សង្ខេប​តួនាទី៖

អ្នក​អប់រំ​សុខភាព​សហគមន៍  ជួយ​ដល់មន្ត្រី​គម្រោង ក្នុង​ការ​ផ្តល់​ការ​គាំទ្រ និង​ត្រួតពិនិត្យការងារលើកកម្ពស់ចំណេះដឹងនៅសហគមន៍ប្រចាំ​ថ្ងៃ របស់សមាជិកក្រុមទ្រទ្រង់សុខភាពភូមិ(VHSGs) ​ផ្ទៀងផ្ទាត់ និង​ប្រមូល​កំណត់ត្រា​អប់រំ និង​របាយការណ៍​របស់គាត់ ព្រមទាំង​ជួយ​រៀបចំ​ផែនការ​ការងារ​ប្រចាំ​សប្តាហ៍ ​ប្រចាំ​ខែ និងផែនការថវិកា​សម្រាប់​គម្រោង។

 លក្ខណៈ​សម្បត្តិ និង​បទពិសោធន៍​ដែល​ត្រូវ​ការ៖

  • មាន​សញ្ញាបត្រ ​មហាវិទ្យាល័យ  ផ្នែក​វិទ្យាសាស្ត្រ​សង្គម ឬ ​ជំនាញ​ប្រហាក់ប្រហែល។

  • មាន​បទពិសោធន៍​យ៉ាងតិច មួយ (០១) ឆ្នាំ ក្នុង​ការ​អនុវត្ត​កម្មវិធី​សុខភាព​សហគមន៍។

  • មាន​សមត្ថភាព​ក្នុង​ការ​បង្កើត និង​រក្សា​ទំនាក់​ទំនង​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​អាជ្ញាធរ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក និង​ឃុំ។

  • ស្គាល់សហគមន៍ ឬក៏មានចំណង់ចំណូលចិត្តក្នុងការធ្វើដំណើរតាមសហគមន៏។

  • មាន​ជំនាញ​ប្រាស្រ័យទាក់ទងអន្តរបុគ្គល (Interpersonal skills) ក្នុងកម្រិត ល្អ​បំផុត និង​សមត្ថភាព​ធ្វើការ​ជា​ក្រុម ក៏ជាតម្រូវការចាំបាច់ ​ផង​ដែរ។

  • មាន​ជំនាញ​កុំព្យូទ័រ​៖ កម្មវិធីWord (អាច​វាយ​អក្សរ​ខ្មែរនិង​អង់គ្លេស) Excel, PowerPoint ជាដើម។

បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូម​ផ្ញើរប្រវត្តិរូប​សង្ខេប (CV)និងលិខិតបង្ហាញអំពីចំណាប់អារម្មណ៍ (Cover Letter) ដោយ​បញ្ជាក់​ពី​តំណែង​និងទីតាំងខេត្ត មក​កាន់​ការិយាល័យអង្គការរ៉ាក់ តាមរយៈ​អាសយដ្ឋាន​៖ ផ្ទះ​លេខ ១៣៨ ផ្លូវ ២០០៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ​តាមរយៈ​អ៊ីមែល admin@rhac.org.kh

  • សម្រាប់​ព័ត៌មាន​បន្ថែម​អំពីអង្គការរ៉ាក់ សូម​ចូល​ទៅកាន់​គេហទំព័រ www.rhac.org.kh និង ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុករបស់អង្គការរ៉ាក់ (RHAC Social Page)។

  • កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ គឺ​នៅ​ថ្ងៃ​ទី ១០ ខែ​ វិច្ឆិកា ឆ្នាំ ២០២៥

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់