រំលងម៉ឺនុយទំព័រ

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អាជីព និងឱកាស
482
  • តួនាទី: មន្រ្តីលទ្ធកម្ម និងរដ្ឋបាល (Admin & Procurement Officer)

  • ទីតាំង: ការិយាល័យកណ្តាលរាជធានីភ្នំពេញ

  • បិទទទួលពាក្យ: 22 កក្កដា 2024

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទ​ដោយរាប់បញ្ចូលសុខភាពមាតា ទារក និងបង្ការអេដស៍ ។ រ៉ាក់កំពុងប្រតិបត្តិគម្រោងក្នុង១៩ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

ភារៈកិច្ចចំបង៖

១. ការងារធ្វើលទ្ធកម្ម​ និងគ្រប់គ្រងសម្ភារៈ

  • ធ្វើការជាមួយអ្នកពាក់ព័ន្ធកំណត់ពីផែនការប្រចាំឆ្នាំស្តីពីតម្រូវការសម្ភារៈប្រើប្រាស់ និងបរិក្ខារ

  • ផ្ទៀងផ្ទាត់កញ្ចប់ថវិកាដែលប្រើប្រាស់សម្រាប់ការទិញសម្ភារៈ បរិក្ខារ និងទទួលខុសត្រូវលើការទិញ

  • រៀបចំ និងធ្វើបច្ចុប្បន្នភាពលើសារពើភ័ណ្ឌទាំងអស់ និងធានាថារាល់សម្ភារៈទាំងអស់មានលេខកូដសំគាល់

  • រៀបចំរបាយការណ៍ និងរាប់ដោយផ្ទាល់នូវរាល់ សារពើភ័ណ្ឌចុះបញ្ជីទាំងអស់ជារៀងរាល់ឆ្នាំ

  • ធ្វើរបាយការណ៍ និងធ្វើបច្ចុប្បន្នភាពលើចំនួន រថយន្ត និងទោចក្រក្រយាន្តយន្ត ទាំងអស់

  • គ្រប់គ្រងសម្ភារៈ និងធានាសម្ភារៈនៅក្នុងឃ្លាំងរៀបតាមលំដាប់លំដោយ និងរៀបរយ

  • រៀបចំ និងគ្រប់គ្រងលើបញ្ជីសម្ភារៈដែលចែកចាយ ឬចូលឃ្លាំង

  • ទទួលខុសត្រូវលើការស្វែងរកសេវាជួសជុល តំឡើង និងដោះចេញរាល់ទ្រព្យសកម្មទាំងអស់

  • ត្រួតពិនិត្យ និងកត់ត្រាច្បាស់លាស់នូវរបាយការណ៍សម្ភារៈដែលបែកបាក់ ឬខូចខាត

២. ការងាររដ្ឋបាល

  • គ្រប់គ្រងសន្តិសុខ និងបុគ្គលិកសំអាត

  • ទទួលភ្ញៀវដែលអញ្ជើញមកកាន់ការិយាល័យកណ្តាល និងធ្វើទំនាក់ទំនងដល់អ្នកណាត់ជួប

  • សហការណ៍ និងរៀបចំកុងត្រាការិយាល័យកណ្តាល និងតាមបណ្តាលខេត្ត

  • ធានារាល់ឯកសារការលក់ ទិញ និងរបាយការណ៍សារពើភ័ណ្ឌទាំងអស់ត្រូវបានទុកដាក់ត្រឹមត្រូវ

  • ធានារាល់ដំណើរការ និងសម្របសម្រួលក្នុងការដឹកជញ្ជូនសម្ភារៈ និងរបាយការណ៍សារពើភ័ណ្ឌទាំងអស់ឱ្យដល់គោលដៅ និងមានសុវត្ថិភាព

  • ទទួលខុសត្រូវលើការរៀបចំកិច្ចប្រជុំនានាទាំងសម្ភារៈ ទីតាំង មធ្យោបាយដឹកជញ្ជូនរបស់កម្មវិធីគម្រោង

  • មានជំនាញរៀបចំ ទំនាក់ទំនង សរសេររបាយការណ៍ និងកំណត់ត្រាអង្គប្រជុំ

  • គាំទ្រដល់សកម្មភាពណាមួយដែលមានការចាត់តាំងពីអ្នកគ្រប់គ្រង ជាម្តងម្កាល។

លក្ខណៈសម្បត្តិ:

-  សញ្ញាបត្របរិញ្ញាបត្រប្រហាក់ប្រហែល

-  បទពិសោធន៍​ការងារ​យ៉ាងតិច២​ឆ្នាំផ្នែកលទ្ធកម្ម រដ្ឋបាល ឬជំនាញប្រហាក់ប្រហែល

-  មានសមត្ថភាពសរសេរ និងទំនាក់ទំនង ទាំងភាសាអង់គ្លេស និងខ្មែរ

-  ចេះប្រើប្រាស់ Computer Microsoft Offices​, Excel, Internet and Email

-  អាចធ្វើដំណើរទៅបំពេញការងារនៅតាមបណ្តាលខេត្តម្តងម្កាល

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail : admin@rhac.org.kh

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់