រំលងម៉ឺនុយទំព័រ

ប្រធានបទ៖ ហេតុអ្វីបានជាលិង្គឡើងរឹងនៅពេលព្រឹក?

ប្រធានបទ៖ ហេតុអ្វីបានជាលិង្គឡើងរឹងនៅពេលព្រឹក?

ព័ត៌មានសុខភាពយុវវ័យ
6

ទាំងលិង្គ ឆ្តេញ (សិរ) និងទ្វារមាសអាចឡើងរឹងនៅពេលព្រឹកបាន ទោះបីជាពាក្យនេះជាធម្មតា គឺសំដៅលើតែសភាពនៃលិង្គបះឡើងរឹងនៅ​ពេល​ព្រឹកព្រលឹមក៏ដោយ។មូលហេតុដែលបណ្តាលឱ្យមានភាពឡើងរឹងនេះ គឺដោយសារតែសាច់ដុំដែលគ្រប់គ្រងជាលិកាឡើងរឹងរបស់លិង្គ និងឆេ្តញ (សិរ) បានសម្រាកនៅពេលអ្នកគេង។ នៅពេលនោះ គឺវាអនុញាតឱ្យមានលម្ហូរឈាមទៅបំពេញនៅក្នុងជាលិកានៃរាងកាយ។

ការឡើងរឹងជាធម្មតាអាចកើតឡើងក្នុងពេលដំណាលគ្នានឹងពេលដែលអ្នកកំពុងសុបិន មិនថាអ្នកកំពុងសុបិនអំពីអ្វីក៏ដោយ។ ផ្នែកនៃការគេងនេះត្រូវបានគេហៅថាការគេងលក់ស្កប់។ ហើយការគេងលក់ស្កប់នេះ ភាគច្រើនគឺនៅចុងបញ្ចប់នៃយប់ មុនពេលអ្នកភ្ញាក់ពីដំណេក។

ការឡើងរឹងនៅពេលព្រឹកក៏អាចបណ្តាលមកពីលិង្គ ឬគ្លីតូរីសត្រូវបានបំពេញដោយឈាម ព្រោះអ្នកត្រូវការបញ្ចេញទឹកនោម។

នៅក្នុងអត្ថន័យនេះ គឺមិនមែនមានន័យថា ការឡើងរឹងនៃលិង្គនៅពេលព្រឹក គឺរមែងជាសញ្ញានៃការបង្ហាញថា មានអារម្មណ៍ផ្លូវភេទ ឬសុបិនអំពីរឿងផ្លូវភេទនោះឡើយ។

អត្ថបទដោយ: RHAC

មតិយោបល់