រំលងម៉ឺនុយទំព័រ

ប្រធានបទ៖ លិង្គកោង

ប្រធានបទ៖ លិង្គកោង

ព័ត៌មានសុខភាពយុវវ័យ
2

លិង្គភាគច្រើនក្លាយទៅជាកោងនៅពេលដែលវាឡើងរឹង។ តែលិង្គកោងមិនរមែងជាការប្រឈមក្នុងការរួមភេទនោះទេ។

លិង្គកោង ជាលក្ខណៈផ្សេងៗគ្នានៃលិង្គ ដូចជាទំហំ រូបរាង និងពណ៌ខុសគ្នា។ លិង្គក៏ខុសគ្នាទាំងរូបរាង និងភាពរឹងនៅពេលឡើងរឹងផងដែរ។ ភាគច្រើនលិង្គពេលរឹង គឺមិនចង្អុលទៅត្រង់ទេ ប៉ុន្តែវាអាចចង្អុលទៅខាងស្តាំ ខាងឆ្វេង ឡើងលើ ឬចុះក្រោមបន្តិច។ នេះដោយសារតែឈាមដែលបូមចូលនៅពេលអ្នកឡើងរឹងត្រូវបានចែកចាយមិនស្មើគ្នានៅក្នុងលិង្គ។

មិនថាលិង្គចង្អុលទៅទិសណាទេ ករណីនេះ គឺស្ទើរតែមិនដែលមានបញ្ហាអ្វីទាំងអស់នៅពេលរួមភេទ។ មុំនៃលិង្គនៅពេលអ្នកឡើងរឹងមិនមានឥទ្ធិពលលើកម្រិតនៃអារម្មណ៍ល្អប៉ុណ្ណានៅពេលអ្នករួមភេទ ឬវាល្អប៉ុណ្ណាសម្រាប់អ្នកដែលអ្នករួមភេទជាមួយនោះទេ។តើលិង្គកោងរបស់អ្នកឈឺចាប់ក្នុងពេលរួមភេទទេ?

ជាទូទៅវាមិនមានការឈឺចាប់នោះទេ។ ប៉ុន្តែ សូមពិគ្រោះជាមួយនឹងអ្នកជំនាញនៅ គ្លីនិករ៉ាក់ ឬមណ្ឌលសុខភាព មន្ទីរពេទ្យ ប្រសិនបើអ្នកមានការឈឺចាប់ ឬមានបញ្ហា ឬផលរំខានណាមួយនៅពេលអ្នករួមភេទ។ លើសពីនេះទៅទៀត អ្នកក៏គួរតែពិគ្រោះឱ្យបានឆាប់ដើម្បីស្វែងយល់ពីមូលហេតុ ជាមួយអ្នកជំនាញ ប្រសិនបើលិង្គអ្នក មិនធ្លាប់កោងពីមុនមក ប៉ុន្តែធ្លាប់កោង ឬទើបកោង ។ ក្នុងករណីខ្លះ អ្នកអាចត្រូវណែនាំឱ្យធ្វើការវះកាត់ ប៉ុន្តែដើម្បីកំណត់ថាតើវាចាំបាច់ឬអត់ គឺត្រូវតែមានការពិគ្រោះយោបល់ជាមុន។

អត្ថបទដោយ: RHAC

មតិយោបល់