
ប្រធានបទ៖ ខ្សែហ្វ្រាំងខ្លី
ខ្សែនេះគឺជាខ្សែស្បែកដែលភ្ជាប់ទៅនឹងផ្នែកខាងក្រោមនៃលិង្គ និងនៅក្នុងស្បែកគ្របក្បាលលិង្គ។ វាមិនលាតសន្ធឹងដូចស្បែកគ្របក្បាលលិង្គដែលនៅសល់ទេ ហើយជួនកាលវាខ្លីបន្តិច ហើយអាចដាច់រហែកបាន។ វាមិនមានគ្រោះថ្នាក់នៅពេលដែលខ្សែហ្រ្វាំងនេះដាច់រហែកនោះទេ ហើយជាធម្មតាវាជាសះស្បើយដោយខ្លួនឯង។ វាក៏មិនបញ្ជាក់ថាអ្នកមិនអាចរួមភេទ ឬក៏មិនអាចឡើងរឹងបាននៅថ្ងៃខាងមុខនោះដែរ។
ខ្សែហ្វ្រាំងខ្លីអាចបណ្តាលឱ្យលិង្គកោងចុះក្រោមបន្តិច។ អ្នកអាចសម្គាល់ឃើញរឿងនេះនៅពេលដែលលិង្គរបស់អ្នកឡើងរឹង ព្រោះវាអាចមានអារម្មណ៍តានតឹង ឬឈឺចាប់បន្តិច។
ស្នាមប្រេះ និងការព្យាបាល
មនុស្សភាគច្រើនមិនមានបញ្ហាអ្វីជាមួយនឹងការមានខ្សែហ្រ្វាំងខ្លីនោះទេ ប៉ុន្តែពេលខ្លះអាចមានស្នាមប្រេះតូចមួយ ហើយក្នុងករណីកម្រខ្លះ ខ្សែនេះអាចដាច់ទាំងស្រុងនៅពេលអ្នកមានការឡើងរឹងរបស់លិង្គ។
ដោយសារវាកើតឡើងនៅពេលដែលអ្នកមានការឡើងរឹងរបស់លិង្គ ហើយលិង្គពោរពេញដោយឈាម ជាធម្មតាវាចាប់ផ្តើមហូរឈាម ប៉ុន្តែវាគ្មានគ្រោះថ្នាក់ទេ។ វានឹងឈប់ចេញឈាមយ៉ាងលឿន ព្រោះលិង្គបានទន់មកវិញ ហើយឈាមនៅក្នុងលិង្គថយចុះ។
តើត្រូវធ្វើអ្វី ប្រសិនបើអ្នកមានស្នាមប្រេះ
អ្នកអាចលាងសម្អាតលិង្គដោយទឹកក្តៅឧណ្ហៗ ប្រសិនបើអ្នកមានស្នាមប្រេះនៅខ្សែហ្រ្វាំង ឬប្រសិនបើវាដាច់។ វាអាចឈឺចាប់បន្តិច ឬរមាស់បន្ទាប់ពីនោះ ប៉ុន្តែវាមិនមានគ្រោះថ្នាក់ទេ។ ខ្សែហ្វ្រាំងនេះ នឹងជាសះស្បើយក្នុងរយៈពេលមួយ ឬពីរ ទៅបីសប្តាហ៍ ហើយវាជារឿងធម្មតាទេដែលវាជាសះស្បើយយឺតជាងរបួសផ្សេងទៀត។
ព្យាយាមកាត់បន្ថយការកកិតនៅបរិវេណខ្សែហ្រ្វាំង នៅពេលអ្នកសម្រេចកាមដោយខ្លួនឯង ឬរួមភេទ ទើបធ្វើឱ្យរបួសជាសះស្បើយលឿនជាងមុន។ អ្នកអាចកាត់បន្ថយការកកិតដោយប្រើស្រោមអនាម័យ និងកុំទាញស្បែកគ្របក្បាលលិង្គទៅក្រោយមុនពេលពាក់ស្រោមអនាម័យ។ ការប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ អាចបង្ការការឆ្លងមេរោគបានយ៉ាងមានប្រសិទ្ធិភាព។
ខ្សែហ្រ្វាំងនេះ ជាធម្មតានឹងវែងជាងមុនបន្តិចដោយស្វ័យប្រវត្តិ នៅពេលដែលវាជាសះស្បើយ ហើយអ្នកនឹងមានអារម្មណ៍ថាមិនតឹងដូចមុននោះទេ។ វាអាចប្រេះម្តងហើយម្តងទៀត ប្រសិនបើខ្សែនេះខ្លីខ្លាំង។ ទោះជាយ៉ាងណា អ្នកអាចប្រឹក្សាជាមួយអ្នកជំនាញ និងទទួលការវះកាត់តូចមួយ ដើម្បីដោះស្រាយបញ្ហាខ្សែហ្រាំងខ្លីខ្លាំងនេះ។ ការវះកាត់គឺរហ័ស ហើយអ្នកជំនាញនឹងថ្នាំស្ពឹកដើម្បីគ្រប់គ្រងការឈឺចាប់។
ការស្វែងរកជំនួយ
សូមធ្វើការទាក់ទងទៅមន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិករ៉ាក់ ដើម្បីទទួលបានជំនួយក្នុងការសម្រេចចិត្តថា តើអ្នកគួរវះកាត់ខ្សែហ្រ្វាំងដែរឬទេ? អ្នកក៏អាចទៅទីនោះបានដែរ ប្រសិនបើអ្នកមានការឈឺចាប់នៅពេលអ្នករួមភេទ ឧទាហរណ៍ នៅពេលអ្នករួមភេទ ឬសម្រេចកាមដោយខ្លួនឯង។ នៅទីនោះ អ្នកក៏អាចទទួលបានជំនួយក្នុងការពិនិត្យសុខភាព បន្ទាប់ពីអ្នកមានស្នាមប្រេះនៅលើខ្សែ ហើយមានការព្រួយបារម្ភ ឬប្រសិនបើអ្នកមានបញ្ហា ទោះបីជាវាមានរយៈពេលពីរបីសប្តាហ៍ហើយចាប់តាំងពីអ្នកមានស្នាមប្រេះនៅលើខ្សែក៏ដោយ។
មតិយោបល់