រំលងម៉ឺនុយទំព័រ

តើសន្ទះព្រហ្មចារីយ៏អាចធ្វើការដេរ ឬវះកាត់ដែរឬទេ?

តើសន្ទះព្រហ្មចារីយ៏អាចធ្វើការដេរ ឬវះកាត់ដែរឬទេ?

ព័ត៌មានសុខភាពយុវវ័យ
407

វាមានការវះកាត់ (Microsurgery) ជាច្រើនត្រូវបានធ្វើឡើងដើម្បីកែលម្អផ្នែកផ្សេងៗនៃរាងកាយ ប៉ុន្តែនៅមិនទាន់មានការវះកាត់ ឬមន្ទីរពេទ្យណាមួយធ្វើការណែនាំលើការដេរ វះកាត់លើសន្ទះព្រហ្មចារីយ៍នោះទេ។ អ្នកប្រហែលអាចសួរខ្លួនឯងថា ហេតុអ្វីអ្នកត្រូវបារម្ភខ្លាំងចំពោះបណ្តុំជាលិកាដ៏តូចនោះ?


សន្ទះព្រហ្មចារីយ៍មិនមែនសុទ្ធតែតំណាងឱ្យភាព «បរិសុទ្ធ» នោះទេ។ សន្ទះព្រហ្មចារីមានភាពយឺតនៅក្នុងរន្ធទ្វារមាស ហើយវាអាចដាច់រហែកនៅពេលដែលក្មេងស្រីតូចៗធ្វើសកម្មភាពមួយចំនួន ដូចជាការរត់ លោត ឬសកម្មភាពនានាដែលធ្វើឱ្យរាងកាយរបស់អ្នកមានភាពចុករោយ។ ប៉ុន្តែដោយសារតែភាពយឺតនេះដែរ សន្ទះព្រហ្មចារីយ៍ប្រហែលមិនអាចដាច់រហែកនោះទេនៅពេលដែលអ្នករួមភេទ។ ស្តាប់មើលទៅដូចជាមតិពីរផ្ទុយគ្នា ប៉ុន្តែវាបង្ហាញថាសន្ទះព្រហ្មចារីយ៍អាចដាច់នៅពេលណាក៏បានដែរ ឬមិនអាចដាច់នៅពេលរួមភេទ។


មនុស្សមួយចំនូនអោយតម្លៃទៅលើសន្ទះព្រហ្មចារយ៍ និងចង់រក្សាវាអោយនៅសភាពទ្រង់ទ្រាយដដែរ។ ប៉ុន្តែអ្នកត្រូវសួរខ្លួនឯងវិញថា អ្វីទៅជាសន្ទះព្រហ្មចារីយ៍ ហើយអ្វីទៅដែលជាតំណាងភាពបរិសុទ្ធ ហើយហេតុអ្វីបានជាយើងឱ្យតម្លៃសន្ទះព្រហ្មចារីយ៍ខ្លាំងយ៉ាងនេះ?


ភាពបរិសុទ្ធគឺជាទស្សនៈស្រពេចស្រពិលមួយដោយផ្អែកលើផ្នត់គំនិត និងពាក្យចចាមអារ៉ាមជាច្រើន ជាពិសេសផ្តោតសំខាន់ទៅលើការរួមភេទលើកដំបូងរបស់មនុស្សស្រី ។ដោយសារតែការរក្សាភាពបរិសុទ្ធ មនុស្សស្រីត្រូវបានគេដាក់គំនាម និងរឹតបន្តឹងចំពោះការរួមភេទជាមួយភេទផ្ទុយគ្នា (ការដាក់បញ្ចូលលិង្គទៅក្នុងទ្វារមាសរបស់មនុស្សស្រី) ​។ នៅក្នុងវប្បធម៌ផ្សេងៗទៀត ភាពបរិសុទ្ធមានន័យស្រដៀងនឹងភាពគ្មានកំហុស។


ការរួមភេទគ្មានកំហុសនោះទេ ដូចនេះមិនត្រូវមានអារម្មណ៍ថាខុសចំពោះរឿងនេះឡើយ។ ជាពិសេសពាក្យចចាមអារ៉ាមទាំងនេះត្រូវបានប្រើដើម្បីប្រឆាំងនឹងស្រ្តីជាពិសេស។​​


ដកស្រង់៖ - Radhika Chandiramani, Good Time for Everyone: Sexuality questions, feminist answers, 2008 - សន្ទះព្រហ្មចារីយ៍៖ ពាក្យចចាមអារ៉ាមជុំវិញព្រហ្មចារីយ៍ ចម្ងល់របស់អ្នកត្រូវបានឆ្លើយ (ឯកសារបកប្រែRFSU)

អត្ថបទដោយ: RHAC

មតិយោបល់