រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសអ្នកអប់រំសុខភាពយុវវ័យ

ដំណឹងជ្រើសរើសអ្នកអប់រំសុខភាពយុវវ័យ

អាជីព និងឱកាស
379

អង្គការរ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦​ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាព ដែលមានគុណភាពជូនដល់ប្រជាជន។ អង្គការរ៉ាក់ ធ្វើការផ្នែកសុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិ។​ អង្គការរ៉ាក់កំពុងអនុវត្តគម្រោង សកម្មភាពរំលូតសុវត្ថិភាព ដើម្បីដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពមាតាតាមរយៈការបង្កើនការទទួលបាននូវសេវារំលូតដោយសុវត្ថិភាព។យើងធ្វើការជាមួយស្ត្រី យុវវ័យ និងក្រុមងាយរងគ្រោះនានាក្នុងទីប្រជុំជន និងក្នុងទីជនបទ នៅស្រុកក្រឡាញ់ និងស្រុកស្រីស្នំនៃខេត្តសៀមរាប។គម្រោងសកម្មភាពរំលូតសុវត្ថិភាពរបស់អង្គការរ៉ាក់ក្នុងខេត្តសៀមរាបត្រូវការជ្រើសរើស អ្នកអប់រំសុខភាពយុវវ័យ នៅស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ចំនួន០១រូប

សង្ខេបមុខតំណែង៖ អ្នកអប់រំសុខភាពយុវវ័យធ្វើការជាមួយមន្ត្រីសម្របសម្រួលកម្មវិធី​ និងបុគ្គលិកគម្រោងថ្នាក់ខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹងស្តីអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដោយរួមបញ្ចូលទាំងការរំលូតដោយសុវត្ថិភាព តាមរយៈការចុះអប់រំទៅដល់ប្រជាជន និងចាក់បញ្ចាំងវីដេអូអប់រំផ្សេងៗនៅតាមសហគមន៍ដែលផលិតដោយរ៉ាក់ ដើម្បីចូលរួមកាត់បន្ថយនូវផ្នត់គំនិតអវិជ្ជមាន ការមាក់ងាយ ការរើសអើង និងផ្លាស់ប្តូរឥរិយាបថ បង្កើននូវចំណេះដឹងទៅដល់ក្រុមយុវវ័យ និងប្រជាជននៅក្នុងសហគមន៍ ប្រមូលព័ត៌មាន និងធ្វើរបាយការណ៍នានាអំពីការអប់រំ។ សហការជាមួយបុគ្គលិកគម្រោង ដើម្បីរៀបចំកិច្ចប្រជុំប្រចាំត្រីមាសជាមួយស្ត្រីបង្គោល និងអ្នកផ្តល់សេវា រៀបចំព្រឹត្តិការណ៍នានារួមមាន ទិវា និងយុទ្ធនាការជាដើម។ ចូលរួមប្រជុំប្រចាំខែជាមួយគណៈកម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ ដើម្បីតាមដាន និងលើកឡើងនូវបញ្ហាដែលកើតមានឡើងជុំវិញសុខភាពផ្លូវភេទ សុខភាពបន្តពូជ នៅក្នុងសហគមន៍។

តម្រូវការផ្នែកចំណេះដឹង និងបទពិសោធន៍ៈ

  • ការសិក្សាអប់រំ៖ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាបត្រផ្សេងៗ

  • បទពិសោធន៍៖ មានបទពិសោធន៍ធ្វើការងាជាយុវវ័យបង្គោល ឬធ្លាប់ធ្វើការងារស្ម័គ្រចិត្តផ្សេងៗ ឫធ្វើការអប់រំសុខភាពនៅសហគមន៍

  • ចំនេះដឹង៖ មានចំណេះដឹង នឹងធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ

  • ជំនាញ៖ អាចប្រើប្រាស់កុំព្យូទ័រ (Word & Excel)

  • បុគ្គលិកលក្ខណៈ៖ មានទំនាក់ទំនងល្អ ស្មោះត្រង់ មានឆន្ទៈក្នុងការធ្វើការ ទំនួលខុសត្រូវ និងការងារជាក្រុម

  • ការធ្វើដំណើរ៖ អាចធ្វើដំណើរពីស្រុកក្រឡាញ់ទៅស្រុកស្រីស្នំនៃខេត្តសៀមរាប ដើម្បីចុះអប់រំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៅសហគមន៍។​

 របៀបដាក់ពាក្យសុំបម្រើការងារ:

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail : admin@rhac.org.kh

  • ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤

  • ឈប់ទទួលពាក្យនៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង៥:០០ល្ងាច

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់