រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសបុគ្គលិក អ្នកប្រឹក្សាតាមបណ្ដាញសង្គម (Online Counselor) ចំនួន១រូប ប្រចាំខេត្តសៀមរាប

ដំណឹងជ្រើសរើសបុគ្គលិក អ្នកប្រឹក្សាតាមបណ្ដាញសង្គម (Online Counselor) ចំនួន១រូប ប្រចាំខេត្តសៀមរាប

អាជីព និងឱកាស
303

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ធ្វើការឈានមុខគេលើការលើកកម្ពស់ការយល់ដឹង​និងគុណភាពសេវាសុខភាព ជាពិសេសសុខភាពស្ត្រី សុខភាពបន្តពូជ សុខភាពផ្លូវភេទ​ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ បច្ចុប្បន្ន អង្គការរ៉ាក់កំពុងធ្វើការអនុវត្តការងារក្នុង១៩ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ អង្គការរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជាអ្នកប្រឹក្សាតាមបណ្ដាញសង្គម ប្រចាំខេត្តសៀមរាប ក្នុងគម្រោងបង្ការអេដស៍ភូមិភាគឧត្ដរ ចំនួន១រូប។ 

លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនត្រូវមាន៖

ក្រោមការគ្រប់គ្រងផ្ទាល់ដោយអ្នកសម្របសម្រួលថ្នាក់ខេត្ត អ្នកប្រឹក្សាតាមបណ្ដាញសង្គម ត្រូវមានលក្ខណៈសម្បតិ្ត ដូចជា៖ 

  • មានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា បណ្ដាញ​សង្គម និង​ dating app និង Microsoft Offices (Word, Excel, PowerPoint).

  • មានចំណេះដឹង និងអាចចែករំលែកព័ត៌មាន​ តាម​រយៈ dating app ផ្សេងៗ បណ្ដាញ​សង្គម ​ដល់​​ក្រុម​គោលដៅ (MSM, TG និង FEW) អំពី​ជំងឺ​អេដស៍ កាមរោគ អំពើហិង្សាផ្អែកលើយេនឌ័រ និងប្រធានបទសុខភាពផ្លូវភេទ សុខភាពបន្តពូជផ្សេងៗ ក៏ដូចជាប្រឹក្សាយោបល់ផងដែរ

  • អាចចុះបេសកកម្ម និងធ្វើដំណើរទៅតាមបណ្តាខេត្តនានា ក៏ដូចជាអាចបត់បែនម៉ោងធ្វើការបាន

  • មានបទពិសោធន៍ ឬចំណេះដឹងក្នុងការរៀបចំផែនការ​សកម្មភាព និង​ធ្វើ​របាយការណ៍ប្រចាំ​ខែ

  • មានបទពិសោធន៍ និងចូលចិត្តការងារបម្រើសហគមន៍

  • មានសុច្ចរិតភាពក្នុងការរាយការណ៍

របៀបដាក់ពាក្យសុំបម្រើការងារ:

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមសារអេឡិចត្រូនិច​admin@rhac.org.kh

សម្រាប់ព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦

  • ចាប់ផ្តើមទទួលពាក្យពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥

  • ឈប់ទទួលពាក្យនៅ   ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច

ចំណាំ៖ ស្ត្រី និងអ្នកមាននិន្នាការភេទចម្រុះ ត្រូវបានលើកទឹកចិត្ត។

ការងារផ្សេងៗទៀត

ដំណឹងជ្រើសរើសបុគ្គលិក៖ មន្ត្រីគម្រោង (Project Field Officer)https://shorturl.at/81Bkm

JOB ANNOUNCEMENT: Field Officer, based in Stung Traenghttps://shorturl.at/xpUi4

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់