
ដំណឹងជ្រើសរើសបុគ្គលិក អ្នកគ្រប់គ្រងក្រុមគោលដៅ (Outreach Worker) ចំនួនមួយរូប សម្រាប់ខេត្តបន្ទាយមានជ័យ
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ធ្វើការឈានមុខគេលើការលើកកម្ពស់ការយល់ដឹងនិងគុណភាពសេវាសុខភាព ជាពិសេសសុខភាពស្ត្រី សុខភាពបន្តពូជ សុខភាពផ្លូវភេទ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ បច្ចុប្បន្ន អង្គការរ៉ាក់កំពុងធ្វើការអនុវត្តការងារក្នុង១៩ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នអង្គការរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជាភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ Outreach Worker ចំនួនមួយរូបដែលត្រូវធ្វើការនៅខេត្តបន្ទាយមានជ័យ (OW-FEW) ក្នុងគម្រោងបង្ការអេដស៍ភូមិភាគឧត្ដរ។
ភារៈកិច្ចចំបង
រៀបចំផែនការលម្អិត និងអនុវត្តសកម្មភាពតាម អន្តរាគមន៍និមួយៗ នៃគម្រោងបង្ការអេដស៍ ក្នុងតំបន់ដែលបានចាត់តាំង ដោយស្វែងរកអ្នកផ្ទុកមេរោគនិងករណីថ្មី និងបញ្ជូនទៅទទួលការព្យាបាលករណីវិជ្ជមាន
រៀបចំផែនទីហាងសេវាកម្សាន្ត &Hotspot ហើយស្រង់ឈ្មោះអ្នកប្រឈមខ្ពស់នឹងការឆ្លងអេដស៍ កាមរោគ និងលេខទូរស័ព្ទ (MSM,TG&FEW) ហើយបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរបស់រ៉ាក់
ផ្តល់ការអប់រំសុខភាពរៀងរាល់៣ខែ ដោយមានផ្តល់ខិតបណ្ណ័អបរំ ទឹករំអិល និងស្រោមអនាម័យ និងធ្វើតេស្តអេដស៍ដល់គ្រប់អ្នកប្រឈមខ្ពស់រៀងរាល៦ខែ និងណែនាំអោយប្រើប្រឹពករណីអេដស៍អវិជ្ជមាន
ឆាតនិងទូរសព្ទ័ទៅកាន់អ្នកប្រឈមខ្ពស់ ដោយផ្តល់កាប្រឹក្សា និងណែនាំគាត់មកធ្វើតេស្ត
ផ្តល់ការអប់រំនៅតាម Hotspot Sites កន្លែងបុណ្យក្នុងវត្តឬក្នុងភូមិ ឬសួនកម្សាន្តសាធារណៈនាពេលល្ងាចឬរាត្រីតាមរថយន្តអប់រំចល័ត
លក្ខណៈសម្បត្តិ:
សញ្ញាប័ត្របរិញ្ញាទាក់ទងសុខាភិបាល ឬសង្គម ឬការគ្រប់គ្រងធនធានមនុស្ស ឬរដ្ឋបាល ឬកំពុងសិក្សានៅសកលវិទ្យល័យចាប់ពីឆ្នាំទី២ឡើងទៅ
ចូលចិត្តការងារសហគមន៍ និងពិសេសចង់ជួយយុវវ័យ MSM,TG&FEW មានសុខភាពល្អ
មានសមត្ថភាពសរសេរ និងយល់ភាសាអង់គ្លេស និងប្រើប្រាស់ Computer (Word, Excel) បាន
របៀបដាក់ពាក្យសុំបម្រើការងារ:
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមាន អាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦, E-mail : admin@rhac.org.kh
ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥
ឈប់ទទួលពាក្យនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់