រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសបុគ្គលិក មន្រ្តីសហគមន៍ ០១រូប

ដំណឹងជ្រើសរើសបុគ្គលិក មន្រ្តីសហគមន៍ ០១រូប

អាជីព និងឱកាស
132

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់) គឺជាអង្គការក្រៅរដ្ឋាភិបាលឈានមុខគេ ធ្វើការលើផ្នែក សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។ អង្គការរ៉ាក់បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦មកម៉្លេះ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាព ដែលមានគុណភាពជូនដល់ប្រជាជន។

ក្នុងនោះដែរ គម្រោងកម្មវិធីសុខភាពយុវវ័យរបស់អង្គការរ៉ាក់ បាននឹងកំពុងតែធ្វើការយ៉ាងសកម្មក្នុងខេត្តគ្របដណ្តប់ចំនួន៣ គឺ ខេត្តកំពត ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់យុវវ័យតាមរយៈ (១)ការអប់រំលើរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយនៅក្នុងសាលារៀន, (២)ផ្សព្វផ្សាយចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅកាន់យុវវ័យក្រៅសាលា (យុវវ័យនៅកន្លែងធ្វើការ និងយុវវ័យក្នុងសហគមន៍ដែលមិនបានសិក្សា) និងសិស្សនិស្សិតសាកលវិទ្យាល័យ, (៣) បរិយាកាសសម្រាប់ការគាំទ្រ SRHR សម្រាប់យុវជន។

បច្ចុប្បន្ននេះ អង្គការរ៉ាក់ ស្នាក់ការខេត្តកំពត កំពុងត្រូវការជ្រើសរើស មន្រ្តីសហគមន៍ ចំនួន០១រូប។

សង្ខេបមុខតំណែង៖ មន្រ្តីសហគមន៍ ត្រូវធ្វើការយ៉ាងជិតស្និតជាមួយនឹងមន្រ្តីគម្រោង និងបុគ្គលិកថ្នាក់ខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ តាមរយៈ៖

  • ផ្តល់ការគាំទ្រសកម្មភាពអប់រំរបស់យុវវ័យបង្គោល និងកៀរគរយុវវ័យដើម្បីធ្វើក្រុមពិភាក្សានៅតាមសហគមន៍។

  • ប្រមូលព័ត៌មាន និងរបាយការណ៍នានាអំពីការអប់រំ ការធ្វើក្រុមពិភាក្សាជាប្រចាំរបស់យុវវ័យបង្គោល

  • សហការណ៍ជាមួយបុគ្គលិកគម្រោង ក្នុងការរៀបចំកិច្ចប្រជុំប្រចាំត្រីមាស (ជាមួយយុវវ័យបង្គោល) ការធ្វើយុទ្ធនាការ ព្រឹត្តិការណ៍ ទិវាផ្សេងៗ និងការធ្វើញត្តិជាដើម។

  • ដឹកនាំយុវវ័យបង្គោល ចូលរួមប្រជុំប្រចាំខែជាមួយគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ ដើម្បីតាមដានអំពីញត្តិដែលបានដាក់ និងលើកឡើងពីបញ្ហាដែលកើតមានឡើងជុំវិញសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ នៅក្នុងសហគមន៍។

  • ចូលរួម​គាំទ្រជាគំនិតផ្តួចផ្តើមរបស់បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព

  • ធ្វើការជាមួយមន្រ្តីសម្របសម្រួលថ្នាក់ខេត្តលើកិច្ចសហការជាមួយនាយកសាលារៀន និងសិស្សដើម្បីឱ្យសិស្សបានស្គាល់ និងមកលេងមណ្ឌលយុវវ័យ

  • ធ្វើថវិកាប្រចាំខែ និងធ្វើរបាយការណ៍ចំណាយ

  • អប់រំលើសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងធ្វើព្រឹត្តិការណ៍ នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន

តម្រូវការផ្នែកចំណេះដឹង និងបទពិសោធន៍ៈ

  • កម្រិតសិក្សា៖ បរិញ្ញាប័ត្រ

  • បទពិសោធន៍៖ មានបទពិសោធន៍ធ្វើការជាមួយយុវវ័យ គ្រូ អាជ្ញារធរ មន្ទីរអប់រំ និងអ្នកពាក់ព័ទ្ធ

  • ចំណេះដឹង៖ មានចំណេះដឹង និងធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ

  • ជំនាញ៖ ចេះប្រើប្រាស់កុំព្យូទ័រ (MS word, Excel & PowerPoint)

  • បុគ្គលិកលក្ខណៈ៖ មានទំនាក់ទំនងល្អ ស្មោះត្រង់ មានឆន្ទៈក្នុងការធ្វើការ ​ធ្វើដំណើរតាមសហគមន៍ និងសហការជាក្រុម

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេប និងពាក្យសុំបម្រើការងារមានបញ្ជាក់ពីមុខដំណែង និងទីតាំងបម្រើការងារដូចប្រកាសខាងលើ នៅក្នុងប្រវត្ដិរូបសង្ខេប និងក្នុងអ៊ីម៉ែល ដោយមានភ្ជាប់មកជាមួយនូវសញ្ញាប័ត្រ មកកាន់ការិយាល័យកណ្តាលរបស់អង្គការរ៉ាក់ ដែលមានអាស័យដ្ឋានផ្ទះលេខ៥ ផ្លូវលេខ៦០០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈសារអេឡិចត្រូនិក អ៊ីម៉ែល៖ admin@rhac.org.kh ។ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៥ ល្ងាច។ បេក្ខជន និងបេក្ខនារី ដែលត្រូវបានជ្រើសរើសនឹងត្រូវបានអញ្ជើញមកធ្វើការសម្ភាសន៍។ សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣​ ៨៨២ ០៤៦ ដើម្បីសាកសួរព័ត៌មានលម្អិតអំពីការងារដែលមានប្រកាសជូនខាងលើ។ សូមអរគុណ!

ការងារផ្សេងៗទៀត

https://shorturl.at/0V6tF

https://shorturl.at/3CKXG

https://shorturl.at/3Ran2

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់