
ដំណឹងជ្រើសរើសបុគ្គលិក៖ Media Assistant
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា(RHAC) ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទ ដោយរាប់បញ្ចូលសុខភាពមាតា ទារក និងបង្ការអេដស៍។ RHAC កំពុងអនុវត្ដគម្រោងនៅខេត្ដ/ក្រុងចំនួន ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះគម្រោងបង្ការអេដស៍ភូមិភាគឧត្ដរ ក៏កំពុងអនុវត្ដការងាររបស់ខ្លួនយ៉ាងសកម្មចំនួន ១៣ ខេត្ដ។
បច្ចុប្បន្ន អង្គការ កំពុងស្វែងរកបេក្ខជនមានទេពកោសល្យ សមត្ថភាព និងបទពិសោធន៍ ដើម្បីបំពេញការងារ ក្នុងមុខតំណែង៖ ជំនួយការផ្សព្វផ្សាយតាមបណ្តាញសង្គម ឬ Media Assistant ចំនួន១រូប នៅស្នាក់ការកណ្ដាលរបស់RHAC
ភារៈកិច្ចចំបង
ផលិតសារអប់រំជាអត្ថបទ រូបភាព វីដេអូខ្លី ស្តីពីការបង្ការជំងឺអេដស៍ កាមរោគ ដើម្បីផ្ដល់សារជាក់លាក់ដល់ក្រុមគោលដៅងាយរងគ្រោះ ក្នុងការជំរុញការពារខ្លួនដោយប្រើស្រោម ថ្នាំព្រឹប និងការធ្វើតេស្តរកមេរោគអេដស៍។
បញ្ជូនសារអប់រំសុខភាពជាអត្ថបទ រូបភាព វីដេអូអប់រំខ្លី ទៅក្រុមបុរសស្រឡាញ់បុរស (MSM) អ្នកបំប្លែងភេទ (TG) និងស្រ្តីបំរើការក្នុងសេវាកម្សាន្ត (FEW ) និងបុគ្គលិកខេត្ដ តាមរយៈបណ្ដាញសង្គម និង Dating app។
ប្រមូល និងចងក្រងករណីសិក្សាតាមការចុះសម្ភាសន៍ផ្ទាល់ជាមួយជនរងគ្រោះ ឬជនងាយរងគ្រោះនៅខេត្ដគោលដៅទាំង១៣ នៃគម្រោងបង្ការអេដស៍ភូមិភាគឧត្ដរ។
ជួយបង្ហាត់បុគ្គលិកខេត្តលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និង Dating app នៅកន្លែងធ្វើការជាក់ស្ដែង
ជួយរៀបចំវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកគ្រប់គ្រងគោលដៅ (OW) តាមខេត្ដ។
លក្ខណៈសម្បត្តិ:
បរិញ្ញាបត្ររង Social Communication, IT ឬសញ្ញាបត្រប្រហាក់ប្រហែល
បទពិសោធន៍ការងារយ៉ាងតិចបីឆ្នាំ ក្នុងការផលិតសារអប់រំ និងផ្សាយតាមបណ្ដាញសង្គម និងDating app
មានសមត្ថភាពសរសេរ និងទំនាក់ទំនងល្អទាំងភាសាអង់គ្លេស និងខ្មែរ
ចេះប្រើប្រាស់កម្មវិធី computer ក្នុងការកាត់តរូបភាព វីដេអូ និង Microsoft Offices.
របៀបដាក់ពាក្យសុំបម្រើការងារ:
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា(RHAC) ដែលមានអាស័យដ្ឋាន សង្កាត់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail : hr@rhac.org.kh
ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី២០ ខែមករាឆ្នាំ២០២៦
ឈប់ទទួលពាក្យនៅ ថ្ងៃទី៣០ខែមករាឆ្នាំ២០២៦ វេលាម៉ោង ៥ល្ងាច
ការងារផ្សេងៗទៀត👇
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់