រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសបុគ្គលិក៖ ២ ដំណែង

ដំណឹងជ្រើសរើសបុគ្គលិក៖ ២ ដំណែង

អាជីព និងឱកាស
159

១. មន្ត្រីអប់រំសហគមន៍ (Provincial​ Field Officer) ចំនួន ០១ រូប ទីតាំងនៅខេត្តកំពត

២. អ្នកអប់រំសុខភាពយុវវ័យ (Youth Health Educator) ចំនួន ០១ រូប ទីតាំងនៅខេត្តកំពត

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។ អង្គការរ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមានគុណភាពជូនប្រជាជន។ កម្មវិធីសុខភាពយុវវ័យរបស់អង្គការរ៉ាក់ បាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងខេត្តកំពត ខេត្តសៀមរាប និង ខេត្តបាត់ដំបង ក្នុងការលើកកម្ពស់សុខភាពតាមរយៈ (១)ការអប់រំលើរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយនៅក្នុងសាលារៀន, (២) ផ្សព្វផ្សាយចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅកាន់យុវវ័យក្រៅសាលា និង សិស្សនិស្សិតសាកលវិទ្យាល័យ។

ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីអប់រំសហគមន៍៖

  • ផ្តល់ការគាំទ្រសកម្មភាពអប់រំរបស់យុវវ័យបង្គោល និងកៀរគរយុវវ័យដើម្បីធ្វើក្រុមពិភាក្សានៅតាមសហគមន៍។

  • ប្រមូលព័ត៌មាន និងរបាយការណ៍នានាអំពីការអប់រំ ការធ្វើក្រុមពិភាក្សាជាប្រចាំរបស់យុវវ័យបង្គោល

  • សហការជាមួយបុគ្គលិកគម្រោង ក្នុងការរៀបចំកិច្ចប្រជុំប្រចាំត្រីមាស (ជាមួយយុវវ័យបង្គោល) ការធ្វើយុទ្ធនាការ ព្រឹត្តិការណ៍ ទិវាផ្សេងៗ និងការធ្វើញត្តិជាដើម។

  • ដឹកនាំយុវវ័យបង្គោល ចូលរួមប្រជុំប្រចាំខែជាមួយគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ ដើម្បីតាមដានអំពីញត្តិដែលបានដាក់ និងលើកឡើងពីបញ្ហាដែលកើតមានឡើងជុំវិញសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ នៅក្នុងសហគមន៍។

  • ចូលរួម​គាំទ្រជាគំនិតផ្តួចផ្តើមរបស់បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព

  • ធ្វើការជាមួយមន្រ្តីសម្របសម្រួលថ្នាក់ខេត្តលើកិច្ចសហការជាមួយនាយកសាលារៀន និងសិស្សដើម្បីឱ្យសិស្សបានស្គាល់ និងមកលេងមណ្ឌលយុវវ័យ

  • ធ្វើថវិកាប្រចាំខែ និងធ្វើរបាយការណ៍ចំណាយ

  • អប់រំលើសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងធ្វើព្រឹត្តិការណ៍ នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន

បេក្ខជនអប់រំសហគមន៍ត្រូវមានគុណវឌ្ឍន៍ដូចខាងក្រោម

  • មានបរិញ្ញាបត្រ ផ្នែកសុខាភិបាលសាធារណៈ ឬ វិទ្យាសាស្ត្រសង្គម ឬ ជំនាញពាក់ព័ន្ធ

  • មានបទពិសោធន៍គ្រប់គ្រងគម្រោង និងធ្វើការងារក្នុងសហគមន៍យ៉ាងតិច ២ ឆ្នាំ

  • មានបទពិសោធន៍ធ្វើការជាមួយយុវវ័យ គ្រូ អាជ្ញាធរ មន្ទីរអប់រំ និងអ្នកពាក់ព័ទ្ធមានចំណេះដឹង និងធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ

  • មានចំណេះដឹង ផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ

  • ស្គាល់ភូមិសាស្ត្រខេត្តកំពត

  • អាចនិយាយ អាន ស្ដាប់ និង​សរសេរភាសាខ្មែរ និងអង់គ្លេសបាន

  • គោរពសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ

  • មានជំនាញប្រើប្រាស់កុំព្យូទ័រ MS. Word, Excel, Power Point, Internet និង Email។

ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកអប់រំសុខភាពយុវវ័យ

  • ធ្វើការជាមួយ មន្ត្រីគម្រោង បុគ្គលិក អ្នកពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ក្នុងរៀបចំផែនការអប់រំយុវ័យតាមសាលាទាំងបួន  អំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជាពិសេសការគ្រប់គ្រងអនាម័យពេលមករដូវរបស់ក្មេងស្រី

  • រៀបចំសម្ភារៈអប់រំនានា និងដំណើរការប្រជុំអប់រំដល់សិស្សានុសិស្សនៅសាលារៀន

  • ជួយគាំទ្រលោកគ្រូ អ្នកគ្រូសម្រាប់ដំណើរនៃការអប់រំនៅតាមសាលា និងប្រមូលរបាយការណ៍

  • សហការជាមួយមន្ត្រីគម្រោង បុគ្គលិក អ្នកពាក់ព័ន្ធ និងដឹកនាំយុវវ័យបង្គោល ក្នុងការរៀបចំការប្រជុំ សិក្ខាសាលា​ ព្រឹត្តិការណ៍ផ្តួចផ្តើមរបស់យុវវ័យ ទិវា និងយុទ្ធនាការនានា

  • ជួយក្នុងការគៀងគរការចូលរួមរបស់យុវវ័យ និងប្រជាជននៅតាមសហគមន៍ ឱ្យចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នានាទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ

  • ចូលរួមប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ

  • រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកគម្រោងអ្នកពាក់ព័ន្ធ និងដៃគូអង្គការក្រៅរដ្ឋាភិបាលនៅថ្នាក់ខេត្ត ដើម្បីលើកកម្ពស់កម្មវិធីរបស់អង្គការរ៉ាក់

  • ចូលរួមក្នុងការផលិតសម្ភារៈអប់រំ បង្កើតសារអប់រំសម្រាប់ការងារតស៊ូមតិនៅក្នុងព្រឹត្តិការណ៍នានា

  • បំពេញកិច្ចការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង

បេក្ខជនអ្នកអប់រំសុខភាពយុវវ័យត្រូវមានគុណវឌ្ឍន៍ដូចខាងក្រោម៖

  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាបត្រផ្សេងៗ

  • អាចអាននិងយល់ជាភាសាអង់គ្លេសបានខ្លះៗ និងអាច​សរសេរភាសាខ្មែរបានច្បាស់

  • គោរពសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ

  • អាចប្រើប្រាស់កុំព្យូទ័រ MS. Word, Excel ។

របៀបដាក់ពាក្យ

សូមផ្ញើប្រវត្តិរូប និងលិខិតសុំដាក់បម្រើការងារ ដោយសរសេរតួនាទីដែលចង់បម្រើការឱ្យបានច្បាស់ និងផ្ញើមកកាន់អាសយដ្ឋាន៖ ផ្ទះលេខ១៣៨ ផ្លូវ ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីម៉ែល៖ hr@rhac.org.kh។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០២៣​ ៨៨២ ០៤៦។ ព័ត៌មានលំអិតអំពី RHAC អាចរកបានតាមគេហទំព័រ www.rhac.org.kh ឬទំព័របណ្ដាញសង្គម RHAC Social Page ។ ឈប់ទទួលពាក្យបន្ទាប់ពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។

ការងារផ្សេងៗទៀត👇

ដំណឹងជ្រើសរើសបុគ្គលិក៖ មន្ត្រីសហគមន៍https://shorturl.at/jueFE

ដំណឹងជ្រើសរើសបុគ្គលិក៖​ ប្រធានកម្មវិធី និងមន្ត្រីកម្មវិធីhttps://shorturl.at/sOQ5k

JOB ANNOUNCEMENT:  PPChttps://shorturl.at/8Fdcp

ដំណឹងជ្រើសរើសបុគ្គលិក៖ ភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ ចំនួន ២រូបhttps://shorturl.at/TQim8

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់