
ដំណឹងជ្រើសរើសបុគ្គលិក៖ អ្នកអភិបាលភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ (Outreach Worker Supervisor) សម្រាប់ខេត្តកំពង់ធំ
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទដោយរាប់បញ្ចូលសុខភាពមាតា ទារក និងបង្ការអេដស៍។ រ៉ាក់កំពុងប្រតិបត្តិគម្រោងក្នុង១៩ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងបង្ការអេដស៍គ្របដណ្តប់១៣ខេត្ត។ បច្ចុប្បន្នរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជាអ្នកអភិបាលភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ Outreach Worker Supervisor (OWS) ចំនួន១រូប ដែលត្រូវធ្វើការនៅខេត្តកំពង់ធំ ។
ភារៈកិច្ចចំបង
គាំទ្រភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ (OW) ដើម្បីបង្កើនការរកករណីឆ្លងអេដស៍ថ្មី ក្នុងចំណោម MSM, TG &FEW តាមរយៈការពង្រីកសេវាធ្វើតេស្តអេដស៍ ស្វាយ អន្តរាគមន៍តាមរយៈមិត្តភក្រ័ ប្រពន្ធ័និមិ្មត និងបញ្ជូនទៅទទួលការព្យាបាល និងទទួលថ្នាំប្រឹពករណីអវិជ្ជមាន ។
បង្ហាត់បង្រៀនភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ (OW) នៅនឹងកន្លែងការងារ ស្តីពីកញ្ចប់សេវាធ្វើតេស្តអេដស៍ស្វាយ របៀបតេស្តចុងម្រាមដៃ របៀបធ្វើតេស្តអេដស៍ដោយខ្លួនឯង វិធីសាស្រ្តនៃការអប់រំ របៀបកត់ត្រាក្នុងប្រព័ន្ធទិន្នន័យ និងការលើកទឹកចិត្តក្រុមគោលដៅអោយចូលរួមសកម្មភាពអប់រំ។
ដឹកនាំសម្របសម្រួល និងសហការជាមួយបុគ្គលិកគម្រោងដ៏ទៃទៀត មន្រ្តីសុខាភិបាល អជ្ញាធរដែនដី និងម្ចាស់សេវាកម្សាន្ត
លក្ខណៈសម្បត្តិ:
សញ្ញាប័ត្របរិញ្ញា ទាក់ទងសុខាភិបាល ឬសង្គម ឬការគ្រប់គ្រងធនធានមនុស្ស ឬរដ្ឋបាល ឬកំពុងសិក្សានៅសកលវិទ្យាល័យចាប់ពីឆ្នាំទី៤ឡើងទៅ
មានបទពិសោធន៍ធ្វើការក្នុងគម្រោងសុខភាពយុវវ័យ សុខភាពក្រុមងាយរងគ្រោះ ឬសហគមន៍យ៉ាងតិច២ឆ្នាំ
ចូលចិត្តការងារសុខភាពសហគមន៍ និងពិសេសជួយយុវវ័យ MSM,TG & FEW
មានសមត្ថភាពសរសេរ និងយល់ភាសាអង់គ្លេស និងប្រើប្រាស់ Computer (Word, Excel) បាន.
របៀបដាក់ពាក្យសុំបម្រើការងារ:
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail : admin@rhac.org.kh
ចាប់ផ្តើមទទួលពាក្យពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥
ឈប់ទទួលពាក្យនៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច
ការងារផ្សេងៗទៀត👇
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់