មុខដំណែង៖ អ្នកអប់រំសុខភាពយុវវ័យ(Youth Health Educator)
ទីកន្លែង៖ ខេត្តកំពត
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទ ហើយរ៉ាក់កំពុងអនុវត្តសកម្មភាពក្នុង១៩ខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារអ្នកអប់រំសុខភាពយុវវ័យ(Youth Health Educator) ចំនួន0១រូប ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពត ដើម្បីអនុវត្តការលើកកម្ពស់សុខភាព និងការលើកកម្ពស់សិទ្ធិសម្រាប់ក្មេងស្រីវ័យជំទង់ តាមរយៈគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងអនាម័យពេលមករដូវ ធានាបាននូវការផ្គត់ផ្គង់សម្ភារៈពេលមករដូវ ព្រមទាំងផ្តល់ឱ្យក្មេងស្រីនូវអារម្មណ៍សុវត្ថិភាពនិងគ្មានការរើសអើងកំឡុងពេលមករដូវ (Health Enhancement and Rights Upholding for Adolescent Girls through Improved Menstrual Hygiene Management)។
តួនាទីនិងទំនួលខុសត្រូវចម្បង៖
ធ្វើការជាមួយ មន្ត្រីគម្រោង បុគ្គលិក អ្នកពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ក្នុងរៀបចំផែនការអប់រំយុវ័យតាមសាលាទាំងបួន អំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជាពិសេសការគ្រប់គ្រងអនាម័យពេលមករដូវរបស់ក្មេងស្រី
រៀបចំសម្ភារៈអប់រំនានា និងដំណើរការប្រជុំអប់រំដល់សិស្សានុសិស្សនៅសាលារៀន
ជួយគាំទ្រលោកគ្រូ អ្នកគ្រូសម្រាប់ដំណើរនៃការអប់រំនៅតាមសាលា និងប្រមូលរបាយការណ៍
សហការជាមួយមន្ត្រីគម្រោង បុគ្គលិក អ្នកពាក់ព័ន្ធ និងដឹកនាំយុវវ័យបង្គោល ក្នុងការរៀបចំការប្រជុំ សិក្ខាសាលា ព្រឹត្តិការណ៍ផ្តួចផ្តើមរបស់យុវវ័យ ទិវា និងយុទ្ធនាការនានា
ជួយក្នុងការគៀងគរការចូលរួមរបស់យុវវ័យ និងប្រជាជននៅតាមសហគមន៍ ឱ្យចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នានាទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ
ចូលរួមប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ
រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកគម្រោងអ្នកពាក់ព័ន្ធ និងដៃគូអង្គការក្រៅរដ្ឋាភិបាលនៅថ្នាក់ខេត្ត ដើម្បីលើកកម្ពស់កម្មវិធីរបស់អង្គការរ៉ាក់
ចូលរួមក្នុងការផលិតសម្ភារៈអប់រំ បង្កើតសារអប់រំសម្រាប់ការងារតស៊ូមតិនៅក្នុងព្រឹត្តិការណ៍នានា
បំពេញកិច្ចការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង
លក្ខណៈសម្បតិ្ត៖
ការសិក្សាអប់រំ៖ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាបត្រផ្សេងៗ
បទពិសោធន៍៖ មានបទពិសោធន៍ធ្វើការងារជាមួយយុវវ័យបង្គោល ឬធ្លាប់ធ្វើការងារស្ម័គ្រចិត្តផ្សេងៗ ឬធ្វើការអប់រំសុខភាពនៅសហគមន៍
ចំណេះដឹង៖ មានចំណេះដឹង និងធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ
ជំនាញ៖ អាចប្រើប្រាស់កុំព្យូទ័រ (Word & Excel)
បុគ្គលិកលក្ខណៈ៖ មានទំនាក់ទំនងល្អ ស្មោះត្រង់ មានឆន្ទៈក្នុងការធ្វើការ មានទំនួលខុសត្រូវខ្ពស់ និងចេះធ្វើការងារជាក្រុម
ការធ្វើដំណើរ ៖ អាចធ្វើដំណើរពីស្រុក អង្គរជ័យ ឈូក និងកំពង់ត្រាច នៃខេត្តកំពត ដើម្បីចុះអប់រំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៅសហគមន៍។
របៀបដាក់ពាក្យសុំបម្រើការងារ៖
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន ផ្ទះលេខ០៥ ផ្លូវ៦០០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល៖ admin@rhac.org.kh ឬ rhachq.chp.pro@gmail.com។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦។
ចាប់ផ្តើមទទួលពាក្យពី៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
ឈប់ទទួលពាក្យនៅ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច។
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់