រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសបុគ្គលិក៖ អ្នកគ្រប់គ្រងក្រុមគោលដៅ (OW)

ដំណឹងជ្រើសរើសបុគ្គលិក៖ អ្នកគ្រប់គ្រងក្រុមគោលដៅ (OW)

អាជីព និងឱកាស
6

អ្នកគ្រប់គ្រងក្រុមគោលដៅ (Outreach Worker) ចំនួន៤រូបសម្រាប់ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ធំ និងស្ទឹងត្រែង
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ធ្វើការឈានមុខគេលើការលើកកម្ពស់ការយល់ដឹង​និងគុណភាពសេវាសុខភាព ជាពិសេសសុខភាពស្ត្រី សុខភាពបន្តពូជ សុខភាពផ្លូវភេទ​ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ បច្ចុប្បន្ន អង្គការរ៉ាក់កំពុងធ្វើការអនុវត្តការងារក្នុង១៩ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នអង្គការរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជាភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ Outreach Worker ចំនួនបួនរូបដែលត្រូវធ្វើការនៅខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ធំ និងស្ទឹងត្រែង ក្នុងគម្រោងបង្ការអេដស៍ភូមិភាគឧត្ដរ។ 

ភារៈកិច្ចចំបង

  • ធ្វើផែនការលម្អិត និងអនុវត្តសកម្មភាព តាមអន្តរាគមន៍និមួយៗ នៃគម្រោងបង្ការអេដស៍ ក្នុងតំបន់ដែលបានចាត់តាំង ដោយផ្តល់ការអប់រំ តេស្តស្វែងរកអ្នកផ្ទុក​មេរោគ និងបញ្ជូនទៅទទួលការព្យាបាលករណីវិជ្ជមាន​ទាន់ពេល

  • រៀបចំផែនទីហាងសេវាកម្សាន្ត & Hotspot ហើយស្រង់ឈ្មោះអ្នកប្រឈមខ្ពស់នឹងការឆ្លងអេដស៍ កាមរោគ និងលេខទូរស័ព្ទ (MSM,TG&FEW) ហើយបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរបស់រ៉ាក់

  • ផ្តល់ការអប់រំសុខភាពរៀងរាល់៣ខែ ដោយមានផ្តល់ខិតបណ្ណ័អបរំ ស្រោមអនាម័យ ទឹករំអិល និងធ្វើតេស្តអេដស៍ ដល់អ្នកប្រឈមខ្ពស់ រៀងរាល៦ខែ និងណែនាំអោយប្រើប្រឹព ករណីអេដស៍អវិជ្ជមាន

  • ឆាតនិងទូរសព្ទ័ទៅកាន់អ្នកប្រឈមខ្ពស់ ដោយផ្តល់ការប្រឹក្សា និងណែនាំគាត់មកធ្វើតេស្ត

  • ចូលរួមជាមួយបុគ្គលិក អប់រំនៅតាម Hotspot Sites កន្លែងបុណ្យក្នុងវត្តឬភូមិ ឬសួនកម្សាន្តសាធារណៈ នៅពេលល្ងាច ឬពេលរាត្រីតាមរថយន្តអប់រំចល័ត។

លក្ខណៈសម្បត្តិ:

  • សញ្ញាប័ត្របរិញ្ញាទាក់ទងសុខាភិបាល ឬសង្គម ឬការគ្រប់គ្រងធនធានមនុស្ស ឬរដ្ឋបាល ឬកំពុងសិក្សានៅសកលវិទ្យល័យចាប់ពីឆ្នាំទី២ឡើងទៅ

  • ចូលចិត្តការងារសហគមន៍ និងពិសេសចង់ជួយយុវវ័យ MSM,TG&FEW មានសុខភាពល្អ

  • មានសមត្ថភាពសរសេរ និងយល់ភាសាអង់គ្លេសខ្លះៗ​ និងប្រើប្រាស់ Computer (Word, Excel) បាន។ 

របៀបដាក់ពាក្យសុំបម្រើការងារ:

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមាន  អាស័យដ្ឋាន ផ្ទះលេខ១៣៨ ផ្លូវ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 077 300 307, 023 882 046, E-mail: hr@rhac.org.kh

  • ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែតុលាឆ្នាំ២០២៦ វេលាម៉ោង៥:០០ល្ងាច

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់