
ដំណឹងជ្រើសរើសបុគ្គលិក៖ មន្រ្តីរដ្ឋបាល
រ៉ាក់ធ្វើការផ្នែកសុខភាពស្រ្តី សុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិ ។ យើងធ្វើការជាមួយស្ត្រី យុវវ័យ និងក្រុមងាយរងគ្រោះនានាក្នុងទីប្រជុំជន និងក្នុងទីជនបទ ចំនួន១៩ ខេត្ត ក្រុង ក្នុងប្រទេសកម្ពុជា។
រ៉ាក់ត្រូវការជ្រើសរើស មន្រ្តីរដ្ឋបាល ១នាក់ ដើម្បីបម្រើការងារនៅទីស្នាក់ការកណ្តាលរបស់រ៉ាក់ក្រុងភ្នំពេញ។
បេក្ខជនត្រូវមានចំណេះដឹង និងបទពិសោធន៍ដូចខាងក្រោម៖
មានសញ្ញាប័ត្រមហាវិទ្យាល័យ ផ្នែកគ្រប់គ្រង ឬសញ្ញាប័ត្រប្រហាក់ប្រហែល។
មានបទពិសោធន៍ធ្វើការយ៉ាងតិច៣ឆ្នាំក្នុងការងាររដ្ឋបាល និងលទ្ធកម្មចំពោះមន្រ្តីរដ្ឋបាល។
មានបទពិសោធន៍ធ្វើការងារក្នុងការិយាល័យ ឬការងារលទ្ធកម្ម។
មានសមត្ថភាពសរសេររបាយការណ៍ និងសរសេរកំណត់ហេតុប្រជុំ។
គោរពសិទ្ធសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។
មានចំណេះដឹងក្នុងការប្រើ Computer ជាពិសេស Microsoft Office ច្បាស់លាស់។
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្ដិរូបសង្ខេប និងពាក្យសុំបម្រើកាងារមានបញ្ជាក់ពីមុខដំណែង និងទីតាំងបម្រើការងារដូចប្រកាសខាងលើ មកកាន់ការិយាល័យកណ្តាលរបស់ រ៉ាក់ (RHAC) នៅផ្ទះលេខ ១៣៨ ផ្លូវលេខ ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ តាមរយៈសារអេឡិចត្រូនិក hr@rhac.org.kh ។ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ៥ល្ងាច។ សូមទាក់ទងទូរស័ព្ទលេខ 023 882 046 ដើម្បីសាកសួរព័ត៌មានលំអិតអំពីការងារខាងលើ។ ដើម្បីដឹងអំពីរ៉ាក់បន្ថែមសូមមើល www.rhac.org.kh ឬ RHAC Social Page។
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់