
ដំណឹងជ្រើសរើសបុគ្គលិក៖ មន្ត្រីគម្រោង (Project Field Officer)
មុខដំណែង៖ មន្ត្រីគម្រោង (Project Field Officer)
ទីកន្លែង៖ អនុវិទ្យាល័យហ៊ុនសែន អង្គរជ័យ ខេត្តកំពត
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទ ហើយរ៉ាក់កំពុងអនុវត្តសកម្មភាព ក្នុង១៩ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជាមន្ត្រីគម្រោង(Project Field Officer) ចំនួន 0១រូប ដែលមានមូលដ្ឋាននៅក្នុងអនុវិទ្យាល័យហ៊ុនសែនអង្គរជ័យ ដើម្បីអនុវត្តការលើកកម្ពស់ សុខភាព និងការលើកកម្ពស់សិទ្ធិសម្រាប់ក្មេងស្រីវ័យជំទង់ តាមរយៈគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងអនាម័យពេលមករដូវ ធានា បាននូវការផ្គត់ផ្គង់សម្ភារៈពេលមករដូវ ព្រមទាំងផ្តល់ឱ្យក្មេងស្រីនូវអារម្មណ៍សុវត្ថិភាពនិងគ្មានការរើសអើងកំឡុងពេលមករដូវ (Health Enhancement and Rights Upholding for Adolescent Girls through Improved Menstrual Hygiene Management)។
តួនាទីនិងទំនួលខុសត្រូវចម្បង៖
ជួយបង្កើតផែនការការងារប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ ហើយដាក់ជូនប្រធានកម្មវិធីដើម្បីត្រួតពិនិត្យ
ធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលារៀន អាជ្ញាធរ និងសិស្សានុសិស្ស ដើម្បីតាមដានជាប្រចាំអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពគម្រោង
ធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលារៀន ដើម្បីអនុវត្តគោលការណ៍ណែនាំយេនឌ័ររបស់ក្រសួងអប់រំ (MoEY’s Gender-Friendly Guideline)
ធានាបាននូវការផ្គត់ផ្គង់សំឡីនិងសម្ភារៈពេលមករដូវ និងផ្តល់នូវមធ្យោបាយងាយស្រួលប្រើប្រាស់ រួមទាំងបង្គន់អនាម័យ និងបន្ទប់សុខភាពដល់ក្មេងស្រីជំទង់នៅសាលារៀន
តាមដានជាមួយគ្រូដែលបានទទួលការបណ្តុះបណ្តាលជាប្រចាំ អំពីការចែករំលែកចំណេះដឹង និងការប្រឹក្សានៅសាលារៀន
ចូលរួមក្នុងការផលិតសម្ភារៈអប់រំរួមមាន បដា ផ្ទាំងរូបភាព និងខិត្តប័ណ្ណសម្រាប់សកម្មភាពអប់រំ MHM
ផ្សព្វផ្សាយសកម្មភាពអប់រំរបស់ MHM តាមរយៈសិក្ខាសាលា ការបណ្តុះបណ្តាល និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមជាមួយសាលារៀន អាជ្ញាធរ គ្រូបង្រៀន និងសហគមន៍
ជួយរៀបចំសិក្ខាសាលា កិច្ចប្រជុំ និងព្រឹត្តិការណ៍នានាជាមួយភាគីពាក់ព័ន្ធ រួមមានសាលារៀន អាជ្ញាធរ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍
រៀបចំសំណើថវិកាប្រចាំខែ របាយការណ៍ចំណាយលើសកម្មភាពរាល់សប្តាហ៍ និងប្រចាំខែ និងបន្តធ្វើបច្ចុប្បន្នភាពលើការចំណាយជាក់ស្តែងធៀបនឹងផែនការថវិកាប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព
ប្រមូល និងជួយក្នុងការសរសេររឿង/ករណីសិក្សាក្នុងជីវិតពិត និងរបាយការណ៍ពីភាពជោគជ័យនិងវឌ្ឍនភាពនៃគម្រោងជូនប្រធានកម្មវិធី
រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកគម្រោង អ្នកពាក់ព័ន្ធ និងដៃគូអង្គការក្រៅរដ្ឋាភិបាល ដើម្បីលើកកម្ពស់កម្មវិធីរបស់រ៉ាក់
បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងដោយអ្នកគ្រប់គ្រង
លក្ខណៈសម្បតិ្ត៖
បញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសង្គម ឬសុខភាពសាធារណៈ ឬមុខជំនាញពាក់ព័ន្ធ
មានបទពិសោធន៍យ៉ាងតិចពីរឆ្នាំក្នុងការធ្វើការក្នុងវិស័យសុខភាពសាធារណៈ ឬក្នុងផ្នែកសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ជាមួយក្រុមដែលងាយរងគ្រោះ
មានចំណេះដឹងភាសាអង់គ្លេស ជំនាញកុំព្យូទ័រ MS Word, Excel និង Power Point មានជំនាញទំនាក់ទំនងល្អ មានអាកប្បកិរិយាល្អចំពោះអ្នកទទួលផល និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះតម្រូវការរបស់ពួកគេ មានឆន្ទៈធ្វើការ និងអាចធ្វើដំណើរដោយជិះម៉ូតូបាន។
របៀបដាក់ពាក្យសុំបម្រើការងារ៖
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន ផ្ទះលេខ០៥ ផ្លូវ៦០០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល៖ admin@rhac.org.kh។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦។
ចាប់ផ្តើមទទួលពាក្យពី៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ និងឈប់ទទួលពាក្យនៅ៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច។
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់