
ដំណឹងជ្រើសរើសបុគ្គលិក៖ ប្រធានកម្មវិធី និងមន្ត្រីកម្មវិធី
១. ប្រធានកម្មវិធីសុខភាព (Project Manager) យុវវ័យចំនួន ០១ រូប ទីតាំង ក្រុងភ្នំពេញ
២. មន្ត្រីកម្មវិធីយុវវ័យថ្នាក់ខេត្ត (Provincial Project Officer) ចំនួន ០១ រូប ទីតាំងនៅខេត្តកំពត
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និង សិទ្ធិ។ អង្គការរ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមានគុណភាពជូនប្រជាជន។ កម្មវិធីសុខភាពយុវវ័យរបស់អង្គការរ៉ាក់ បាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងខេត្តកំពត ខេត្តសៀមរាប និង ខេត្តបាត់ដំបង ក្នុងការលើកកម្ពស់សុខភាពតាមរយៈ (១) ការអប់រំលើរឿងភេទគ្រប់ជ្រុងជ្រោយនៅក្នុងសាលារៀន, (២) ផ្សព្វផ្សាយចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅកាន់យុវវ័យក្រៅសាលា និង សិស្សនិស្សិតសាកលវិទ្យាល័យ។
ភារកិច្ច និងការទទួលខុសត្រូវរបស់ប្រធានកម្មវិធីសុខភាពយុវវ័យ៖
រៀបចំផែនការយុទ្ធសាស្ត្រ និងសកម្មភាពសំខាន់ៗ
ធានាគុណភាពក្នុងការរៀបចំ និងអនុវត្តសកម្មភាពកម្មវិធីសុខភាពយុវវ័យ
សម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និង រដ្ឋបាលដល់បុគ្គលិក និងដៃគូរ
ដឹកនាំការរៀបចំផែនការការងារ និងថវិកា
តាមដានការអនុវត្តផែនការការងារ និងថវិកា
សរសេររបាយការណ៍កម្មវិធី
គ្រប់គ្រងបុគ្គលិកកម្មវិធី។
បេក្ខជនប្រធានកម្មវិធីត្រូវមានគុណវឌ្ឍន៍ដូចខាងក្រោម៖
មានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកសុខាភិបាលសាធារណៈ ឬ វិទ្យាសាស្ត្រសង្គម ឬ ជំនាញពាក់ព័ន្ធ
មានបទពិសោធន៍គ្រប់គ្រងគម្រោងសហគមន៍យ៉ាងតិច ៤ ឆ្នាំ ជាពិសេសពាក់ព័ន្ធគម្រោងសុខភាពផ្លូវភេទ និងបន្តពូជ
មានបទពិសោធន៍ក្នុងការតាមដាន និងវាយតម្លៃគម្រោង
មានចំណេះដឹងអំពីការរៀបចំ និងគ្រប់គ្រងថវិកា
អាចនិយាយ អាន ស្ដាប់ និងសរសេរភាសាខ្មែរ និងអង់គ្លេសបាន
មានជំនាញសរសេររបាយការណ៍ជាភាសាខ្មែរ និងអង់គ្លេស
គោរពសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ
មានជំនាញប្រើប្រាស់កុំព្យូទ័រ MS. Word Excel Power Point Internet Email។
ភារកិច្ច និង ការទទួលខុសត្រូវរបស់មន្ត្រីកម្មវិធីយុវវ័យថ្នាក់ខេត្ត
អនុវត្តគម្រោងនៅថ្នាក់ខេត្ត ក្រោមការគ្រប់គ្រងរបស់ប្រធានគម្រោង
សម្របសម្រួលកម្មវិធី/គម្រោងនៅថ្នាក់ខេត្ត ជាមួយភាគីពាក់ព័ន្ធ និងដៃគូរ
រៀបចំផែនការការងារ និងថវិកាការងារថ្នាក់ខេត្ត
តាមដាន និងគ្រប់គ្រងការអនុវត្តគម្រោងថ្នាក់ខេត្ត
រៀបចំរបាយការណ៍។
បេក្ខជនមន្ត្រីកម្មវិធីយុវវ័យថ្នាក់ខេត្តត្រូវមានគុណវឌ្ឍន៍ដូចខាងក្រោម៖
មានបរិញ្ញាបត្រ ផ្នែកសុខាភិបាលសាធារណៈ ឬវិទ្យាសាស្ត្រសង្គម ឬជំនាញពាក់ព័ន្ធ
មានបទពិសោធន៍គ្រប់គ្រងគម្រោងនិងធ្វើការងារក្នុងសហគមន៍យ៉ាងតិច ២ ឆ្នាំ
មានចំណេះដឹងក្នុងវិស័យសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសម្រាប់យុវវ័យ និងជនងាយរងគ្រោះ
ស្គាល់ភូមិសាស្រ្តខេត្តកំពត
អាចអាននិងយល់ជាភាសាអង់គ្លេស និងអាចសរសេរភាសាខ្មែរបានច្បាស់
គោរពសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ
អាចប្រើប្រាស់កុំព្យូទ័រ MS. Word Excel Power Point Internet Email ។
របៀបដាក់ពាក្យ
សូមផ្ញើរប្រវត្តិរូប និងលិខិតសុំដាក់បម្រើការងារ ដោយសរសេរតួនាទីដែលចង់បម្រើការឲ្យបានច្បាស់ និងផ្ញើលិខិតមកកាន់អាសយដ្ឋាន៖ ផ្ទះលេខ១៣៨ ផ្លូវ ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីម៉ែល៖ hr@rhac.org.kh។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០២៣ ៨៨២ ០៤៦។ ព័ត៌មានលំអិតអំពី RHAC អាចរកបានតាមគេហទំព័រ www.rhac.org.khឬទំព័របណ្ដាញសង្គម RHAC Social Page។ ឈប់ទទួលពាក្យបន្ទាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៦។
ការងារផ្សេងៗទៀត👇
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់