រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសបុគ្គលិកចំនួន៖ ០១ រូប (Provincial​ Field Officer)

ដំណឹងជ្រើសរើសបុគ្គលិកចំនួន៖ ០១ រូប (Provincial​ Field Officer)

អាជីព និងឱកាស
77

មន្ត្រីអប់រំសហគមន៍ (Provincial​ Field Officer) ចំនួន ០១ រូប ទីតាំងនៅខេត្តកំពត

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និង សិទ្ធិ។ អង្គការរ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមានគុណភាពជូនប្រជាជន។ កម្មវិធីសុខភាពយុវវ័យរបស់អង្គការរ៉ាក់ បាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងខេត្តកំពត ខេត្តសៀមរាប និង ខេត្តបាត់ដំបង ក្នុងការលើកកម្ពស់សុខភាពតាមរយៈ (១)ការអប់រំលើរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយនៅក្នុងសាលារៀន, (២) ផ្សព្វផ្សាយចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និង សិទ្ធិ ទៅកាន់យុវវ័យក្រៅសាលា និង សិស្សនិស្សិតសាកលវិទ្យាល័យ។

I. ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីអប់រំសហគមន៍៖

  • ផ្តល់ការគាំទ្រសកម្មភាពអប់រំរបស់យុវវ័យបង្គោល និងកៀរគរយុវវ័យដើម្បីធ្វើក្រុមពិភាក្សានៅតាមសហគមន៍។

  • ប្រមូលព័ត៌មាន និងរបាយការណ៍នានាអំពីការអប់រំ ការធ្វើក្រុមពិភាក្សាជាប្រចាំរបស់យុវវ័យបង្គោល

  • សហការណ៍ជាមួយបុគ្គលិកគម្រោង ក្នុងការរៀបចំកិច្ចប្រជុំប្រចាំត្រីមាស (ជាមួយយុវវ័យបង្គោល) ការធ្វើយុទ្ធនាការ ព្រឹត្តិការណ៍ ទិវាផ្សេងៗ និងការធ្វើញត្តិជាដើម។

  • ដឹកនាំយុវវ័យបង្គោល ចូលរួមប្រជុំប្រចាំខែជាមួយគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ ដើម្បីតាមដានអំពីញត្តិដែលបានដាក់ និងលើកឡើងពីបញ្ហាដែលកើតមានឡើងជុំវិញសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ នៅក្នុងសហគមន៍។

  • ចូលរួម​គាំទ្រជាគំនិតផ្តួចផ្តើមរបស់បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព

  • ធ្វើការជាមួយមន្រ្តីសម្របសម្រួលថ្នាក់ខេត្តលើកិច្ចសហការជាមួយនាយកសាលារៀន និងសិស្សដើម្បីឱ្យសិស្សបានស្គាល់ និងមកលេងមណ្ឌលយុវវ័យ

  • ចូលរួ​មធ្វើថវិកាប្រចាំខែ និងធ្វើរបាយការណ៍ចំណាយ

II. បេក្ខជនអប់រំសហគមន៍ត្រូវមានគុណវឌ្ឍន៍ដូចខាងក្រោម

  • មានបរិញ្ញាបត្រ ផ្នែកសុខាភិបាលសាធារណៈ ឬ វិទ្យាសាស្ត្រសង្គម ឬ ជំនាញពាក់ព័ន្ធ

  • មានបទពិសោធន៍គ្រប់គ្រងគម្រោងនិងធ្វើការងារក្នុងសហគមន៍យ៉ាងតិច 1 ឆ្នាំ

  • មានបទពិសោធន៍ធ្វើការជាមួយយុវវ័យ គ្រូ អាជ្ញារធរ មន្ទីរអប់រំ និងអ្នកពាក់ព័ទ្ធមានចំណេះដឹង និងធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសិទ្ធិសុខភាពផ្លូវភេទនិង សុខភាពបន្តពូជ

  • មានចំណេះដឹងមូលដ្ធាន ផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ

  • ប្រសិនបើស្គាល់ភូមិសាស្ត្រខេត្តកំពត កាន់តែមានអាទិភាព

  • អាចនិយាយ អាន ស្ដាប់ និង​សរសេរភាសាខ្មែរ និង អង់គ្លេសបានកម្រិតទំនាក់ទំនងបាន

  • គោរពសិទ្ធិសុខភាពផ្លូវភេទ និង សុខភាពបន្តពូជ

  • មានជំនាញប្រើប្រាស់កុំព្យូទ័រ MS. Word Excel Power Point Internet Email ។

III. អត្ថប្រយោជន៍

  • ទទួលបានប្រាក់បៀវត្សសមរម្យអាស្រ័យទៅលើបទពិសោធន៍ការងារជាក់ស្ដែង

  • ទទួលបានប្រាក់ឩបត្ថម្ភថ្លៃកាតទូរស័ព្ទប្រចាំខែ​​ និងថ្លៃអាហារនិងស្នាក់នៅពេលមានបេសកកម្មតាមខេត្តឫរាជធានីគោលដៅ

  • មានផ្ដល់មធ្យោបាយធ្វើដំណើរនិងថ្លៃសាំងទៅតាមស្រុកគោលដៅតាមម៉ូតូរបស់អង្គការ

  • មានឱកាសរៀនសូត្រពីមេរៀនសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជពីអ្នកជំនាញក្នុងអង្គការរ៉ាក់​ និងការគ្រប់គ្រងថវិកាសកម្មភាពរបស់គម្រោងពីអ្នកសម្របសម្រួលខេត្តនិងប្រធានគ្រប់គ្រងកម្មវិធី

  • ប្រាក់បំណាច់ឆ្នាំអាស្រ័យទៅលើភាពជោគជ័យក្នុងការអនុវត្តការងាររបស់បុគ្គលិកនិមួយៗ និងគម្រោង

IV. របៀបដាក់ពាក្យ

សូមផ្ញើរ ប្រវត្តិរូប និង លិខិតសុំដាក់បម្រើការងារ ដោយសរសេរតួនាទី និងផ្ញើលិខិតមកកាន់អាសយដ្ឋាន៖ ផ្ទះលេខ១៣៨ ផ្លូវ ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីម៉ែល៖ hr@rhac.org.kh។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០២៣​ ៨៨២ ០៤៦/ ០៧៧ ៣០០ ​៣០៧។ ព័ត៌មានលំអិតអំពី RHAC អាចរកបានតាមគេហទំព័រ www.rhac.org.khឬទំព័របណ្ដាញសង្គម RHAC Social Page។ ឈប់ទទួលពាក្យត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦។

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់