រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសបុគ្គលិក: មន្ត្រីគម្រោង ០១នាក់ សម្រាប់ទីតាំងខេត្តសៀមរាប និង ០៣នាក់ សម្រាប់ទីតាំងនៅការិយាល័យកណ្តាលភ្នំពេញ

ដំណឹងជ្រើសរើសបុគ្គលិក: មន្ត្រីគម្រោង ០១នាក់ សម្រាប់ទីតាំងខេត្តសៀមរាប និង ០៣នាក់ សម្រាប់ទីតាំងនៅការិយាល័យកណ្តាលភ្នំពេញ

អាជីព និងឱកាស
427

អង្គការរ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦​ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាព ដែលមានគុណភាពជូនដល់ប្រជាជន។ អង្គការរ៉ាក់ ធ្វើការផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។​  យើងធ្វើការជាមួយស្ត្រី  យុវវ័យ និងក្រុមងាយរងគ្រោះនានាក្នុងទីប្រជុំជន និងក្នុងទីជនបទក្នុងប្រទេសកម្ពុជា។ អង្គការរ៉ាក់ក៏មានគម្រោងជំរុញការផ្តល់ថ្នាំបង្ការនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ពេលនេះអង្គការរ៉ាក់កំពុងមានតម្រូវការជ្រើសរើសដូចជា៖ មន្ត្រីគម្រោង ០១នាក់ សម្រាប់ទីតាំងខេត្តសៀមរាប និង ០៣នាក់ សម្រាប់ទីតាំងនៅការិយាល័យកណ្តាលភ្នំពេញ ។

សង្ខេបមុខតំណែង៖  មន្ត្រីគម្រោង ធ្វើការយ៉ាងជិតស្និតជាមួយប្រធានកម្មវិធីសុខភាពសហគមន៍ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការផ្តល់ថ្នាំបង្ការដល់កុមារដែលពុំទាន់បានទទួលថ្នាំបង្ការនៅរាជធានីភ្នំពេញ និងស្រុកប្រតិបត្តិសៀមរាបនៅក្នុងខេត្តសៀមរាប ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់របស់កុមារ ការសហការណ៍ជាមួយក្រុមអ្នកស្ម័គ្រចិត្តភូមិ តាម រយៈការជួយអាជ្ញាធរភូមិ ឃុំ​ សង្កាត់ និងបុគ្គលិកមណ្ឌលសុខភាពក្នុងការស្រាវជ្រាវរកករណីកុមារពុំដែលបានទទួលថ្នាំបង្ការ សិក្សាចំណេះដឹង អាកប្បកិរិយារបស់អ្នកអាណាព្យាបាល កំណត់ក្រុមអ្នកស្ម័គ្រចិត្តភូមិក្នុងតំបន់អនាធិបតេយ្យ រៀបចំសិក្ខាសាលាដើម្បីដំណើរការសហរចនាគម្រោង បង្កើតផែនការ និងសម្របសម្រួលក្នុងការផ្តល់សេវាថ្នាំបង្ការដល់កុមារក្នុងតំបន់អនាធិបតេយ្យ។

តម្រូវការផ្នែកចំណេះដឹង និងបទពិសោធន៍ៈ

  • ការសិក្សាអប់រំ៖ មានសញ្ញាប័ត្រជាគិលានុបដ្ឋាយិកា ឬឆ្មប ឬសញ្ញាបត្រផ្នែកសុខភាពសាធារណៈ ឬសញ្ញាបត្រប្រហាក់ប្រហែល

  • បទពិសោធន៍៖ មានបទពិសោធន៍ជាមួយសហគមន៍ និងមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬបទពិសោធន៍ផ្នែក   ផ្តល់ថ្នាំបង្ការកាន់តែប្រសើរ។ មានបទពិសោធន៍ប្រមូលទិន្ន័យនៅសហគមន៍។

  • ចំណេះដឹង៖ មានចំណេះដឹង និងធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសុខភាពមាតា និងកុមារ

  • ជំនាញ៖ ចេះប្រើប្រាស់កុំព្យូទ័រ (Word, Excel, Powerpoint, E-mail)

  • បុគ្គលិកលក្ខណៈ៖ មានទំនាក់ទំនងល្អ ស្មោះត្រង់ មានឆន្ទះក្នុងការធ្វើការ អាចធ្វើដំណើរតាមសហគមន៍ និងធ្វើការងារសហការជាក្រុម

របៀបដាក់ពាក្យសុំបម្រើការងារ:

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមាន  អាសយដ្ឋាន ផ្ទះលេខ៥ ផ្លូវ៦០០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail : admin@rhac.org.kh

  • ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤

  • ឈប់ទទួលពាក្យនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង៥:០០ល្ងាច

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់