
គ្លីនិក រ៉ាក់ ស្វែងរកអ្នកផ្គត់ផ្គង់ឱសថ វ៉ាក់សាំង តេស្ត ប្រតិករ និងសម្ភារប្រើប្រាស់មន្ទីរពិសោធន៍សម្រាប់ឆ្នាំ២០២៥
គ្លីនិករ៉ាក់គឺជាស្ថាប័នឈានមុខផ្នែកសុខភាពស្រ្តី សុខភាពផ្លូវភេទ និងបន្តពូជ។ យើងបានយកចិត្តទុកដាក់ក្នុងការឆ្លើយតបនឹងតម្រូវ ការផ្នែកសុខភាពស្ត្រីនិងដៃគូ សុខភាពយុវវ័យ និងកម្មករនិយោ ជិក ព្រមទាំងមានការសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។ គ្លីនិករ៉ាក់មានទីតាំងចំនួន១៥ ដែលផ្តល់ជូនសេវា សុខភាពផ្លូវភេទ សុខភាពបន្តពូជគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាព។
នៅក្នុងឆ្នាំ ២០២៥ នេះ គ្លីនិករ៉ាក់សូមអញ្ជើញក្រុមហ៊ុន និងឱសថស្ថានដែលបានចុះបញ្ជីការជំនួញត្រឹមត្រូវ ដែលមានចំណាប់អារម្មណ៍ចូលរួមដេញថ្លៃប្រកួតប្រជែងផ្គត់ផ្គង់ឱសថ វ៉ាក់សាំង តេស្ត ប្រតិករ និងសម្ភារប្រើប្រាស់មនី្ទរពិសោធន៍សម្រាប់ឆ្នាំ ២០២៥។
ក្រុមហ៊ុន និងឱសថស្ថាន ដែលមានចំណាប់អារម្មណ៍អាចមកសួរព័ត៌មានបន្ថែម និងទទួលឯកសារដេញថ្លៃចាប់ពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ រៀងរាល់ម៉ោងធ្វើការ តាមរយៈអាសយដ្ឋានដូចខាងក្រោម៖
គ្លីនិករ៉ាក់ ផ្ទះលេខ ៦២អឺឌឺ ផ្លូវ ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន
លេខទូរសព្ទ៖ ០២៣ ៨៨១ ៧៤៧/០១៧ ៥២៥ ៥៥៥
អ៊ីម៉េល៖ clinicrhacinfo@gmail.com
ឈប់ទទួលឯកសារដេញថ្លៃ នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់