
កាលវិភាគ និងវ៉ាក់សាំង១១មុខ ដែលកុមារត្រូវទទួល
ព័ត៌មានសុខភាពយុវវ័យ
48
បច្ចុប្បន្ននេះកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាលមានវ៉ាក់សាំងចំនួន១១ មុខសំខាន់ៗសម្រាប់ចាក់ឱ្យក្មេងតាំងពីកើតរហូតដល់អាយុ១៨ខែ នៅទូទាំងប្រទេស។ ការចាក់វ៉ាក់សាំងបង្ការបានគ្រប់មុខអាចជួយឱ្យប្រព័ន្ធការពារក្មេងរឹងមាំ មិនងាយរងការវាយប្រហារពីមេរោគ ដូច្នេះឪពុកម្ដាយ ដែលមានកូនត្រូវនាំកូនទៅចាក់ថ្នាំបង្ការទាំង១១ នៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពតាមកាលវិភាគដូចខាងក្រោម៖
ដោយឡែកក្នុងឆ្នាំ ២០២៥ ថ្មីៗនេះ ក្រសួងសុខាភិបាលបានប្រកាសឱ្យឪពុកម្ដាយដែលមានកូនអាយុចន្លោះពី ៥ ទៅ ៩ឆ្នាំ សូមយកកូនទៅចាក់ថ្នាំបង្ការជំងឺកញ្រ្ជិលបន្ថែមនៅ តាមសាលារៀន ឬមណ្ឌលសុខភាពឱ្យបានគ្រប់ៗគ្នា ដោយក្រសួងសុខាភិបាលបានរកឃើញថា ក្នុងអំឡុងពេល ៦ខែ ដើមឆ្នាំនេះមានការកើនឡើងនូវ ជំងឺកញ្ចិ្រលនៅអាយុនេះច្រើន។
មតិយោបល់