
ការពិបាកក្នុងការមានកូន
ការពិបាកមានកូននិងការមិនមានកូនគឺជាបញ្ហាមួយដែលកើតមានឡើងនៅក្នុងសង្គម និងប្រហែល ១០ទៅ ១៥% នៃគូរស្រករក្នុងវ័យបន្តពូជ មិនអាចមានកូនតាមបំណងប្រាថ្នា ដូចនេះយើងគួរតែយល់ដឹងពីបញ្ហានេះ នឹងដើម្បីឆាប់បានទទួលការព្យាបាលនិងសំរេចបានកូនតាមបំណងប្រាថ្នា។
ដើម្បីអោយដឹងថាគូរស្រកររៀបការហើយពិបាកក្នុងការមានកូន តើត្រូវកំណត់យ៉ាងដូចម្តេច?
ការមិនមានកូនគឺជាការបរាជ័យក្នុងការសម្រេចបាននូវការមានផ្ទៃពោះបន្ទាប់ពីបានរួមភេទដោយមិនបានការពារចំនួន១២ ខែឬច្រើនជាងនេះ។ ដោយសារតែអត្រានៃការបង្កកំនើតមានកំរិតខ្ពស់នៅលើស្រ្តីវ័យក្មេង និងថយចុះនៅលើស្ត្រីវ័យចំណាស់ ការផ្តល់ប្រឹក្សាត្រូវអោយរង់ចាំរយៈពេលមួយឆ្នាំសិន មុននឹងស្វែងរកសេវាព្យាបាល គឺដូច្នេះវាមិនសមស្របឡើយចំពោះស្រ្តីដែលមានវ័យលើសពី៣៥ឆ្នាំ។
តើការពិបាកក្នុងការមានកូន បណ្តាលមកពីមូលហេតុអ្វី?
តំណរពូជទាមទារអោយមានអន្តរកម្ម និងការចូលរួមពេញលេញរវាងតំណរពូជបុរស និងស្រ្តី ដែលក្នុងនោះទាក់ទងនឹង
ការបញ្ចេញពង
ការផលិតមេជីវិតឈ្មោលអោយបានគ្រប់គ្រាន់ និងមានផ្លូវបង្ហូរល្អ
ការដឹកជញ្ជូនពងញីពីកន្សោមពងមកដៃស្បូន និង ការដឹកជញ្ជូនពងបង្កកំនើតពីដៃស្បូនមកកាន់តួស្បូនមិនមានការរាំងស្ទះ
ដើម្បីចាក់ឬសគល់ និង ការលូតលាស់នៅក្នុងស្បូន។ ដូច្នេះបើមានមូលហេតុខាងលើកើតនៅលើគូរស្រករណាមួយ វាអាចជាមូលហេតុនៃការគ្មានកូនសំរាប់គូរស្រករនោះ ហើយមូលហេតុទាំងនោះអាចបណ្តាលមកពី :
ធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាពិបាកក្នុងការមានកូន?
ដើម្បីដោះស្រាយនូវបញ្ហាពិបាកឬការមិនមានកូននេះ គឺទាមទារអោយគូរស្រករទាំងអស់ដែលមានបំណងចង់បានកូន មកពិគ្រោះយោបល់ ពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញ និងស្រាវជ្រាវរកមូលហេតុផ្សេងៗពិតប្រាកដែលទាក់ទងជាមួយបុរស និង ស្រី្ត ដែលជាមូលហេតុធ្វើអោយគ្មានកូន ដើម្បីកុំអោយពេលវេលាកន្លងហួស ហើយអាយុកាន់តែច្រើន កំនើននៃការមិនមានកូន កាន់តែកើនឡើងដែរ។ ទាំងអស់នេះក៏ទាមទារអោយគូរស្រករទាំងអស់ចូលរួមក្នុងការអត់ធ្មត់រង់ចាំពេលវេលាសមស្រប ចំណាយថវិកាខ្លះ ដើម្បីសំរេចបំណងប្រាថ្នា។
ដូចនេះ សូមអញ្ចើញមកគ្លីនិករ៉ាក់ ដើម្បីទទួលសេវាកម្មប្រឹក្សានិងពិនិត្យអំពីបញ្ហាពិបាកក្នុងការមានកូន ដើម្បីកុំអោយពេលវេលាកន្លងហួស និងដើម្បីបញ្ចៀសនូវវិបត្តិដែលអាចប៉ះពាល់ដល់សង្គមគ្រួសារឈានទៅរកការលែងលះគ្នា បែកបាក់ ឬជម្ងឺធ្លាក់ទឹកចិត្តជាដើម។ សម្រាប់ព័ត៌មានបន្ថែមសូមទូរសព្ទទៅកាន់អ្នកផ្តល់ប្រឹក្សាតាមរយៈលេខ៖ ០១០ ៨១២ ៨១២/ ០៨៩ ៣៣៣ ៩៩០/ ០៨៨ ៧ ១០៧ ១០៧
មតិយោបល់