
៨យ៉ាងដែលអ្នកប្រហែលមិនដឹងអំពីលិង្គរបស់អ្នក!
១. ភាពរឹងនៃលិង្គ ថែរក្សាទម្រង់៖
លិង្គរបស់អ្នកត្រូវឡើងរឹងជាប្រចាំ ដើម្បីរក្សារូបរាងនៃលិង្គ នេះបើយោងតាម លោកសាស្រ្តាចារ្យ ថូបៀស ខូល័រជាជំនួយការសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៃជំងឺប្រព័ន្ធផ្លូវទឹកនោម នៃសាកលវិទ្យាល័យ សោធើន អេលីណ័យ។ លោកខូល័របានបញ្ជាក់ថា ដើម្បីរក្សាសុខភាពនៃលិង្គឱ្យបានល្អ
សាច់ដុំរលោងនៃលិង្គត្រូវតែត្រូវបានបំពេញដោយអុកស៊ីហ្សែនតាមកាលកំណត់ដោយឈាមដែលហូរចូលលិង្គហើយធ្វើឱ្យលិង្គឡើងរឹង។
សូមកុំមានការព្រួយបារម្ភ បើទោះជាអ្នកជាបុរសដែលមានកាយសម្បទាប្រក្រតី ប៉ុន្តែមិនដែលមានការឡើងរឹងរបស់លិង្គក្នុងពេលថ្ងៃទេ (មានន័យថាមិនមានស្ថានភាពអ្វីដែលធ្វើឱ្យគាត់មានអារម្មណ៍ស្រើបស្រាលអស់រយៈពេលជាយូរ) ក៏ខួរក្បាលរបស់អ្នកមានមុខងារថែទាំលិង្គដោយស្វ័យប្រវត្តិ។ ការបញ្ជាចេញពីខួរក្បាល ធ្វើឱ្យមានការឡើងរឹងរបស់លិង្គក្នុងសុបិន្តក្នុងអំឡុងពេលនៃដំណាក់កាលការគេងលង់លក់ដំណាក់កាលទី៤ (ដំណាក់កាល REM 1 ) ។ អ្នកអាចសុបិន្តឃើញ អ្នកកំពុងរួមភេទយ៉ាងរោលរាល ឬអ្នកសុបិន្តអាក្រក់ឃើញខ្មោចឆៅ។ នោះគឺជារឿងធម្មតា! ប៉ុន្តែបុរសខ្លះ លិង្គរបស់គាត់មិនអាចឡើងរឹងបាន ដូចជាអ្នកដែលមានរបួសសរសៃប្រសាទ ឬអ្នកដែលខូចសរសៃប្រសាទ ឬសរសៃឈាមដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម។ លោកខូល័រ បានលើកឡើងថាប្រសិនបើគាត់មិនធ្វើអ្វីដើម្បីរក្សាការឡើងរឹងរបស់លិង្គធម្មតាទេ លិង្គនឹងរួញខ្លី។ ហេតុនេះគាត់ត្រូវស្វែងរកឧបករណ៍ជំនួយដើម្បីធ្វើ ឱ្យលិង្គរបស់គាត់ឡើងរឹងដើម្បីឱ្យឈាមរត់មកបំពេញសរសៃឈាម ថែរក្សាលិង្គឱ្យមានសុខភាពល្អ"។ បើគ្មានការឡើងរឹងរបស់លិង្គជាប្រចាំទេ ជាលិកាលិង្គអាចប្រែទៅជាយឺត និងរួញ ដែលធ្វើឱ្យលិង្គខ្លីជាង ១-២ សង់ទីម៉ែត្រ។
២. ភាពឡើងរឹងនៃលិង្គ មានកម្រិតខុសគ្នា
ជាទូទៅទំហំនៃលិង្គដែលមិនរឹង និងប្រវែងលិង្គពេញលេញនៅក្នុងពេលឡើងរឹងរបស់បុរសមិនមាន?មូលដ្ឋានស្តង់ដារនោះឡើយ។ នៅក្នុងការសិក្សាមួយ ទៅលើបុរស ៨០ នាក់ បានរកឃើញថាប្រវែងលិង្គដែលមិនទាន់ឡើងរឹង និងលិង្គដែលឡើងរឹង គឹស្តិតចន្លោះពីតិចជាងមួយភាគបួនអ៊ីញ (០.៦៣ សង់ទីម៉ែត្រ) ទៅ៣.៥ អ៊ីញ(៨.៨៩ សង់ទីម៉ែត្រ)។ យោងតាមការសិក្សានេះ អ្នកមិនអាចសន្មត់ថាបុរសដែលមានលិង្គធំ នឹងអាចរឹតតែធំខ្លាំងនៅពេលដែលមានការឡើងរឹងរបស់លិង្គនោះទេ។ ហើយបុរសដែលមានលិង្គមើលទៅតូចអាចនឹងមានលិង្គធំគួរឱ្យភ្ញាក់ផ្អើល នៅពេលឡើងរឹង។ មានការវិភាគលើការវាស់វែងជាងរាប់ពាន់ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវផ្នែកផ្លូវភេទ។ លោកអាល់ហ្វ្រឺត ឃីនសេ (Alfred Kinsey) បានបង្ហាញថា លិង្គខ្លីៗមានទំនោរកើនឡើងប្រហែលពីរដងបើធៀបនឹងលិង្គដែលមានប្រវែងវែង។ ទោះជាយ៉ាងណា ទិន្នន័យរបស់ ឃីនសេ បានបង្ហាញថាលិង្គប្រហែល 12% មានការរីក និងធំ ប្រហែល ១ភាគ៣ប៉ុណ្ណោះនៅពេលមានការឡើងរឹង ហើយប្រហែល 7% អាចកើនឡើងប្រវែងទ្វេរដងនៅពេលលិង្គឡើងរឹង។
៣. តំបន់រីករាយនៅលិង្គ
អ្នកស្រាវជ្រាវបានសួរបុរសដែលមានសុខភាពល្អចំនួន ៨១នាក់ ដើម្បីវាយតម្លៃរំញោចប្រែប្រួលនៃតំបន់ផ្សេងៗនៃរាងកាយរបស់ពួកគេ ដូចជាលិង្គ ពងស្វាស រន្ធគូថ ក្បាលសុដន់ និងកជាដើម។ ផ្នែកខាងក្រោមនៃក្បាលលិង្គ និងផ្នែកខាងក្រោមនៃតួលិង្គមានកម្រិតរសើបខ្ពស់បំផុតសម្រាប់បុរសភាគច្រើន បន្ទាប់មកផ្នែកខាងលើ ផ្នែកខាងឆ្វេង និងខាងស្ដាំនៃក្បាលលិង្គ ផ្នែកខាងលើនៃតួលិង្គ ផ្នែកខាងលើ និងខាងក្រោមនៃគន្លាក់សសៃពកលើតួលិង្គ និងស្បែកគ្របក្បាលលិង្គ (សម្រាប់ជនជាតិភាគតិចនៃបុរសដែលមិនបានកាត់ស្បែកចុងលិង្គ)។ ការសិក្សានេះត្រូវបានរាយការណ៍នៅក្នុងព្រឹត្តិបត្រអន្តរជាតិ ប្រព័ន្ធទឹកនោមអង់គ្លេស (British Journal of Urology International) ក្នុងឆ្នាំ ២០០៩។
៤. រំញោចប្រែប្រួលថយចុះទៅតាមអាយុ
ការសិក្សាបង្ហាញថា លិង្គនឹងបាត់បង់ភាពរសើបជាលំដាប់នៅពេលបុរសមានអាយុច្រើនទៅៗ ទោះបីជាវាពិបាកក្នុងការនិយាយឱ្យច្បាស់ថាក្នុងកម្រិតប៉ុន្មានក៏ដោយ។ អ្នកស្រាវជ្រាវ បានប្រើវិធីផ្សេងគ្នាដើម្បីភ្ញោចលិង្គ និងវាស់ស្ទង់ភាពប្រែប្រួល។ ភាពរសើបនៃលិង្គនេះត្រូវបានវាស់ស្ទង់តាមរយៈរំញោចកម្រិតតិចបំផុតដែលបុរសអាចមានអារម្មណ៍ដែលគេហៅថាវិធីវាស់កម្រិតនៃរំញោច" ។ ទោះបីជាមានភាពខុសគ្នារវាងការសិក្សាជាច្រើនក៏ដោយលទ្ធផលនៃទិន្នន័យបានបង្ហាញពីនិន្នាការស្ទើរតែដូចគ្នា។ ជាលទ្ធផល បុរសដែលមានអាយុចាប់ពី ២៥ ឆ្នាំ ភាពប្រែប្រួលចាប់ផ្តើមថយចុះ ហើយ ភាពថយចុះ និងប្រែប្រួលយ៉ាងខ្លាំង ត្រូវបានគេឃើញនៅចន្លោះបុរសអាយុ ៦៥ ទៅ ៧៥ ឆ្នាំ។ ទោះជាយ៉ាងណា អ្វីដែលគេមិនសូវច្បាស់នោះគឺថាតើបុរសពិតជាកត់សម្គាល់ខ្លួនឯងនូវការបាត់បង់អារម្មណ៍នៅពេលពួកគាត់ចាស់ដែរឬទេ។ អ្នកជំនាញបានលើកឡើងថា បើទោះជាពួកគាត់ដឹងថាខ្លួនបាត់បង់អារម្មណ៍នៅពេលដែលមានវ័យចំណាស់ក៏ដោយប៉ុន្តែអតិថិជនដែលមកស្វែងរកការថែទាំ កម្រនឹងបញ្ជាក់ជូនអំពីបញ្ហានេះណាស់ គឺមានតែការលើកឡើងអំពីភាពលំបាកនៃការឡើងរឹងនៃលិង្គ និងភាពលំបាកក្នុងការឈានដល់កម្រិតកំពូលតែប៉ុណ្ណោះ។
៥. លិង្គក៏ត្រូវការឧបករណ៍រំញ័រ
ឧបករណ៍រំញ័រមិនត្រឹមតែប្រើប្រាស់សម្រាប់ស្ត្រីប៉ុណ្ណោះទេ។ ឧបករណ៍នេះក៏អាចសាកល្បងប្រើប្រាស់សម្រាប់លិង្គផងដែរ។ ជាការពិត ការរំញ័រមានប្រសិទ្ធភាពខ្លាំងនៅលើលិង្គ ដែលជារឿយៗបុរសដែលមានរបួសឆ្អឹងខ្នងអាចបញ្ចេញទឹកកាមបាន ដោយមានជំនួយពីឧបករណ៍រំញ័រវេជ្ជសាស្ត្រពិសេស។ សម្រាប់ការព្យាបាលបែបនេះ គឺតាមរយៈការដាក់ឧបករណ៍រំញ័រជាធម្មតាទល់នឹងផ្នែកខាងក្រោមនៃក្បាលលិង្គ។ លោកឃូល័របានលើកឡើងថា "ឧបករណ៍រំញ័រកម្រិតវេជ្ជសាស្រ្តមិនចាំបាច់មានកម្រិតរំញ័រខ្លាំងនោះទេព្រោះវាគ្រាន់តែប្រើប្រាស់ដើម្បីរំញោចត្រង់ផ្នែកនៃប្រព័ន្ធសរសៃប្រសាទដែលពាក់ព័ន្ធនឹងការបញ្ចេញទឹកកាមតែប៉ុណ្ណោះ។ នៅពេលដែលអតិថិជនគាត់ ស្នើសុំការប្រឹក្សាយោបល់អំពីការពន្យាពេលនៃការបញ្ចេញទឹកកាម ឬការលំបាកដល់ការឈានដល់ចំណុចកំពូល គាត់ណែនាំឱ្យសាកល្បងប្រើឧបករណ៍ម៉ាស្សាញ័រសម្រាប់ប្រើប្រាស់។ ទោះបីជាបុរសភាគច្រើនមិនត្រូវការឧបករណ៍រំញ័រ ដើម្បីឈានដល់ចំណុចកំពូលក៏ដោយ ក៏អ្នកជំនាញបានលើកឡើងថាឧបករណ៍រំញ័រអាចជួយបុរសដែលមានបញ្ហាការបញ្ចេញទឹកកាម ហើយអ្នកដែលមិនបញ្ហាក៏អាចប្រើវាជាការសាកល្បងសប្បាយរីករាយបាន។
៦. ប្រវែងលិង្គរបស់អ្នកពិតប្រាកដ វែងជាងការគិត
បុរសភាគច្រើននឹងមានមោទនភាពនៅពេលដែលដឹងថាលិង្គរបស់ពួកគេមានប្រវែងពីរដងនៃប្រវែងដែលគាត់គិត (នៅផ្នែកខាងក្រៅដែលគាត់ឃើញនឹងភ្នែក)" ។ ប្រវែងពាក់កណ្តាលនៃលិង្គស្ថិតនៅក្នុងខ្លួន។ វាប្រៀបដូចជាអ្នកមិនបានឃើញរូបរាងនៃដើមឈើធំមួយដែលមានឬសចាក់នៅក្នុងដីយ៉ាងធំ និងជ្រៅយ៉ាងដូច្នេះដែរ។ អ្នកមិនឃើញឫសនៃលិង្គរបស់អ្នកជាប់នៅក្នុងឆ្អឹងអាងត្រគាក ហើយជាប់នឹងផ្នែកនៃឆ្អឹងត្រកៀកផ្នែកខាងមុខ របស់អ្នកទេ។ ប្រសិនបើនៅក្នុងរូបភាពដែលអ្នកធ្វើការស្គេន លិង្គមានរាងដូចដងឈើរាងកាច់ ១២០ ដឺក្រេ (មានន័យថាពា់កណ្តាលនៅក្រៅខ្លួន និងពាក់កណ្តាលទៀតនៅក្នុងខ្លួន)។
៧. លិង្គរបស់អ្នកគឺជាជម្រក
ស្បែកលិង្គរបស់អ្នកគឺជាជម្រកនៃបណ្តុះបាក់តេរីចម្រុះ។ យោងតាម អ្នកស្រាវជ្រាវនៅវិទ្យាស្ថានបកស្រាយអំពីស្សែន (Translational Genomics Research Institute) បានប្រើការធ្វើតេស្តហ្សែនដើម្បីកំណត់អត្តសញ្ញាណបាក់តេរីដែលបានរកឃើញនៅលើលិង្គរបស់បុរស។
ការសិក្សាបានបង្ហាញថាមានបាក់តេរីសរុបចំនួន ៤២ ប្រភេទដែលរស់នៅលើស្បែកលិង្គ។ អ្នកស្រាវជ្រាវបាននិយាយថាយើងឃើញថារាងកាយរបស់មនុស្សពិតជាប្រព័ន្ធអេកូឡូស៊ី ។ ការសិក្សានេះបានបង្ហាញថា លិង្គដែលមិនបានកាត់ស្បែកចុងលិង្គ និងលិង្គដែលបានកាត់ស្បែក មិនមានប្រភេទបាក់តេរី និងចំនួនបាក់តេរីដូចគ្នានោះទេ។ អ្នកស្រាវជ្រាវដំបូងបានវិភាគសំណាកពីលិង្គរបស់បុរសចំនួន ១២ នាក់ដែលគ្រោងនឹងកាត់ស្បែកចុងលិង្គ។ ក្រុមសំណាកទាំងអស់ត្រូវបានគេយកមកវិភាគម្ដងទៀត បន្ទាប់ពីគាត់ត្រូវបានកាត់ស្បែកចុងលិង្គរួចរាល់។ បន្ទាប់ពីកាត់ស្បែករួច មានបាក់តេរីតិចនៅលើលិង្គបុរស។ បាក់តេរីជាច្រើនប្រភេទដែលត្រូវបានរកឃើញថាមិនសូវកើតមាន ឬអវត្តមានបន្ទាប់ពីការកាត់ស្បែកគឺពពួកបាក់តេរី anaerobic ដែលភាគច្រើនមិនត្រូវការអុកស៊ីសែនដើម្បីលូតលាស់។ ផ្នត់ខាងក្នុងនៃស្បែកគ្របក្បាលលិង្គ គឺជាភ្នាសរំអិល ដូចជាផ្នែកខាងក្នុងនៃត្របកភ្នែករបស់មនុស្ស ហើយបាក់តេរីខ្លះលូតលាស់នៅក្នុងបរិយាកាសបែបនោះ មិនមែននៅលើស្បែកស្ងួតនោះទេ។ អ្នកស្រាវជ្រាវបាននិយាយថា ខ្ញុំប្រដូចវាទៅនឹងការកាប់ព្រៃឈើ។ អ្នកនឹងទទួលពន្លឺព្រះអាទិត្យកាន់តែច្រើន ហើយអ្នកនឹងផ្លាស់ប្តូរបរិស្ថានយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា ការសិក្សានេះត្រូវបានធ្វើឡើងជាមួយបុរសជនជាតិអ៊ូហ្គាន់ដា ក្នុងប្រទេសអ៊ូហ្កាន់ដា។ អ្នកស្រាវជ្រាវក៏បានបន្ថែមថាវាអាចនឹងមានការប្រែប្រួលខ្លះនៃប្រភេទបាក់តេរីដែលមានលើបុរសដែលរស់នៅកន្លែងផ្សេងទៀតនៃពិភពលោ ក ឬសូម្បីតែក្នុងចំណោមបុរសជនជាតិអ៊ូហ្គាន់ដាផ្សេងទៀត។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ មិនមែនការស្ទង់មើលពីបាក់តេរីនៅលើលិង្គរបស់បុរសនៅក្នុងពិភពលោក ទេ តែជាការស្វែងយល់អំពីការផ្លាស់ប្តូរបរិយាកាសនៃលិង្គក្រោយពីកាត់គ្រប់ក្បាលលិង្គ។ លទ្ធផលនៃការស្រាវជ្រាវអាចជួយពន្យល់ពីមូលហេតុដែលការកាត់ស្បែកត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យទាបនៃការឆ្លងមេរោគអេដស៍។ ទ្រឹស្ដីមួយគឺបាក់តេរី ប្រភេទ anaerobic អាចជំរុញឱ្យប្រព័ន្ធការពាររាងកាយឆ្លើយកោសិកាដែលងាយរងគ្រោះនឹងការឆ្លងមេរោគអេដស៍។
៨. បុរសភាគច្រើនមិនកាត់ស្បែកចុងលិង្គ
នៅទូទាំងពិភពលោក មានបុរស និងក្មេងប្រុសប្រហែល ៣៧% ទៅ ៣៩% ដែលមានអាយុពី ១៥ ឆ្នាំឡើងទៅត្រូវបានកាត់ស្បែកចុងលិង្គ (យោងតាមរបាយការណ៍ឆ្នាំ២០១៦ ដែលត្រូវបានចេញផ្សាយនៅក្នុងតារាងសុខភាពប្រជាជន)។ របាយការណ៍នេះបញ្ជាក់ថាអត្រាប្រែប្រួលខ្លាំងអាស្រ័យលើសាសនា និងសញ្ជាតិ។ បុរសជនជាតិជ្វីហ្វ និងមូស្លីមស្ទើរតែទាំងអស់នៅលើពិភពលោកបានកាត់ស្បែកលិង្គ ដែលមានចំនួនប្រហែល ៧០%
នៃបុរសដែលកាត់ស្បែកទាំងអស់នៅទូទាំងពិភពលោក។ ការស្រាវជ្រាវមួយចំនួនបង្ហាញថាអាចមានអត្ថប្រយោជន៍ចំពោះសុខភាពពីការកាត់ស្បែកចុងលិង្គនេះ។ ជាឧទាហរណ៍ បុរសដែលកាត់ស្បែកអាចទំនងជាមិនសូវចម្លងជំងឺកាមរោគទៅដៃគូរស្ត្រីរបស់គាត់ ឬការវិវត្តទៅជាមហារីកលិង្គជាដើម។ យោងតាមសេចក្តីថ្លែងការណ៍របស់ បណ្ឌិតសភាអាមេរិកខាងសុខភាពកុមារ (AAP) ក្នុងឆ្នាំ២០១២ បានបញ្ជាក់ថា ការវាយតម្លៃលើភស្តុតាងបច្ចុប្បន្នបង្ហាញថាអត្ថប្រយោជន៍សុខភាពនៃការកាត់ស្បែកចុងលិង្គរបស់បុរសមានចំនួនលើសពីហានិភ័យ ហើយអត្ថប្រយោជន៍នេះបង្ហាញអំពីភាពត្រឹមត្រូវនៃដំណើរការនេះសម្រាប់គ្រួសារដែលជ្រើសរើសជម្រើសកាត់ស្បែកចុងលិង្គ។ អត្ថប្រយោជន៍ជាក់លាក់ដែលត្រូវបានកំណត់អត្តសញ្ញាណរួមមានការការពារការឆ្លងមេរោគផ្លូវទឹកនោម មហារីកលិង្គ និងការចម្លងជំងឺកាមរោគមួយចំនួន រួមទាំងមេរោគអេដស៍ផងដែរ។
សេចក្តីថ្លែងការណ៍នេះក៏ត្រូវបានគាំទ្រដោយមហាវិទ្យាល័យសម្ភពអាមេរិក និងរោគស្ត្រីផងដែរ។ បន្ថែមពីនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗចុងក្រោយ ការសិក្សាជាច្រើនបានបង្ហាញថា បុរសដែលកាត់ស្បែកចុងលិង្គ ទំនងជាមិនសូវឆ្លងមេរោគអេដស៍ទេ។ អង្គការ អង្គការសុខភាពពិភពលោក (WHO) និង UNAIDS បានណែនាំអោយមានការកាត់ស្បែកចុងលិង្គបុរសជាវិធានការការពារមេរោគអេដស៍។ អង្គការសុខភាពពិភពលោកបាននិយាយថា មានភស្តុតាងគួរឱ្យចាប់អារម្មណ៍បានបង្ហាញថាការកាត់ស្បែករបស់បុរសកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគអេដស៍លើបុរ សប្រហែល ៦០% ក្នុងចំណោមដៃគូដែលមានភេទផ្ទុយគ្នា ។
ប្រភព៖ WebMD
មតិយោបល់