រំលងម៉ឺនុយទំព័រ

អាហារដ៏ល្អបំផុតដែលទទួលទាន មុនពេលរួមភេទ

អាហារដ៏ល្អបំផុតដែលទទួលទាន មុនពេលរួមភេទ

ព័ត៌មានសុខភាពយុវវ័យ
30

រាល់កង្វល់អំពីសុខភាពបុរស ស្ត្រី សូមទំនាក់ទំនងទៅកាន់ភ្នាក់ងាររបស់រ៉ាក់តាមទូរស័ព្ទលេខ ០១០ ៨១២​៨១២ ឬ ០៨៩​​ ៣៣៣ ៩៩០ ឬ ០៨៨ ៧១០៧ ១០៧  ឬឆាតទៅបណ្តាញសង្គមហ្វេសប៊ុករ៉ាក់ ដោយឥតគិតថ្លៃ។

អ្នកអាចមានចំងល់ចំពោះផលប្រយោជន៍នៃអាហារប្រចាំថ្ងៃ ថាតើវាជួយដល់សុខភាពរាងកាយរបស់យើងយ៉ាងដូចម្តេចខ្លះ? មានមតិយោបល់ជាច្រើនដូចគ្នា ដែលប្រាប់អ្នកថា ការទទួលអាហារប្រភេទ នេះ ឬប្រភេទនោះ នឹងជួយជំរុញដល់អារម្មណ៍ផ្លូវភេទ ជាដើម។ តែអ្នកបានប្រាកដចិត្តដោយរបៀបណាថា ព័ត៌មានដែលអ្នកទទួលបាន គឺត្រឹមត្រូវមែននោះ?

អត្ថបទខាងក្រោមនឹងចែករំលែកអំពីហេតុផលថាតើហេតុអ្វីបានជាអាហារទាំង១២ប្រភេទនេះ ជាអាហារដ៏ល្អបំផុតសម្រាប់អ្នកក្នុងការទទួលទាន មុនពេលអ្នកមានសម្ព័ន្ធភេទ ស្នេហាជាមួយដៃគូ?

១. អយស្ទ័រអយស្ទ័រ មានផ្ទុកទៅដោយសារធាតុស័ង្កសី ដែលជួយឱ្យរាងកាយរបស់អ្នកបង្កើតអ័រម៉ូនតេស្តូស្តេរ៉ូន។ នោះ​ជា​អ័រម៉ូន​ដែល​ដើរ​តួនាទី​យ៉ាង​ធំ​ក្នុង​អារម្មណ៍ និង​ចំណង់​ផ្លូវ​ភេទ​របស់​អ្នក។ ស័ង្កសីក៏អាចជួយបុរសបង្កើតមេជីវិតឈ្មោលបានកាន់តែច្រើនផងដែរ។ វាក៏អាចជួយមេជីវិតឈ្មោលទាំងនោះធ្វើចលនាបានប្រសើរជាងមុន។

តើអ្នកមិនមែនជាអ្នកចូលចិត្តហូបអយស្ទ័រ ឬប្រភេទខ្យង មែនទេ? អ្នកក៏អាចទទួលទានអាហារផ្សេងទៀតដែលមានជាតិស័ង្កសីខ្ពស់ដូចគ្នាដែរ ដូចជាសាច់គោ សាច់ជ្រូក គ្រាប់ធញ្ញជាតិ គ្រាប់ល្ពៅ គ្រាប់ស្វាយចន្ទី និងទឹកដោះគោជូរ។

២. ផ្លែទទឹមពេញមួយប្រវត្តិសាស្រ្ត ផ្លែឈើនេះត្រូវបានគេស្គាល់ថាជានិមិត្តសញ្ញានៃការមានកូន និងជាថ្នាំបង្កើនអារម្មណ៍នៃការរួមភេទ។ ទោះជាយ៉ាងណា ការយល់ឃើញនេះ គឺមានការពិតខ្លះ តែជារឿងដែលនិទានតគ្នាខ្លះ។ អ្នកជំនាញបាននិយាយថា ការផឹកទឹកផ្លែទទឹមអាចជួយបង្កើនអារម្មណ៍របស់អ្នក ធ្វើឱ្យប្រសើរឡើងនូវលំហូរឈាមរបស់អ្នក និងបង្កើនកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូន(អរម៉ូនភេទបុរស)។ ទាំង​អស់​នេះ​ហើយ​ដែល​អាច​បង្កើន​កម្ដៅ​នៅលើគ្រែគេងរបស់អ្នក។

៣. សូកូឡាវាគ្មានអ្វីចម្លែកទេដែលសូកូឡា និងស្នេហាដើរទន្ទឹមគ្នា។ ការព្យាបាលដ៏ផ្អែមនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបញ្ចេញសារធាតុ Serotonin ដែលជាប្រភេទអ័រម៉ូនលើកទឹកចិត្តដល់អារម្មណ៍នៃសុភមង្គល និងសុខុមាលភាព។ ការជំរុញអារម្មណ៍ដែលសូកូឡានាំមកអាចបង្កើនចំណង់ផ្លូវភេទរបស់អ្នកផងដែរ។ អារម្មណ៍នៃ       សុភមង្គលនេះ ​ក៏​មាន​សារធាតុ Phenylethylamine ជា​ច្រើន​ផង​ដែរ ដែល​ជា​សារធាតុ​គីមី​ក្នុង​ខួរក្បាល​ដែល​ទាក់ទង​នឹង​តណ្ហា និង​សេចក្ដី​ស្រឡាញ់។

៤. ស្ពៃខ្មៅ

ជាធម្មតារូបរាងនៃបន្លែនេះមិនត្រូវបានគេគិតថាជាបន្លែដែលមានភាពសិចស៊ីនោះទេ។ ប៉ុន្តែវាអាចជួយជំរុញចំណង់ផ្លូវភេទរបស់អ្នកឡើងតាមវិធីច្រើនជាងមួយ។ ស្លឹកបៃតងនេះសម្បូរទៅដោយម៉ាញេស្យូម ដែលជាសារធាតុរ៉ែដែលអាចបង្កើនអ័រម៉ូនតេស្តូស្តេរ៉ូនរបស់អ្នក។ វាក៏មានជាតិដែកផងដែរ ដែលអាចជួយដល់ចំណង់ សម្រើប ដល់ចំណុចកំពូល និងការពេញចិត្តខាងផ្លូវភេទ ជាពិសេសចំពោះស្ត្រី។

៥. ផ្លែឪឡឹកផ្លែ​ឈើ​នេះ​មាន​ផ្ទុក​អាស៊ីត​អាមីណូ​ដ៏​ច្រើន​ដែល​ហៅ​ថាស៊ីត្រូលីន (citrulline)។ រាងកាយរបស់អ្នកប្រែសារធាតុនេះ ទៅជា សារធាតុអាហ្គានីន (arginine) ដែលជាប្រភេទអាស៊ីតអាមីណូមួយទៀតដែលជួយសម្រួលសរសៃឈាមរបស់អ្នក។ វាជួយសម្រួល និងធ្វើឱ្យឈាមបូមចូលពេញក្នុងសរីរាង្គភេទរបស់អ្នក ទៅតាមរបៀបដូចគ្នា ដែលគេប្រើប្រាស់ថ្នាំ Viagra ធ្វើការព្យាបាលការងាប់នៃលិង្គដែរ។

៦. ផ្លែបឺរផ្លែ​ឈើ​ពណ៌​បៃតង​មួយនេះ​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់ និង​ជាតិ​សរសៃ​ដែល​ផ្តល់​ថាមពល​ដល់​បេះដូង​ដែល​អាច​ផ្តល់​ថាមពល​យូរអង្វែង​ក្នុង​បន្ទប់​គេង។ ផ្លែបឺរក៏មានវីតាមីនប៊ី ៦ (B6) ដែលអ្នកជំនាញនិយាយថាអាចដើរតួជាផ្នែកមួយដើម្បីបន្ធូរបន្ថយរោគសញ្ញា មុនពេលមករដូវ (PMS) ដូចជាអស់កម្លាំង ហើមពោះ និងតឹងណែន។ ទាំងអស់នេះអាចជួយធ្វើឱ្យស្ត្រីកាន់តែមានភាពងាយស្រួលក្នុងការចូលបង្កើនមនោសញ្ចេតនា។

៧. ផ្លែស្ត្របឺរីមិនថាគេជ្រលក់ក្នុងសូកូឡា ឬលាបជាមួយក្រែម ស្ត្របឺរី គឺជាចំណង់ចំណូលចិត្តដ៏រ៉ូមែនទិក។ អាហារនេះសម្បូរទៅដោយវីតាមីនស៊ី (Vitamin C) ដែលអាចជួយបង្កើនចំណង់ផ្លូវភេទរបស់អ្នក ជំរុញលំហូរឈាម និងបន្ធូរភាពតានតឹង និងការថប់បារម្ភ។ វាក៏ជួយឱ្យរាងកាយរបស់អ្នកបញ្ចេញនូវអ្វីដែលហៅថា អុកស៊ីតូស៊ីន កាន់តែច្រើនឡើង ដែលត្រូវបានគេស្គាល់ថាជាអរម៉ូន "ស្នេហា" ដោយសារតែវាមានទំនាក់ទំនងទៅនឹងការសម្រើបផ្លូវភេទ និងការឈានដល់ចំណុចកំពូល។

៨. កាហ្វេ ឬតែភេសជ្ជៈទាំងនេះផ្តល់កម្រិតជាតិកាហ្វេអ៊ីន ដែលជួយដល់ប្រព័ន្ធសរសៃប្រសាទរបស់អ្នក។ នេះអាចជួយបុរសមានសកម្មភាពនៅក្នុងបន្ទប់គេង។ ជាតិកាហ្វេអ៊ីនអាចបន្ថយឱកាសនៃការងាប់លិង្គផងដែរ។ កាហ្វេ និងតែក៏ផ្តល់ឱ្យអ្នកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយឱ្យអ្នកមានសុខភាពល្អ។ តែកុំព្យាយាមហូបវានៅពេលជិតដល់ម៉ោងចូលគេង ព្រោះវាអាចរំខានដំណេករបស់អ្នក។

៩. គ្រាប់ម៉ាកា

គ្រាប់ម៉ាកា មានដើម​កំណើត​នៅ​ភ្នំ​នៅប្រទេ ប៉េរូ។ ដើម​ម៉ាកា​ត្រូវ​បាន​គេ​ប្រើ​អស់​ជា​ច្រើន​សតវត្ស​មក​ហើយ ដើម្បី​បង្កើន​ ភាព​មាន​កូន (fertility)។ សព្វ​ថ្ងៃ​នេះ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ឫស​របស់​វា​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ។ សារធាតុភីតូនូទ្រៀន (Phytonutrients) នៅក្នុងរុក្ខជាតិអាចបង្កើនចំនួនមេជីវិតឈ្មោល និងមុខងារផ្លូវភេទផងដែរ។ ឫសរបស់ដើមម៉ាកា ជារឿយៗត្រូវបានលក់ជាម្សៅ វា​មាន​រសជាតិ​ហិល​ អ្នកអាចបន្ថែមវាទៅក្នុងទឹកដោះគោជូរ ទឹកក្រឡុក សាឡាត់ ស៊ុប ឬនំដុត។

១០. ត្រីដែលមានខ្លាញ់

ត្រីដូចជាត្រីសាម៉ុង ត្រីសាឌីន និងត្រីម៉ាកែល មានអូមេហ្គា៣ ច្រើន។ ខ្លាញ់ដែលមានសុខភាពល្អទាំងនេះជួយបន្ថយការរលាកនៅក្នុងខ្លួនរបស់អ្នក។ វាអាចជួយដល់សុខភាពផ្លូវភេទរបស់អ្នកផងដែរ។ ប្រសិនបើអ្នកមិនមែនជាអ្នកចូលចិត្តអាហារសមុទ្រទេ អ្នកក៏អាចទទួលបានអូមេហ្គា៣ នៅក្នុងគ្រាប់ពូជធ្មៃ គ្រាប់ជី និងគ្រាប់ខួរក្បាលផងដែរ។

១១. ចៀសវាងការប្រើគ្រឿងស្រវឹងជោគជាំ

គ្រឿងស្រវឹងសម្រាប់មនុស្សពេញវ័យមួយកែវអាចជួយអ្នកឱ្យសម្រាក។ ប៉ុន្តែ​នៅពេលដែលអ្នកទទួលទាន ពីរបីកែវ ឬ​ច្រើន​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក។ នោះ​ក៏​ព្រោះ​តែ​ជាតិ​អាល់កុល​បន្ថយ​អ័រម៉ូន​តេស្តូស្តេរ៉ូន និង​បង្អាក់​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក ដែល​ប៉ះពាល់​ដល់​ឈាម​រត់ និង​អារម្មណ៍​សរសៃប្រសាទ។ ដូច្នេះ វា​អាច​នឹង​ពិបាក​សម្រាប់​អ្នក​ក្នុង​បង្កើនអារម្មណ៍ផ្លូវភេទ។ ការផឹកច្រើនពេកក៏អាចធ្វើឱ្យអ្នកខ្សោះជាតិទឹកផងដែរ។ នោះអាចនាំឱ្យអស់កម្លាំង ឈឺក្បាល និងស្ងួតទ្វារមាស។

១២. ចៀសវាងប្រភេទអាហារដែលមានផ្ទុកសារជាតិខ្លាញ់ឆ្អែត

អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ដូច​ជា​សាច់គោ និង​ប័រ អាច​ប៉ះពាល់​ដល់​ចរន្តឈាម​របស់​អ្នក​តាម​ពេលវេលា​។ នេះអាចពន្យឺតលំហូរឈាមទៅកាន់សរីរាង្គភេទរបស់អ្នក។ ក្នុងរយៈពេលខ្លី របបអាហារដែលមានសាច់ គួរតែត្រូវកាត់បន្ថយ។ ការ​ញ៉ាំ​សាច់ច្រើនក៏​នាំ​ឱ្យអ្នក​មាន​ក្លិន​ខ្លួន​មិនល្អ​ផងដែរ។

អត្ថបទដោយ: RHAC

មតិយោបល់