តួនាទី: មន្រ្តីលទ្ធកម្ម និងរដ្ឋបាល (Admin & Procurement Officer)
ទីតាំង: ការិយាល័យកណ្តាលរាជធានីភ្នំពេញ
បិទទទួលពាក្យ: 22 កក្កដា 2024
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទដោយរាប់បញ្ចូលសុខភាពមាតា ទារក និងបង្ការអេដស៍ ។ រ៉ាក់កំពុងប្រតិបត្តិគម្រោងក្នុង១៩ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។
ភារៈកិច្ចចំបង៖
១. ការងារធ្វើលទ្ធកម្ម និងគ្រប់គ្រងសម្ភារៈ
ធ្វើការជាមួយអ្នកពាក់ព័ន្ធកំណត់ពីផែនការប្រចាំឆ្នាំស្តីពីតម្រូវការសម្ភារៈប្រើប្រាស់ និងបរិក្ខារ
ផ្ទៀងផ្ទាត់កញ្ចប់ថវិកាដែលប្រើប្រាស់សម្រាប់ការទិញសម្ភារៈ បរិក្ខារ និងទទួលខុសត្រូវលើការទិញ
រៀបចំ និងធ្វើបច្ចុប្បន្នភាពលើសារពើភ័ណ្ឌទាំងអស់ និងធានាថារាល់សម្ភារៈទាំងអស់មានលេខកូដសំគាល់
រៀបចំរបាយការណ៍ និងរាប់ដោយផ្ទាល់នូវរាល់ សារពើភ័ណ្ឌចុះបញ្ជីទាំងអស់ជារៀងរាល់ឆ្នាំ
ធ្វើរបាយការណ៍ និងធ្វើបច្ចុប្បន្នភាពលើចំនួន រថយន្ត និងទោចក្រក្រយាន្តយន្ត ទាំងអស់
គ្រប់គ្រងសម្ភារៈ និងធានាសម្ភារៈនៅក្នុងឃ្លាំងរៀបតាមលំដាប់លំដោយ និងរៀបរយ
រៀបចំ និងគ្រប់គ្រងលើបញ្ជីសម្ភារៈដែលចែកចាយ ឬចូលឃ្លាំង
ទទួលខុសត្រូវលើការស្វែងរកសេវាជួសជុល តំឡើង និងដោះចេញរាល់ទ្រព្យសកម្មទាំងអស់
ត្រួតពិនិត្យ និងកត់ត្រាច្បាស់លាស់នូវរបាយការណ៍សម្ភារៈដែលបែកបាក់ ឬខូចខាត
២. ការងាររដ្ឋបាល
គ្រប់គ្រងសន្តិសុខ និងបុគ្គលិកសំអាត
ទទួលភ្ញៀវដែលអញ្ជើញមកកាន់ការិយាល័យកណ្តាល និងធ្វើទំនាក់ទំនងដល់អ្នកណាត់ជួប
សហការណ៍ និងរៀបចំកុងត្រាការិយាល័យកណ្តាល និងតាមបណ្តាលខេត្ត
ធានារាល់ឯកសារការលក់ ទិញ និងរបាយការណ៍សារពើភ័ណ្ឌទាំងអស់ត្រូវបានទុកដាក់ត្រឹមត្រូវ
ធានារាល់ដំណើរការ និងសម្របសម្រួលក្នុងការដឹកជញ្ជូនសម្ភារៈ និងរបាយការណ៍សារពើភ័ណ្ឌទាំងអស់ឱ្យដល់គោលដៅ និងមានសុវត្ថិភាព
ទទួលខុសត្រូវលើការរៀបចំកិច្ចប្រជុំនានាទាំងសម្ភារៈ ទីតាំង មធ្យោបាយដឹកជញ្ជូនរបស់កម្មវិធីគម្រោង
មានជំនាញរៀបចំ ទំនាក់ទំនង សរសេររបាយការណ៍ និងកំណត់ត្រាអង្គប្រជុំ
គាំទ្រដល់សកម្មភាពណាមួយដែលមានការចាត់តាំងពីអ្នកគ្រប់គ្រង ជាម្តងម្កាល។
លក្ខណៈសម្បត្តិ:
- សញ្ញាបត្របរិញ្ញាបត្រប្រហាក់ប្រហែល
- បទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំផ្នែកលទ្ធកម្ម រដ្ឋបាល ឬជំនាញប្រហាក់ប្រហែល
- មានសមត្ថភាពសរសេរ និងទំនាក់ទំនង ទាំងភាសាអង់គ្លេស និងខ្មែរ
- ចេះប្រើប្រាស់ Computer Microsoft Offices, Excel, Internet and Email
- អាចធ្វើដំណើរទៅបំពេញការងារនៅតាមបណ្តាលខេត្តម្តងម្កាល
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail : admin@rhac.org.kh
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់