រំលងម៉ឺនុយទំព័រ

សារគន្លឹះ សុខភាព៖ បុរសវ័យជំទង់គួរដឹងអ្វីខ្លះពីរាងកាយរបស់ខ្លួន?

សារគន្លឹះ សុខភាព៖ បុរសវ័យជំទង់គួរដឹងអ្វីខ្លះពីរាងកាយរបស់ខ្លួន?

ព័ត៌មានសុខភាពយុវវ័យ
363

ក្មេងជំទង់ដែលមានរាងកាយជាបុរស អាចជួបប្រទះនូវកង្វល់ និងសំនួរជាច្រើនអំពីការលូតលាស់នៃរាងកាយ និងភាពពេញវ័យរបស់ខ្លួន។ ប៉ុន្តែពួកគេកម្រទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យឬអ្នកជំនាញណាស់ បើទោះជាក្នុងអំឡុងពេលទៅពិនិត្យសុខភាពទូទៅផ្សេងទៀត ក៏ពួកគេមិនតែងតែមានអារម្មណ៍ស្រណុកចិត្តក្នុងការលើកយកបញ្ហានៃរាងកាយមកពិភាក្សានោះដែរ។

សូមធ្វើការចាប់អារម្មណ៍លើរាងកាយអ្នកជាមួយនឹងយើង!

ភាពពេញវ័យនៃរាងកាយបុរសចាប់ផ្តើមចន្លោះអាយុ ៩ ទៅ១៤ឆ្នាំ។ ការលូតលាស់ត្រូវបែងចែកជា ៥ដំណាក់កាល៖

  • មានការរីកធំនៃពងស្វាស ដល់បរិមាណធំជាង ឬស្មើនឹង ២,៥ សង់ទីម៉ែត្រ។
  • ទំហំលិង្គរីកឡើង (ដំបូងគឺលូតលាស់ប្រវែង ហើយបន្ទាប់មកគឺអង្កត់ផ្ចិត) អមដោយការលូតលាស់រោមលើប្រដាប់ភេទ (ដំណាក់កាលទី១)។
  • ការបញ្ចេញទឹកកាមដំបូង អាចកើតឡើងនៅក្នុងអំឡុងពេល២ឆ្នាំ (ដំណាក់កាលទី២) ឬ៣ឆ្នាំបន្ទាប់ពីប្រែប្រួលរាងកាយ (ដំណាក់កាលទី៣)។
  • ក្នុងអំឡុងពេល នៃដំណាក់កាលទី៣ ដល់ទី៤ ល្បឿននៃការលូតលាស់រាងកាយកើនឡើងខ្លាំង ដូចជា សម្លេងចាប់ផ្តើមផ្លាស់ប្តូរ រីកដើមទ្រូង ស្មា សាច់ដុំ ជាដើម។
  • ល្បឿននៃការលូតកម្ពស់ខ្ពស់បំផុត​ចាប់ពី៥,៨ សង់ទីម៉ែត្រ/ឆ្នាំ ដល់ ១៣,១ សង់ទីម៉ែត្រ/ឆ្នាំ។​ ជាធម្មតាគឺស្ថិតក្នុងដំណាក់កាលទី៤។
  • មានពុកមាត់ ពុកចង្កានិង រោមក្លៀក
  • ទំហំនៃពងស្វាសធម្មតារបស់បុរសដែលអភិវឌ្ឍពេញលេញគឺចន្លោះពី ៤ សង់ទីម៉ែត្រទៅ ៦ សង់ទីម៉ែត្រ នៅក្នុងដំណាក់កាលទី៥។

ប្រភព៖ National Center of Biotechnology Information (NCBI)

អត្ថបទដោយ: RHAC

មតិយោបល់