រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសអ្នកសាងសង់

ដំណឹងជ្រើសរើសអ្នកសាងសង់

អាជីព និងឱកាស
71

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ។ អង្គការរ៉ាក់ កំពុងអនុវត្តសកម្មភាពក្នុង ១៩ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈគម្រោង «ពង្រឹងសុខភាព និងលើកកំពស់សិទ្ធិយុវតី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង  ​អនាម័យពេលមករដូវ (HER AIM)» បច្ចុប្បន្នអង្គការរ៉ាក់កំពុងស្វែងរកអ្នកសាងសង់ក្នុងសហគមន៍/តំបន់ ដែលមានសមត្ថភាព និងចំណេះជំនាញ ដើម្បីសាងសង់បង្គន់អនាម័យ ចំនួន៤០ និងបន្ទប់សុខភាព ចំនួន៤បន្ទប់ ដែលមានទីតាំងស្ថិតនៅក្នុងអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ អនុវិទ្យាល័យវត្តសំឡាញ អនុវិទ្យាល័យដើមស្នាយ និងអនុវិទ្យាល័យក្រាំងស្នាយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកអង្គរជ័យ ស្រុកកំពង់ត្រាច និងស្រុកឈូក នៃខេត្តកំពត។ ប្រសិនបើលោក លោកស្រី មានចំណាប់អារម្មណ៍ចូលរួមដេញថ្លៃក្នុងការសាងសង់ខាងលើ សូមទាក់ទងមកកាន់ទូរសព្ទលេខ៖  023 882 046 /​077300307 ​ឬតាមអាសយដ្ឋានអ៊ីមែល admin@rhac.org.kh ។ ឈប់ទទួលពាក្យដេញថ្លៃនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់