រ៉ាក់ ធ្វើការផ្នែកសុខភាពស្រ្តី សុខភាពផ្លូវភេទ បន្តពូជ យើងធ្វើការជាមួយស្ត្រី យុវវ័យ និងក្រុមងាយរងគ្រោះនានាក្នុងទីប្រជុំជន និងក្នុងទីជនបទ ក្នុងប្រទេសកម្ពុជា។ ក្នុង គម្រោងបង្ការអេដស៏ភូមិភាគឧត្ដរ របស់រ៉ាក់ត្រូវការជ្រើសរើសបុគ្គលិកផ្នែក អ្នកបើកបរ ០១នាក់។
តម្រូវការផ្នែកចំណេះដឹង និងបទពិសោធន៍ៈ
- បានបញ្ចប់ការសិក្សានៅវិទ្យាល័យ, មានចំណេះដឹងផ្នែកភាសាអង់គ្លេសកាន់តែប្រសើរ
- មានប័ណ្ណបើកបរដែលនៅមានសុពលភាព
- មានបទពិសោធន៍បើកបរយ៉ាងតិចបីឆ្នាំ
- មានចំណេះដឹងល្អ លើម៉ាស៊ីនយានយន្តជាមូលដ្ឋាន
- បុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ ឧហ្សាហ៍ព្យាយាម និងចេះជួយគ្នា
- កម្រិតនៃការអត់ធ្មត់ខ្ពស់
- មានឆន្ទៈក្នុងការធ្វើការធ្វើដំណើរទៅកាន់ទីតាំងការងារ ទោះបីជាតំបន់ដាច់ស្រយាលក៏ដោយ
- មានចំនេះដឹង ឬបទពិសោធន៍ស្គាល់ផ្លូវនិងទីតាំងភូមិសាស្រ្ត
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេប និងពាក្យសុំបម្រើកាងារមានបញ្ជាក់ពីមុខដំណែង និងទីតាំងបម្រើការងារដូចប្រកាសខាងលើនៅក្នុងប្រវត្ដិរូបសង្ខេប។ សូមដាក់ពាក្យតាមរយៈអ៊ីម៉ែលមកកាន់admin@rhac.org.khឬការិយាល័យរបស់រ៉ាក់នៅទីស្នាក់ការកណ្ដាល ផ្ទះលេខ ០៥ ផ្លូវលេខ ៦០០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង៥ ល្ងាច។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវអញ្ជើញមកធ្វើការសម្ភាសន៍។ សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ០២៣ ៨៨២ ០៤៦ ។
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់