រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសបុគ្គលិក៖ មន្ត្រីគម្រោង (Project Field Officer)ទីកន្លែង៖ ខេត្តកំពត

ដំណឹងជ្រើសរើសបុគ្គលិក៖ មន្ត្រីគម្រោង (Project Field Officer)ទីកន្លែង៖ ខេត្តកំពត

អាជីព និងឱកាស
220

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទ ហើយរ៉ាក់កំពុងអនុវត្តសកម្មភាពក្នុង១៩ខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជាមន្ត្រីគម្រោង(Project Field Officer) ចំនួន0១រូប ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពត ដើម្បីអនុវត្តការលើកកម្ពស់សុខភាព និងការលើកកម្ពស់សិទ្ធិសម្រាប់ក្មេងស្រីវ័យជំទង់ តាមរយៈគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងអនាម័យពេលមករដូវ ធានាបាននូវការផ្គត់ផ្គង់សម្ភារៈពេលមករដូវ ព្រមទាំងផ្តល់ឱ្យក្មេងស្រីនូវអារម្មណ៍សុវត្ថិភាពនិងគ្មានការរើសអើងកំឡុងពេលមករដូវ (Health Enhancement and Rights Upholding for Adolescent Girls through Improved Menstrual Hygiene Management)។

តួនាទីនិងទំនួលខុសត្រូវចម្បង៖

  • ជួយបង្កើតផែនការការងារប្រចាំខែ ប្រចាំត្រីមាសនិងប្រចាំឆ្នាំ ហើយដាក់ជូនប្រធានកម្មវិធីដើម្បីត្រួតពិនិត្យ

  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលារៀន អាជ្ញាធរ និងសិស្សានុសិស្ស ដើម្បីតាមដានជាប្រចាំអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពគម្រោង

  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលារៀន ដើម្បីអនុវត្តគោលការណ៍ណែនាំយេនឌ័ររបស់ក្រសួងអប់រំ (MoEY’s Gender-Friendly Guideline)

  • ធានាបាននូវការផ្គត់ផ្គង់សំឡីនិងសម្ភារៈពេលមករដូវ និងផ្តល់នូវមធ្យោបាយងាយស្រួលប្រើប្រាស់ រួមទាំងបង្គន់អនាម័យ និងបន្ទប់សុខភាពដល់ក្មេងស្រីជំទង់នៅសាលារៀន

  • តាមដានជាមួយគ្រូដែលបានទទួលការបណ្តុះបណ្តាលជាប្រចាំ អំពីការចែករំលែកចំណេះដឹង និងការប្រឹក្សានៅសាលារៀន

  • ចូលរួមក្នុងការផលិតសម្ភារៈអប់រំរួមមាន បដា ផ្ទាំងរូបភាព និងខិត្តប័ណ្ណសម្រាប់សកម្មភាពអប់រំ MHM

  • ផ្សព្វផ្សាយសកម្មភាពអប់រំរបស់ MHM តាមរយៈសិក្ខាសាលា ការបណ្តុះបណ្តាល និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមជាមួយសាលារៀន អាជ្ញាធរ គ្រូបង្រៀន និងសហគមន៍

  • ជួយរៀបចំសិក្ខាសាលា កិច្ចប្រជុំ និងព្រឹត្តិការណ៍នានាជាមួយភាគីពាក់ព័ន្ធ រួមមានសាលារៀន អាជ្ញាធរ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍

  • រៀបចំសំណើថវិកាប្រចាំខែ របាយការណ៍ចំណាយលើសកម្មភាពរាល់សប្តាហ៍ និងប្រចាំខែ និងបន្តធ្វើបច្ចុប្បន្នភាពលើការចំណាយជាក់ស្តែងធៀបនឹងផែនការថវិកាប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព

  • ប្រមូល និងជួយក្នុងការសរសេររឿង/ករណីសិក្សាក្នុងជីវិតពិត និងរបាយការណ៍ពីភាពជោគជ័យនិងវឌ្ឍនភាពនៃគម្រោងជូនប្រធានកម្មវិធី

  • រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកគម្រោង អ្នកពាក់ព័ន្ធ និងដៃគូអង្គការក្រៅរដ្ឋាភិបាល ដើម្បីលើកកម្ពស់កម្មវិធីរបស់រ៉ាក់

  • បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងដោយអ្នកគ្រប់គ្រង

លក្ខណៈសម្បតិ្ត៖

  • បញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសង្គម ឬសុខភាពសាធារណៈ ឬមុខជំនាញពាក់ព័ន្ធ

  • មានបទពិសោធន៍យ៉ាងតិចពីរឆ្នាំក្នុងការធ្វើការក្នុងវិស័យសុខភាពសាធារណៈ ឬក្នុងផ្នែកសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ជាមួយក្រុមដែលងាយរងគ្រោះ

  • មានចំណេះដឹងភាសាអង់គ្លេស ជំនាញកុំព្យូទ័រ MS Word, Excel និង Power Poin មានជំនាញទំនាក់ទំនងល្អ មានអាកប្បកិរិយាល្អចំពោះអ្នកទទួលផល និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះតម្រូវការរបស់ពួកគេ មានឆន្ទៈធ្វើការ និងអាចធ្វើដំណើរដោយជិះម៉ូតូបាន។

របៀបដាក់ពាក្យសុំបម្រើការងារ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន ផ្ទះលេខ០៥ ផ្លូវ៦០០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល៖ admin@rhac.org.kh
។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦។  

ចាប់ផ្តើមទទួលពាក្យពី៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤

ឈប់ទទួលពាក្យនៅ៖   ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច។

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់