
ដំណឹងជ្រើសរើសបុគ្គលិក៖ ជំនួយការផ្សព្វផ្សាយតាមបណ្តាញសង្គម (Media Assistant) ចំនួន១រូបនៅស្នាក់ការភ្នំពេញ
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទដោយរាប់បញ្ចូលសុខភាពមាតា ទារក និងបង្ការអេដស៍ ។ រ៉ាក់កំពុងប្រតិបត្តិគម្រោងក្នុង១៩ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងបង្ការអេដស៍គ្របដណ្តប់១៣ខេត្ត។ បច្ចុប្បន្នរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជា ជំនួយការផ្សព្វផ្សាយតាមបណ្តាញសង្គម (Media Assistant) ចំនួន១រូបនៅស្នាក់ការភ្នំពេញ។
ភារៈកិច្ចចំបង
ផលិតសារអប់រំសុខភាពជាអត្ថបទ រូបភាព វីដេអូអប់រំខ្លី ស្តីពីការបង្ការជំងឺអេដស៍ កាមរោគ និងប្រយោជន៏ការធ្វើតេស្តអេដស៍ និងការប្រើថ្នាំប្រឹព
បញ្ជូនសារអប់រំសុខភាពជាអត្ថបទ រូបភាព វីដេអូអប់រំខ្លី ទៅក្រុមបុរសស្រឡាញ់បុរស អ្នកបំប្លែងភេទ និងស្រ្តី បំរើការក្នុងសេវាកម្សាន្ត (MSM, TG និង FEW ) តាមរយៈបណ្ដាញសង្គម និង dating app ផ្សេងៗគ្នានិងបុគ្គលិកគម្រោង
ប្រមូល និងចងក្រងករណីសិក្សាតាមការចុះសម្ភាសន៍ផ្ទាល់
ជួយបង្ហាត់បុគ្គលិកខេត្ត អំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និង dating app នៅកន្លែងធ្វើការជាក់ស្ដែង
លក្ខណៈសម្បត្តិ:
បរិញ្ញាបត្ររង Social Communication, IT ឬសញ្ញាបត្រប្រហាក់ប្រហែល
បទពិសោធន៍ការងារយ៉ាងតិចបីឆ្នាំ ក្នុងការផលិតសារអប់រំខ្លី និងផ្សាយតាមបណ្ដាញសង្គម និង dating app
មានសមត្ថភាពសរសេរ និងទំនាក់ទំនង ទាំងភាសាអង់គ្លេស និងខ្មែរ
ចេះប្រើប្រាស់ Computer ក្នុងការកាត់តរូបភាព វិដេអូ និង Microsoft Offices.
របៀបដាក់ពាក្យសុំបម្រើការងារ:
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail : admin@rhac.org.kh
ចាប់ផ្តើមទទួលពាក្យពី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤
ឈប់ទទួលពាក្យនៅ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់