រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសបុគ្គលិក៖អ្នកគ្រប់គ្រងក្រុមគោលដៅ (Outreach Worker-MSM)​ ​ចំនួន ២រូប៖ ខេត្តបន្ទាយមានជ័យ ​​​​​​​​​​​​​​​១រូប និងខេត្តកំពង់ឆ្នាំង ១រូប

ដំណឹងជ្រើសរើសបុគ្គលិក៖អ្នកគ្រប់គ្រងក្រុមគោលដៅ (Outreach Worker-MSM)​ ​ចំនួន ២រូប៖ ខេត្តបន្ទាយមានជ័យ ​​​​​​​​​​​​​​​១រូប និងខេត្តកំពង់ឆ្នាំង ១រូប

អាជីព និងឱកាស
125

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទ​ដោយរាប់បញ្ចូលសុខភាពមាតា ទារក និងបង្ការអេដស៍។ រ៉ាក់កំពុងប្រតិបត្តិគម្រោងក្នុង១៩ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងបង្ការអេដស៍គ្របដណ្តប់១៣ខេត្ត។​ បច្ចុប្បន្នរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជាអ្នកគ្រប់គ្រងក្រុមគោលដៅ Outreach Worker (OW) ចំនួន២រូប ដែលត្រូវធ្វើការនៅខេត្តបន្ទាយមានជ័យ១រូប និងខេត្តកំពង់ឆ្នាំង១រូប​។

ភារៈកិច្ចចំបង

  • រៀបចំផែនការលម្អិត និងអនុវត្តសកម្មភាពតាម អន្តរាគមន៍និមួយៗ នៃគម្រោងបង្ការអេដស៍ ក្នុងតំបន់ដែលបានចាត់តាំង ដោយស្វែងរក​អ្នកផ្ទុក​មេរោគនិងករណីថ្មី និងបញ្ជូនទៅទទួលការព្យាបាលករណីវិជ្ជមាន

  • រៀបចំផែនទីហាងសេវាកម្សាន្ត &Hotspot ហើយស្រង់ឈ្មោះអ្នកប្រឈមខ្ពស់នឹងការឆ្លងអេដស៍ កាមរោគ និងលេខទូរស័ព្ទ (MSM,TG&FEW) ហើយបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរបស់រ៉ាក់

  • ផ្តល់ការអប់រំសុខភាពរៀងរាល់៣ខែ​ ដោយមានផ្តល់ខិតបណ្ណ័អបរំ ទឹករំអិល និងស្រោមអនាម័យ និងធ្វើតេស្តអេដស៍ដល់គ្រប់អ្នកប្រឈមខ្ពស់រៀងរាល៦ខែ និងណែនាំអោយប្រើប្រឹពករណីអេដស៍អវិជ្ជមាន

  • ឆាតនិងទូរសព្ទ័ទៅកាន់អ្នកប្រឈមខ្ពស់ ដោយផ្តល់កាប្រឹក្សា និងណែនាំគាត់មកធ្វើតេស្ត

  • ផ្តល់ការអប់រំនៅតាម Hotspot Sites កន្លែងបុណ្យក្នុងវត្តឬក្នុងភូមិ ឬសួនកម្សាន្តសាធារណៈនាពេលល្ងាចឬរាត្រីតាមរថយន្តអប់រំចល័ត

លក្ខណៈសម្បត្តិ:

  • សញ្ញាប័ត្របរិញ្ញា ទាក់ទងសុខាភិបាល ឬសង្គម ឬការគ្រប់គ្រងធនធានមនុស្ស ឬរដ្ឋបាល ឬកំពុងសិក្សានៅសកលវិទ្យល័យចាប់ពីឆ្នាំទី២ឡើងទៅ

  • ចូលចិត្តការងារសហគមន៍ និងពិសេសជួយយុវវ័យ MSM,TG&FEW

  • មានសមត្ថភាពសរសេរ និងយល់ភាសាអង់គ្លេស​ និងប្រើប្រាស់ Computer (Word, Excel) បាន.

របៀបដាក់ពាក្យសុំបម្រើការងារ:

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦, E-mail : admin@rhac.org.kh

  • ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤

  • ឈប់ទទួលពាក្យនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤​ វេលាម៉ោង​ ៥ល្ងាច

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 012 235 712

មតិយោបល់