អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទដោយរាប់បញ្ចូលសុខភាពមាតាទារក និងបង្ការអេដស៍។ រ៉ាក់កំពុងប្រតិបត្តិគម្រោងក្នុង១៩ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងបង្ការអេដស៍គ្របដណ្តប់១៣ខេត្ត។ បច្ចុប្បន្នរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជាភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ Outreach Worker (OW-FEW) ចំនួនមួយរូបដែលត្រូវធ្វើការនៅខេត្តកំពង់ឆ្នាំង
ភារៈកិច្ចចំបង
រៀបចំផែនការលម្អិត និងអនុវត្តសកម្មភាពតាមអន្តរាគមន៍និមួយៗនៃគម្រោងបង្ការអេដស៍ក្នុងតំបន់ដែលបានចាត់តាំង ដោយស្វែងរកអ្នកផ្ទុកមេរោគនិងករណីថ្មី និងបញ្ជូនទៅទទួលការព្យាបាលករណីវិជ្ជមាន
រៀបចំផែនទីហាងសេវាកម្សាន្ត & Hotspot ហើយស្រង់ឈ្មោះអ្នកប្រឈមខ្ពស់នឹងការឆ្លងអេដស៍ កាមរោគ និងលេខទូរស័ព្ទ (MSM,TG &FEW) ហើយបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរបស់រ៉ាក់
ផ្តល់ការអប់រំសុខភាពរៀងរាល់៣ខែ ដោយមានផ្តល់ខិតបណ្ណ័អបរំ ទឹករំអិល និងស្រោមអនាម័យ និងធ្វើតេស្តអេដស៍ដល់គ្រប់អ្នកប្រឈមខ្ពស់រៀងរាល់៦ខែ និងណែនាំឱ្យប្រើ ប្រឹពករណីអេដស៍អវិជ្ជមាន
ផ្ញើសារ និងទូរសព្ទ័ទៅកាន់អ្នកប្រឈមខ្ពស់ ដោយផ្តល់ប្រឹក្សា និងណែនាំគាត់មកធ្វើតេស្ត
ផ្តល់ការអប់រំនៅតាម Hotspot Sites កន្លែងបុណ្យក្នុងវត្ត ឬក្នុងភូមិ ឬសួនកម្សាន្តសាធារណៈនាពេលល្ងាចឬរាត្រីតាមរថយន្តអប់រំចល័ត
លក្ខណៈសម្បត្តិ:
សញ្ញាប័ត្របរិញ្ញាប័ត្រ ទាក់ទងសុខាភិបាល ឬសង្គម ឬការគ្រប់គ្រងធនធានមនុស្ស ឬរដ្ឋបាល ឬកំពុងសិក្សានៅសកលវិទ្យល័យចាប់ពីឆ្នាំទី២ឡើងទៅ
ចូលចិត្តការងារសហគមន៍ និងពិសេសជួយយុវវ័យ MSM,TG &FEW
មានសមត្ថភាពសរសេរ និងយល់ភាសាអង់គ្លេស និងប្រើប្រាស់ Computer (Word, Excel) បាន.
របៀបដាក់ពាក្យសុំបម្រើការងារ:
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន ផ្ទះលេខ០៥ ផ្លូវ៦០០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦, E-mail : admin@rhac.org.kh
ចាប់ផ្តើមទទួលពាក្យពី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
ឈប់ទទួលពាក្យនៅ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់