អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទដោយរាប់បញ្ចូលសុខភាពមាតា ទារក និងបង្ការអេដស៍ ។ រ៉ាក់កំពុងប្រតិបត្តិគម្រោងក្នុង១៩ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងបង្ការអេដស៍គ្របដណ្តប់១៣ខេត្ត។ បច្ចុប្បន្នរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជាអ្នកអភិបាលភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ Outreach Worker Supervisor (OWS) ចំនួន១រូប ដែលត្រូវធ្វើការនៅខេត្តកំពង់ឆ្នាំង និងភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ Outreach Worker (OW) ចំនួន៣រូប ដែលត្រូវធ្វើការនៅខេត្តបន្ទាយមានជ័យ១រូប កំពង់ឆ្នាំង១រូប និងកំពង់ធំ១រូប ។
១) អ្នកអភិបាលភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ (Outreach Worker Supervisor) ចំនួន១រូប សម្រាប់ខេត្តកំពង់ឆ្នាំង
ភារៈកិច្ចចំបង
គាំទ្រភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ ដើម្បីបង្កើនការរកករណីឆ្លងអេដស៍ថ្មី ក្នុងចំណោម MSM, TG &FEW តាមរយៈការពង្រីកសេវាធ្វើតេស្តអេដស៍ ស្វាយ អន្តរាគមន៍តាមរយៈមិត្តភក្រ័ ប្រពន្ធ័និមិ្មត និងបញ្ជូនទៅទទួលការព្យាបាល និងទទួលថ្នាំប្រឹពករណីអវិជ្ជមាន ។
បង្ហាត់បង្រៀនភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅនៅនឹងកន្លែងការងារ ស្តីពីកញ្ចប់សេវាធ្វើតេស្តអេដស៍ស្វាយ របៀបតេស្តចុងម្រាមដៃ របៀបធ្វើតេស្តអេដស៍ដោយខ្លួនឯង វិធីសាស្រ្តនៃការអប់រំ របៀបកត់ត្រាក្នុងប្រព័ន្ធទិន្នន័យ និងការលើកទឹកចិត្តក្រុមគោលដៅអោយចូលរួមសកម្មភាពអប់រំ។
ដឹកនាំសម្របសម្រួល និងសហការជាមួយបុគ្គលិកគម្រោងដ៏ទៃទៀត មន្រ្តីសុខាភិបាល អជ្ញាធរដែនដី និងម្ចាស់សេវាកម្សាន្ត
លក្ខណៈសម្បត្តិ:
សញ្ញាប័ត្របរិញ្ញា ទាក់ទងសុខាភិបាល ឬសង្គម ឬការគ្រប់គ្រងធនធានមនុស្ស ឬរដ្ឋបាល ឬកំពុងសិក្សានៅសកលវិទ្យល័យចាប់ពីឆ្នាំទី៤ឡើងទៅ
មានបទពិសោធន៍ធ្វើការក្នុងគម្រោងសុខភាពយុវវ័យ សុខភាពក្រុមងាយរងគ្រោះ ឬសហគមន៍យ៉ាងតិច២ឆ្នាំ
ចូលចិត្តការងារសុខភាពសហគមន៍ និងពិសេសជួយយុវវ័យ MSM,TG&FEW
មានសមត្ថភាពសរសេរ និងយល់ភាសាអង់គ្លេស និងប្រើប្រាស់ Computer (Word, Excel) បាន.
២) ភ្នាក់ងារគ្រប់គ្រងក្រុមគោលដៅ (Outreach Worker-MSM) ចំនួន៣រូប សម្រាប់៣ខេត្ត: ខេត្តបន្ទាយមានជ័យ១រូប កំពង់ឆ្នាំង១រូប និង កំពង់ធំ១រូប
ភារៈកិច្ចចំបង
រៀបចំផែនការលម្អិត និងអនុវត្តសកម្មភាពតាម អន្តរាគមន៍និមួយៗ នៃគម្រោងបង្ការអេដស៍ ក្នុងតំបន់ដែលបានចាត់តាំង ដោយស្វែងរកអ្នកផ្ទុកមេរោគនិងករណីថ្មី និងបញ្ជូនទៅទទួលការព្យាបាលករណីវិជ្ជមាន
រៀបចំផែនទីហាងសេវាកម្សាន្ត &Hotspot ហើយស្រង់ឈ្មោះអ្នកប្រឈមខ្ពស់នឹងការឆ្លងអេដស៍ កាមរោគ និងលេខទូរស័ព្ទ (MSM,TG&FEW) ហើយបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរបស់រ៉ាក់
ផ្តល់ការអប់រំសុខភាពរៀងរាល់៣ខែ ដោយមានផ្តល់ខិតបណ្ណ័អបរំ ទឹករំអិល និងស្រោមអនាម័យ និងធ្វើតេស្តអេដស៍ដល់គ្រប់អ្នកប្រឈមខ្ពស់រៀងរាល៦ខែ និងណែនាំអោយប្រើប្រឹពករណីអេដស៍អវិជ្ជមាន
ឆាតនិងទូរសព្ទ័ទៅកាន់អ្នកប្រឈមខ្ពស់ ដោយផ្តល់កាប្រឹក្សា និងណែនាំគាត់មកធ្វើតេស្ត
ផ្តល់ការអប់រំនៅតាម Hotspot Sites កន្លែងបុណ្យក្នុងវត្តឬក្នុងភូមិ ឬសួនកម្សាន្តសាធារណៈនាពេលល្ងាចឬរាត្រីតាមរថយន្តអប់រំចល័ត
លក្ខណៈសម្បត្តិ:
សញ្ញាប័ត្របរិញ្ញា ទាក់ទងសុខាភិបាល ឬសង្គម ឬការគ្រប់គ្រងធនធានមនុស្ស ឬរដ្ឋបាល ឬកំពុងសិក្សានៅសកលវិទ្យល័យចាប់ពីឆ្នាំទី២ឡើងទៅ
ចូលចិត្តការងារសហគមន៍ និងពិសេសជួយយុវវ័យ MSM,TG&FEW
មានសមត្ថភាពអាន និងយល់ភាសាអង់គ្លេស និងប្រើប្រាស់ Computer (Word, Excel) បាន.
របៀបដាក់ពាក្យសុំបម្រើការងារ:
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail : admin@rhac.org.kh
ចាប់ផ្តើមទទួលពាក្យពី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤
ឈប់ទទួលពាក្យនៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់