អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទដោយរាប់បញ្ចូលសុខភាពមាតា ទារក និងបង្ការអេដស៍ ។ រ៉ាក់កំពុងប្រតិបត្តិគម្រោងក្នុង១៩ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងបង្ការអេដស៍គ្របដណ្តប់១៣ខេត្ត។ បច្ចុប្បន្នរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជាអ្នកប្រឹក្សាតាមបណ្ដាញសង្គម ប្រចាំខេត្តបន្ទាយមានជ័យ ចំនួន១រូប។
ភារៈកិច្ចចំបង
ស្វែងរកករណីអ្នកផ្ទុមមេរោគអេដស៍ថ្មីក្នុងចំណោមក្រុមបុរសស្រឡាញ់បុរស អ្នកបំប្លែងភេទ និងស្រ្តីបំរើការក្នុងសេវាកម្សាន្ត (MSM, TG និង FEW )តាមរយៈប្រព័ន្ធបច្ចេកវិទ្យា បណ្ដាញសង្គម និង dating app និងផ្ដល់ សេវាធ្វើតេស្តមេរោគអេដស៍/កាមរោគនិងបញ្ជូនទៅទទួលការព្យាបាលករណីវិជ្ជមាន
ផ្សព្វផ្សាយព័ត៌មាន និងសារអប់រំទៅកាន់ក្រុមគោលដៅតាមរយៈ dating app ផ្សេងៗ បណ្ដាញសង្គម និងប្រឹក្សាដល់ក្រុមគោលដៅ MSM, TG និង FEW អំពីជំងឺអេដស៍ និងកាមរោគ និងលើកទឹកចិត្តឲ្យក្រុមគោលដៅទទួលសេវាប្រឹព បើអវិជ្ជមានមេរោគអេដស៍
ជួយពង្រឹងសមត្ថភាពអ្នកគ្រប់គ្រងក្រុមគោលដៅ (OW) អំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និង dating app ការបង្ហាត់បង្រៀននៅកន្លែងធ្វើការជាក់ស្ដែង
រៀបចំផែនការសកម្មភាព និងធ្វើរបាយការណ៍ប្រចាំខែ ព្រមទាំងចូលរួមកិច្ចប្រជុំនានា
សម្របសម្រួល និងសហការជាមួយ OW បុគ្គលិកគម្រោង មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន
លក្ខណៈសម្បត្តិ:
បរិញ្ញាបត្រទាក់ទងនឹងសុខភាពសាធារណៈ គ្រប់គ្រង ឬសញ្ញាបត្រប្រហាក់ប្រហែល
បទពិសោធន៍ការងារយ៉ាងតិចបីឆ្នាំលើការងារសុខភាពសហគមន៍
មានសមត្ថភាពសរសេរ និងទំនាក់ទំនង ទាំងភាសាអង់គ្លេស និងខ្មែរ
ចេះប្រើប្រាស់ Microsoft Offices (Word, Excel, PowerPoint).
របៀបដាក់ពាក្យសុំបម្រើការងារ:
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail: admin@rhac.org.kh
ចាប់ផ្តើមទទួលពាក្យពី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤
ឈប់ទទួលពាក្យនៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់