រំលងម៉ឺនុយទំព័រ

ចំណាប់អារម្មណ៍របស់មិត្តអប់រំមិត្តក្រោយចូលរួមវគ្គបណ្ដុះបណ្ដាលរបស់គម្រោង Japan Trust Fund

ចំណាប់អារម្មណ៍របស់មិត្តអប់រំមិត្តក្រោយចូលរួមវគ្គបណ្ដុះបណ្ដាលរបស់គម្រោង Japan Trust Fund

រឿងជោគជ័យ
226

យ៉ុង ភារ៉ាជាកម្មការិនីផ្នែកដេរ នៅរោងចក្រ G.W Green Way Textile Co., Ltd. ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ភារ៉ាបានចូលបម្រើការងារនៅក្នុងរោងចក្រនេះ អស់រយៈពេល៣ឆ្នាំមកហើយ។ ក្រោយពីមានការសហការគ្នារវាងអង្គការរ៉ាក់ជាមួយរោងចក្ររបស់គាត់មក ភារ៉ាត្រូវបានរោងចក្រណែនាំនិងជ្រើសរើសជាមិត្តអប់រំមិត្តតំណាងរោងចក្រ ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជកាលពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៣។ ភារ៉ាបាននិយាយថាពីមុន គាត់មិនស្គាល់ថាអង្គការរ៉ាក់ធ្វើការលើអ្វីទេ តែក្រោយចូលរួមវគ្គបណ្ដុះបណ្ដាលហើយ ភារ៉ាបានយល់និងដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការងារដែលរ៉ាក់បាន និងកំពុងធ្វើការ ទាក់ទងនឹងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធ។

ភារ៉ា បានអះអាងអំពីចំណេះដឹងថ្មី ច្បាស់ ពីមធ្យោបាយពន្យារកំណើត ជំងឺមហារីកមាត់ស្បូននិងការឆ្លងមេរោគវិធីការពារជំងឺមហារីកមាត់ស្បូន មេរោគអេដស៍ និងការបង្ករោគជាដើម ។ ភារ៉ាបានប្តេជ្ញាយកចំនេះដឹងទាំងនេះទៅចែករំលែកបន្ត ទៅកាន់បងប្អូនកម្មករផ្សេងទៀតដែលមិនមានឱកាសបានមកចូលរៀនជាមួយអង្គការរ៉ាក់ដូចខ្លួន។ មកដល់ពេលនេះភារ៉ាបានណែនាំកម្មករផ្សេងទៀតប្រមាណ៣០នាក់ទៅទទួលសេវាពន្យារកំណើត និងព្យាបាលរោគស្ត្រី នៅគ្លីនិករ៉ាក់ ដែលមានសេវាប្រើប្រាស់ប័ណ្ណប.ស.សផងដែរ។

អត្ថបទដោយ: RHAC

មតិយោបល់