
ការឱ្យតម្លៃខ្លួនឯង
ព័ត៌មានសុខភាពយុវវ័យ
3357
- ការឱ្យតម្លៃខ្លួនឯងគឺសំដៅទៅលើវិធីដែលយើងគិតអំពីខ្លួនយើង ហើយនិងស្វែងយល់ពីមជ្ឈដ្ឋានខាង ក្រៅផងដែរ។
- ការឱ្យតម្លៃខ្លួនឯង គឺជាសភាពនៃការបញ្ចេញគំនិតរាល់ថ្ងៃក្នុងជីវិត ហើយគំនិតនេះមានឥទ្ឋិពលទៅលើអ្វីទាំងឡាយ ដែលយើងបានគិត អ្វីដែលយើងនិយាយ និងអ្វីដែលយើងធ្វើ ។
- ការឱ្យតម្លៃខ្លួនឯង អាចមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ឬប្រែប្រួលស្ថានភាពផ្សេងៗគ្នា។ វាអាចទទួលរងនូវឥទ្ឋិពលដោយរឿងរ៉ាវផ្សេងៗដែលកើតឡើងក្នុងខ្លួនយើង និងជុំវិញយើង។
- ការឱ្យតម្លៃខ្លួនឯង ជាវិធីមួយដែលយើងដឹងអំពីខ្លួនយើង
- របៀបដែលយើងដឹងខ្លួនឯងនេះជាវិធីមួយដែលធ្វើឱ្យយើងដឹងថា អ្នកដ៏ទៃមានអារម្មណ៍នឹងយើងយ៉ាងដូចម្ដេច ?
- ការអនុវត្ដន៍របស់យើងកាន់តែប្រសើឡើង នៅពេលដែលយើងយល់ថាខ្លួនយើងមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់
- ទំនាក់ទំនងរបស់យើងជាមួយអ្នកដ៏ទៃ ត្រូវបានប៉ះពាល់ដោយសារតែ ការឱ្យតម្លៃខ្លួនឯង។

- ខ្លួនឯង ៖
- ពង្រឹងសមត្ថភាព និងការទទួលជោគជ័យរបស់ខ្លួនឯង
- ការសម្រេចិត្ដក្នុងការប្រព្រឹត្ដបានត្រឹមត្រូវ ដោយមានការពិចារណា
- តស៊ូព្យាយាមក្នុងការធ្វើឱ្យបានសម្រេចនូវគោលបំណងនៃជីវិតរបស់ខ្ខួន*។
- ការគាំទ្រពីបរិយាកាសជុំវិញខ្លួន ៖
- គ្រួសារមានស្ថេរភាពសេដ្ឋកិច្ច ផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់
- មិត្ដភ័ក្រមានការគាំទ្រ និងការផ្ដល់មតិ ឬគំរូល្អៗ
- សង្គមមានប្រព័ន្ធអប់រំល្អ មានស្ថេរភាពនយោបាយ និងគា្មនសង្គ្រាម
- ខ្វះខាតនូវការពង្រឹង ខ្វះខាតនូវការតិទៀន ដើម្បីរក្សាស្ថេរភាព
- អស្ថេរភាពនៃសង្គមសេដ្ឋកិច្ច
- ការបដិសេធន៍ការបរាជ័យ

- មានមោទនៈនូវអ្វីដែលគេសម្រេចបាន
- ឯករាជ្យម្ចាស់ការក្នុងការធ្វើសកម្មភាព
- សន្មត់ថាការទទួលខុសត្រូវងាយ
- អត់ធន់បានចំពោះភាពទុក្ខព្រួយ
- ប្រឹងប្រែងរកវិធីថ្មីឆ្លងកាត់ការលំបាកដោយការរីករាយ និងមានចិត្ដក្លាហានតស៊ូនឹងការងារ
- ជៀសវាងស្ថានភាពដែលងាយភ័យ
- មិនគោរពទេពកោសល្យរបស់ខ្លួនឯង
- មានអារម្មណ៏ថាមិនចូលចិត្ដនិងមិនចង់
- បន្ទោសអ្នកដទៃចំពោះការបរាជ័យរបស់ខ្លួនឯង
- ងាយនឹងទទួលភាពទុក្ខព្រួយ
- មានអារម្មណ៏ថាខ្លួនគ្មានសមត្ថភាពឬអំណាច និងឆាប់បោះបង់ចោលការងារចោល
មតិយោបល់