រំលងម៉ឺនុយទំព័រ

ការរមាស់ទ្វារមាស ឬលិង្គ

ការរមាស់ទ្វារមាស ឬលិង្គ

ព័ត៌មានសុខភាពយុវវ័យ
55

រាល់កង្វល់អំពីសុខភាពបុរស ស្ត្រី សូមទំនាក់ទំនងទៅកាន់ភ្នាក់ងាររបស់រ៉ាក់តាមទូរស័ព្ទលេខ ០១០ ៨១២​៨១២ ឬ ០៨៩​​ ៣៣៣ ៩៩០ ឬ ០៨៨ ៧ ១០៧ ១០៧  ឬឆាតទៅបណ្តាញសង្គមហ្វេសប៊ុករ៉ាក់ ដោយឥតគិតថ្លៃ។

នៅពេលដែលមានការរមាស់ទ្វារមាស ឬលិង្គ វាជាបទពិសោធដែលពិបាកទ្រាំណាស់មែនទេ? តើអ្នកមានកង្វល់ខ្លាំងថាតើវាជាជំងឺកាមរោគមែនទេ? តើត្រូវធ្វើដូចម្តេចដើម្បីបញ្ឈប់ការរមាស់នេះ?

 សូមអានអត្ថបទខាងក្រោម ហើយព្យាយាមសាកល្បង ត្រួតពិនិត្យអំពីស្ថានភាពរបស់អ្នក។

 តើមូលហេតុអ្វីដែលបណ្តាលឱ្យរមាស់មាស ឬលិង្គ/ ប្រដាប់បន្តពូជ?

ការរមាស់ប្រដាប់បន្តពូជអាចជារោគសញ្ញានៃលក្ខខណ្ឌជាច្រើនដែលអាចរួមបញ្ចូលការឆ្លងមេរោគទៅក្នុងទ្វារមាសចំពោះស្ត្រី ឬរមាស់រលាកលើលិង្គបុរស។ ទោះជាយ៉ាងណា ការរមាស់អាចបណ្តាលមកពីការរលាកស្បែក ជំងឺកាមរោគ និងអាឡែហ្សី ហើយវាកើតនៅលើទាំងបុរស និងស្ត្រី។

ក្នុងករណីជាច្រើន ការរមាស់ប្រដាប់បន្តពូជដែលបណ្តាលមកពីការរលាក ឬកកិតនឹងបាត់ទៅ ហើយភាពរមាស់នោះនឹងបាត់ទៅដោយឯកឯងដូចគ្នា។ មូលហេតុផ្សេងទៀតនៃការរមាស់អាចត្រូវការការព្យាបាលយ៉ាងយកចិត្តទុកដាក់។ ប្រសិនបើអ្នកព្រួយបារម្ភអំពីការរមាស់ប្រដាប់បន្តពូជដែលមិនបាត់ទៅវិញ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ឬអ្នកជំនាញថែទាំសុខភាពផ្សេងទៀត។

 តើ​អ្នកអាចចៀសពីការ​រមាស់​ប្រដាប់​ភេទ​បាន​ដោយ​របៀប​ណា?

 ស្ត្រី​គួរ​អនុវត្ត​វិធានការ​ខាងក្រោម​នេះ ដើម្បី​ចៀសវាង​ការ​រមាស់​ទ្វារមាស

  • ក្រោយពេលបត់ជើងតូច ឬអង្គុយបង្គន់ សូមប្រើប្រាស់ក្រដាសអនាម័យជូតសម្ងួត សម្អាតពីខាងមុខទៅខាងក្រោយ ដើម្បីការពារបាក់តេរីពីរន្ធគូទចូលទៅក្នុងទ្វារមាស។

  • ចៀសវាងប្រើផលិតផលគីមី ដូចជាថ្នាំបាញ់លាងចូលទ្វារមាស ឬថ្នាំបាញ់អនាម័យស្ត្រី ដែលអាចធ្វើឱ្យខូចតុល្យភាពអាស៊ីតនៃទ្វារមាស។

  • ចៀសវាងការប្រើផលិតផលអនាម័យស្ត្រីដែលមានក្លិនក្រអូប (សំឡីអនាម័យស្តើង ឬក្រាសដែលមានក្លិនក្រអូប ឬ សាប៊ូជាដើម)។

  • បុរស​គួរ​អនុវត្ត​វិធានការ​ខាងក្រោម​នេះ ដើម្បី​ចៀសវាង​ការ​រមាស់​ប្រដាប់ភេទ៖

  • លាងសម្អាតលិង្គឱ្យបានល្អ រួមទាំងតំបន់ក្រោមស្បែកគ្របក្បាលលិង្គចំពោះបុរសដែលមិនបានកាត់ស្បែក។

  • រក្សា​តំបន់​នោះ​ឱ្យ​ស្ងួត ព្រោះ​សំណើម​ក្នុង​ប្រដាប់​ភេទ​អាច​នាំ​ឱ្យ​មាន​ការ​ឆ្លង​មេរោគ ។ ម្សៅពោតក្នុងរដូវក្តៅអាចមានប្រយោជន៍សម្រាប់អ្នក។

 ទាំង​បុរស និង​ស្ត្រី​គួរតែ​អនុវត្ត​វិធានការ​ខាងក្រោម​នេះ ដើម្បី​ចៀសវាង​ការ​រមាស់​ប្រដាប់ភេទ

  • ស្លៀកខោទ្រនាប់ និងខោអាវដែលមានជាតិសរសៃធម្មជាតិ និងរលុងៗ។ ផ្លាស់ប្តូរខោទ្រនាប់យ៉ាងហោចណាស់រៀងរាល់ ២៤ ម៉ោងម្តង។

  • រក្សាតំបន់ប្រដាប់ភេទឱ្យស្អាត និងស្ងួត។ ប្រើ​សាប៊ូ​ស្រាលៗ ហើយ​លាង​សម្អាត​ឱ្យបាន​ល្អ។

  • ប្រើសាប៊ូបោកខោអាវស្រាលៗ គ្មានក្លិនក្រអូប ដើម្បីបោកខោអាវ។

  • ជូតខ្លួនឱ្យស្ងួតបន្ទាប់ពីងូតទឹកនិងហែលទឹករួច។ ចៀសវាងការស្ថិតនៅក្នុងសម្លៀកបំពាក់សើមរយៈពេលយូរ។

ចៀសវាងការរួមភេទដោយមិនបានការពារ ជាពិសេសប្រសិនបើអ្នកព្រួយបារម្ភថាអ្នក ឬដៃគូរបស់អ្នកអាចឆ្លងមេរោគ។

អត្ថបទដោយ: RHAC

មតិយោបល់