រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសបុគ្គលិក៖ ជំនួយការផ្សព្វផ្សាយតាមបណ្តាញសង្គម (Media Assistant) ចំនួន១រូបនៅស្នាក់ការភ្នំពេញ

ដំណឹងជ្រើសរើសបុគ្គលិក៖ ជំនួយការផ្សព្វផ្សាយតាមបណ្តាញសង្គម (Media Assistant) ចំនួន១រូបនៅស្នាក់ការភ្នំពេញ

អាជីព និងឱកាស
241

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទ​ដោយរាប់បញ្ចូលសុខភាពមាតា ទារក និងបង្ការអេដស៍ ។ រ៉ាក់កំពុងប្រតិបត្តិគម្រោងក្នុង១៩ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងបង្ការអេដស៍គ្របដណ្តប់១៣ខេត្ត។ បច្ចុប្បន្នរ៉ាក់កំពុងស្វែងរកបេក្ខជនជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញការងារជា ជំនួយការផ្សព្វផ្សាយតាមបណ្តាញសង្គម (Media Assistant) ចំនួន១រូបនៅស្នាក់ការភ្នំពេញ។

ភារៈកិច្ចចំបង

  • ផលិតសារអប់រំសុខភាពជាអត្ថបទ រូបភាព វីដេអូអប់រំខ្លី ស្តីពីការបង្ការ​ជំងឺ​អេដស៍ កាមរោគ និងប្រយោជន៏ការធ្វើតេស្តអេដស៍ និងការប្រើថ្នាំប្រឹព ​​

  • បញ្ជូនសារអប់រំសុខភាពជាអត្ថបទ រូបភាព វីដេអូអប់រំខ្លី ទៅ​ក្រុម​បុរសស្រឡាញ់បុរស អ្នកបំប្លែងភេទ និង​ស្រ្តី  ​បំរើ​ការ​ក្នុង​សេវាកម្សាន្ត​ (MSM, TG និង FEW ) តាម​រយៈបណ្ដាញ​សង្គម និង​ dating app ផ្សេងៗគ្នានិងបុគ្គលិកគម្រោង

  • ប្រមូល និងចងក្រងករណីសិក្សាតាមការចុះសម្ភាសន៍ផ្ទាល់

  • ជួយបង្ហាត់បុគ្គលិកខេត្ត អំពី​កា​រ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា និង​ dating app ​នៅ​កន្លែង​ធ្វើ​ការ​ជាក់ស្ដែង

 លក្ខណៈសម្បត្តិ:

  • បរិញ្ញាបត្ររង Social Communication, IT ឬសញ្ញាបត្រប្រហាក់ប្រហែល

  • បទពិសោធន៍​ការងារ​យ៉ាងតិចបី​ឆ្នាំ ក្នុងការផលិតសារអប់រំខ្លី និងផ្សាយតាមបណ្ដាញ​សង្គម និង​ dating app 

  • មានសមត្ថភាពសរសេរ និងទំនាក់ទំនង ទាំងភាសាអង់គ្លេស និងខ្មែរ

  • ​ចេះប្រើប្រាស់ Computer ក្នុងការកាត់តរូបភាព វិដេអូ និង Microsoft Offices.

 របៀបដាក់ពាក្យសុំបម្រើការងារ:

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail : admin@rhac.org.kh

  • ចាប់ផ្តើមទទួលពាក្យពី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

ឈប់ទទួលពាក្យនៅ   ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 012 235 712

មតិយោបល់